09/10/2021 20:16 GMT+7 Email Print Like 0

Hanopro រឿងអំពីដុំស្គត់របស់វៀតណាមដែលបាននាំចេញទៅកាន់ទ្វីបទាំង ៥

ក្នុងនាមជាសហគ្រាសនាំចេញ​ស្គត់ដ៏ធំបំផុត នៅប្រទេសវៀតណាម យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដោយ​មាន​ទំហំ​នៃការនាំចេញរាប់សិបលានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ដុំស្គត់និង​ប្លាស្ទិច រុំម្ហូប PE សហគ្រាស Hanopro ​គឺមួយក្នុង​ចំណោម​បណ្តា​សហគ្រាស​គំរូ​ក្នុង​ការ​កសាង​​គុណតំលៃ ក្នុងឧស្សាហកម្មកគាំទ្រជាពិសេសនិងសហគ្រាសវៀតណាមជាទូទៅ ក្នុងការកសាងគុណតម្លៃស្នូលដើម្បីចូលរួមក្នុងទីផ្សារពិភពលោកប្រកួតប្រជែង ដូចសព្វថ្ងៃនេះ។

បន្ទាប់ពីរយៈពេល ១២ ឆ្នាំនៃវត្តមាននៅទីផ្សារជាផ្លូវការក្នុងនាមជាសហគ្រាសផលិតស្គត់និងប្លាស្ទិចរុំម្ហូប PE ក្រុមហ៊ុន Hanopro បាននាំចេញនូវស្គត់ផលិតផលទាំងពីរនោះទៅកាន់ប្រទេសនិងតំបន់ចំនួន ២០ និងតំប់ន់ នៅទូទាំងទ្វីបចំនួន ៥ ។ នៅក្នុងទីផ្សារក្នុងស្រុក ក្រុមហ៊ុន Hanopro កំពុងបម្រើអតិថិជនចំនួន ១៥០០ ដែលជាសាជីវកម្មវៀតណាមនិងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសធំ ៗ ដែលមានរោងចក្រ នៅវៀតណាម ដូចជា៖ Samsung, Hyundai, Canon, LG, Yamaha, …។

ភាពជោគជ័យនេះសម្រេចបាន ដូចជាការចែករំលែកយ៉ាងខ្លីនិងត្រឹមត្រូវចំពោះរចនាបថធ្វើការរបស់លោក តាឌឹកសើន(Ta Duc Son) នាយកក្រុមហ៊ុនភាគហ៊ុន Hanopro វៀតណាមដែលជា៖“ ភាពខុសពីគេឬស្លាប់” ។

"ភាពខុសពីគេឬស្លាប់" គឺជាឈ្មោះរបស់សៀវភៅមួយដែលបានអ្នកប្រាជ្ញល្បី ៗ លើពិភពលោកចាត់ទុកថា ជាសៀវភៅទីផ្សារល្អបំផុតគ្រប់យុគសម័យ។ ដោយការបោះពុម្ភនិងផ្សព្វផ្សាយសៀវភៅនេះពាក្យ “មានភាពខុសគ្នា”ដែលក្លាយជា “ពាក្យធំ” នៅក្នុងពិភពធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ននេះ។ នេះគឺជាភាពខុសប្លែកគ្នារបស់ក្រុមហ៊ុន Hanopro ជាមួយដៃគូប្រកួតប្រជែងក្នុងឧស្សាហកម្មដូចគ្នា នៅលើពិភពលោក។

ភាពខុសគ្នាទីមួយគឺភាពខុសគ្នានៃគុណភាពនិងតម្លៃនៃផលិតផល។ ប្រសិនបើនៅក្នុងតម្លៃដូចគ្នា គុណភាពនៃផលិតផលស្គត់របស់ក្រុមហ៊ុន Hanopro បានកោតសរសើរដោយអតិថិជន។ ដូចគ្នានេះដែរ ប្រសិនបើនៅដែលមានគុណភាពដូចគ្នាតម្លៃផលិតផលរបស់ក្រុមហ៊ុន Hanopro មានការប្រកួតប្រជែងច្រើនជាងដៃគូប្រកួតប្រជែងនៅក្នុងឧស្សាហកម្មនេះ។ នៅក្នុងផលិតផលណា ក្រុមហ៊ុន Hanopro ក៏មានគុណសម្បត្តិប្រកួតប្រជែងផងដែ រដូច្នេះគ្មានហេតុផលណាដែលអតិថិជនមិនជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន Hanopro ទេ។

 


លោក តាឌឹកសើន (Ta Duc Son) នាយកក្រុមហ៊ុន Hanopro វៀតណាម។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុន 


ជ្រុងមួយនៃរោងចក្ររបស់ក្រុមហ៊ុន Hanopro ។ រូបថត៖ ត្រឹងថាញ់យ៉ាង


កម្មករកំពុងធ្វើការនៅម៉ាស៊ីនរុំស្គត់។ រូបថត៖ ត្រឹងថាញ់យ៉ាង


ម៉ាស៊ីនផលិតប្លាស្ទិចរុំម្ហូប PE ត្រូវបានដំណើរការយ៉ាងប្រុងប្រយ័ត្នដោយកម្មករ គោរពតាមគោលការណ៍បច្ចេកទេសយ៉ាងតឹងរ៉ឹង។
រូបថត៖ ត្រឹងថាញ់យ៉ាង



ប្លាស្ទិចរុំម្ហូប PE នេះបានបែងចែកជាដុំតូចៗ ដើម្បីឱ្យត្រូវនឹងទំហំដែលអតិថិជនតម្រូវការ។ រូបថត៖ ត្រឹងថាញ់យ៉ាង


ផលិតផលស្គត់បានវេចខ្ចប់ដោយកម្មករ។ រូបថត៖ ត្រឹងថាញ់យ៉ាង


រថយន្តដឹកទំនិញដឹកទំនិញទៅកាន់ឃ្លាំងនិងរង់ចាំយកទៅលក់នៅទីផ្សារ។ រូបថត៖ ត្រឹងថាញ់យ៉ាង


អតិថិជនបរទេសមកធ្វើការនៅស្តង់របស់ក្រុមហ៊ុន Hanopro ។ រូបថត៖ ត្រឹងថាញ់យ៉ាង


អ្នកទស្សនាស្វែងយល់អំពីផលិតផលស្គត់ដែលមានម៉ាក់យីហោ Hanopro។ រូបថត៖ ត្រឹងថាញ់យ៉ាង


ស្តង់ដាក់តាំងផលិតផលរបស់ក្រុមហ៊ុន Hanopro បានចូលរួមនៅក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម (ពិព័រណ៍វៀតណាម) ។
រូបថត៖ ត្រឹងថាញ់យ៉ាង

 

ដើម្បីទទួលបានគុណសម្បត្តិពីភាពខុសគ្នានេះ យោងតាមលោកសើន (Son) មូលហេតុទី ១ គឺថាក្រុមហ៊ុននេះនៅតែឆ្លៀតយកប្រៀបខ្លាំងជាបរាម័តរបស់វៀតណាមដែលជាកម្លាំងពលកម្មថោក។ មូលហេតុទី ២ គឺដោយសារក្រុមហ៊ុនមានគោលនយោបាយជំរុញការនាំចេញ ដូច្នេះវាបានកាត់បន្ថយប្រាក់ចំណេញ ដើម្បីប្រកួតប្រជែង។ មូលហេតុទី ៣ កើតចេញពីស្មារតីនៃថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដែលតែងតែឆ្ពោះទៅរកភាពល្អឥតខ្ចោះ ភាពខុសគ្នាទាំងការគិតនិងការធ្វើ។ ជំនួសឱ្យទស្សនៈ "ទេ ហេតុអ្វី" (no, why) គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនតែងតែមានការយល់ឃើញផ្ទុយពី "ហេតុអ្វីមិនធ្វើ" ។

ភាពខុសគ្នាទីពីរគឺមកពីសេវាកម្ម។ គ្មាននរណាម្នាក់អាចធានាបាន ១០០% នៃផលិតផលថាគ្មានបញ្ហាឡើយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺអាជីវកម្មហ៊ានទទួលខុសត្រូវ ១០០% ចំពោះផលិតផលនីមួយៗ ប្រសិនបើមានបញ្ហា បើទោះបីជាការបញ្ជាទិញបានទូទាត់រួចរាល់ក៏ដោយ។ ទោះបីជាហេតុការណ៍នោះកើតឡើង ដោយសារហេតុផលបរាម័ត មិនមែនមកពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែក្រុមហ៊ុនក៏មានឆន្ទៈចែករំលែកហានិភ័យជាមួយដៃគូផងដែរ។ ឧទាហរណ៍ ក្នុងករណីអាជីវកម្មអូស្រ្តាលី នៅពេលប្រឈមនឹងហានិភ័យបរាម័តដោយសារព្យុះ កប៉ាល់ធ្វើដំណើរមិនបាន។ ល។ តម្លៃកើនឡើងខ្ពស់ ប៉ុន្តែក្រុមហ៊ុននៅតែរក្សាតម្លៃដដែល។

ប្រៀបខ្លាំងមួយទៀតគឺកិត្យានុភាព បទពិសោធន៍នាំចេញ រយៈពេលច្រើនឆ្នាំហើយ រួមជាមួយការវិនិយោគតាមវិធីសាស្រ្តនៅក្នុងរោងចក្រនិងបច្ចេកវិទ្យាម៉ាស៊ីន។ នៅពេលផលិតផលបាននាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងឬអន្តរជាតិ ពួកគេទាំងអស់មានសមាគមនិងចែករំលែកព័ត៌មានអំពីក្រុមហ៊ុនផ្គត់ផ្គង់។ ដូច្នេះទោះបីផលិតផលឆ្លើយតបនឹងស្តង់ដារឬមិនឆ្លើយតបនឹងស្តង់ដារទេ ព័ត៌មាននោះត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស។

លោកសុនបានមានប្រសាសន៍ថា“ នៅក្នុងយុគសម័យសកលភាវូបនីយកម្មនៅពេលដែលព័ត៌មានទាំងអស់អាចស្វែងរកបានយើងមិនអាចមានរយៈពេលយូរដោយមិនធ្វើការងារពិតប្រាកដនិងធ្ងន់ធ្ងរជាជាងការធ្វើឱ្យមានភាពខុសប្លែកគ្នា” ។

ដូច្នេះនៅពេលដែលកើតឡើងនូវការរីករាលដាលនៃជំងឺកូវីដ ១៩ ឬការអភិវឌ្ឍគំរូពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដៃគូមិនអាចវាយតម្លៃដោយផ្ទាល់ទៅលើក្រុមហ៊ុនផ្គត់ផ្គង់ទេ ហេតុដូច្នេះកិត្យានុភាពរបស់ក្រុមហ៊នគឺជាប្រៀបខ្លាំងពិសេស។ នេះជាហេតុដែលក្រុម Hanopro តែសម្រេចបានចំណូលនាំចេញប្រមាណស្មើនឹងឆ្នាំដែលគ្មានជំងឺរាតត្បាតកូវីដ។

រលកនៃរោងចក្រ FDI ជ្រើសរើសប្រទេសវៀតណាម ដើម្បីប្តូរកន្លែងឬសាងសង់រោងចក្រថ្មីមួយ ... “ វាសនារបស់ប្រទេសកំពុងផ្លាស់ប្តូរ ខ្ញុំបានមើលឃើញបានប្រការនេះយ៉ាងច្បាស់លាស់” ។ ដូច្នេះម៉ាកយីហោ “ផលិតនៅវៀតណាម” បច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ អតិថិជនមកពីអាមេរិក អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង... សុទ្ធសឹងជ្រើសរើសផលិតផលវៀតណាម ប្រសិនបើក្នុងតំលៃនិងគុណភាពស្មើគ្នា។

ផលិតផលស្គត់និងប្លាស្ទិចរុំម្ហូប មួយចំនួននៃម៉ាក Hanopro វៀតណាម។ រូបថត៖ ត្រឹងថាញ់យ៉ាង









ប្រហែលជាក្រុមហ៊ុន Hanopro គឺជារោងចក្រឧស្សាហកម្មមួយក្នុងចំណោមរោងចក្រឧស្សាហកម្មមួយចំនួនដែលគ្របដណ្តប់ដោយដើម​ឈើ។ នេះបានមកពីរបៀបរស់នៅដែលមិនប៉ះពាល់ដល់បរិស្ថានរបស់ស្ថាបនិកក្រុមហ៊ុន Hanopro ។ នាំយើងឆ្លងកាត់បរិវេណរោងចក្រដែលមានដើមឈើព័ទ្ធជុំវិញលោកសើន (Son) បានចែករំលែកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយជាមួយយើង។ បច្ចុប្បន្ន ក្រុមហ៊ុន Hanopro មានសាខាបក្សមួយចំណុះគណៈកម្មាធិការបក្សស្រុក Gia Lam ដែលកំពុងប្រតិបត្តិការនៅរោងចក្រ។ ក្នុងនាមជាលេខាធិការនៃសាខាបក្សនេះ លោកលោកសើន (Son) បាននិយាយដោយរីករាយថា ជាមួយនឹងការបង្កើតសាខាបក្សនេះនៅក្នុងក្រុមហ៊ុន សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងស្រុកមានភាពងាយស្រួលជាងមុន។

លើសពីនេះការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងការតំរង់ទិសអភិវឌ្ឍន៍របស់ក្រុមហ៊ុន បុគ្គលិកនៅក្នុងក្រុមហ៊ុនមានឱកាសចូលរួមក្នុងសកម្មភាពបក្សនៅក្រុមហ៊ុន ដោយមិនចាំបាច់ចំណាយពេលវេលា ដើម្បីចូលរួមក្នុងសកម្មភាពរបស់សាខាបក្សនៃតំបន់ដែលពួកគេរស់នៅ។

បច្ចុប្បន្ន ក្រុមហ៊ុន Hanopro គឺជារោងចក្រផលិតមួយក្នុងចំណោមរោងចក្រផលិតមួយចំនួននៅក្នុងប្រទេសវៀតណាមដែលទទួលបានលិខិតបញ្ជាក់ ISO 9001 ដែលជាស្តង់ដារបញ្ជាក់សង្គាមឈានមុខគេសម្រាប់រោងចក្រនិអង្គការ នៅទូទាំងពិភពលោកដែលប្រកាសចេញដោយអង្គការ Social Accountability International ។ អង្គការអន្តរជាតិនេះបានបង្កើតឡើង តាំងពីឆ្នាំ ១៩៩៧ ៕

 

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញ់យ៉ាង
បកប្រែដោយង្វៀនយ៉ាង

 
បណ្តាអត្ថបទបានផ្សាយ