ផលិតផលស្គត់និងប្លាស្ទិចរុំម្ហូប មួយចំនួននៃម៉ាក Hanopro វៀតណាម។ រូបថត៖ ត្រឹងថាញ់យ៉ាង
|
ប្រហែលជាក្រុមហ៊ុន Hanopro គឺជារោងចក្រឧស្សាហកម្មមួយក្នុងចំណោមរោងចក្រឧស្សាហកម្មមួយចំនួនដែលគ្របដណ្តប់ដោយដើមឈើ។ នេះបានមកពីរបៀបរស់នៅដែលមិនប៉ះពាល់ដល់បរិស្ថានរបស់ស្ថាបនិកក្រុមហ៊ុន Hanopro ។ នាំយើងឆ្លងកាត់បរិវេណរោងចក្រដែលមានដើមឈើព័ទ្ធជុំវិញលោកសើន (Son) បានចែករំលែកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយជាមួយយើង។ បច្ចុប្បន្ន ក្រុមហ៊ុន Hanopro មានសាខាបក្សមួយចំណុះគណៈកម្មាធិការបក្សស្រុក Gia Lam ដែលកំពុងប្រតិបត្តិការនៅរោងចក្រ។ ក្នុងនាមជាលេខាធិការនៃសាខាបក្សនេះ លោកលោកសើន (Son) បាននិយាយដោយរីករាយថា ជាមួយនឹងការបង្កើតសាខាបក្សនេះនៅក្នុងក្រុមហ៊ុន សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងស្រុកមានភាពងាយស្រួលជាងមុន។
លើសពីនេះការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងការតំរង់ទិសអភិវឌ្ឍន៍របស់ក្រុមហ៊ុន បុគ្គលិកនៅក្នុងក្រុមហ៊ុនមានឱកាសចូលរួមក្នុងសកម្មភាពបក្សនៅក្រុមហ៊ុន ដោយមិនចាំបាច់ចំណាយពេលវេលា ដើម្បីចូលរួមក្នុងសកម្មភាពរបស់សាខាបក្សនៃតំបន់ដែលពួកគេរស់នៅ។
បច្ចុប្បន្ន ក្រុមហ៊ុន Hanopro គឺជារោងចក្រផលិតមួយក្នុងចំណោមរោងចក្រផលិតមួយចំនួននៅក្នុងប្រទេសវៀតណាមដែលទទួលបានលិខិតបញ្ជាក់ ISO 9001 ដែលជាស្តង់ដារបញ្ជាក់សង្គាមឈានមុខគេសម្រាប់រោងចក្រនិអង្គការ នៅទូទាំងពិភពលោកដែលប្រកាសចេញដោយអង្គការ Social Accountability International ។ អង្គការអន្តរជាតិនេះបានបង្កើតឡើង តាំងពីឆ្នាំ ១៩៩៧ ៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញ់យ៉ាង
បកប្រែដោយង្វៀនយ៉ាង