• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Gareth Ward - ឯកអគ្គរដ្ឋទូតមួយរូបនៃការពិសោធន៍នៅប្រទេសវៀតណាម​

ខិត​ខំ​ប្រឹងប្រែង​សកម្មភាព​លើ​គ្រប់​វិស័យ​៖ វប្បធម៌ សិក្សា​អប់រំ​ សុខាភិបាល​ជាដើម​ ​ឯកអគ្គរដ្ឋទូត​នៃ​ចក្រ​ភព​អង់គ្លេស​​ លោក Gareth Ward ជា​អ្នក​បន្សល់ទុក​នូវ​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ប្រទេស​​​វៀតណាម​។ ចំពោះ​លោក​ សកម្មភាព​លើ​គ្រប់​វិស័យ​ខាង​លើ មិន​ត្រឹម​ជា​ភារកិច្ច​ការ​ងារ​ នៅទាំង​​ជា​”ការពិសោធន៍នៅ​​វៀតណាម​” ដ៏​មានអត្ថន័យ​។​

អ្នក​ចាប់​ចំណង​ស្ពាន់​សិក្សា​អប់​រំ​​អង់គ្លេស​ - វៀតណាម​

ធ្លាប់​ធ្វើការ​ច្រើន​ឆ្នាំ​នៅ​ក្រសួ​ង​ការបរទេស​​អង់គ្លេស​ លោក​ឯកអគ្គរដ្ឋទូត​​ Gareth Ward ជាអ្នក​មាន​ចិត្ត​ទូលាយ​ និង ចូលចិត្ត​​រៀន​ភាសា​​​។ ពេល​ចាប់​ផ្តើម​អាណាត្តិ​​របស់​ខ្លួន​នៅ​ក្រុង​ហាណូយ​ លោក​បាន​ផ្តល់​ពេល​វេលា​ភាគច្រើន​ដើម្បី​រៀន​ភាសា​ ចាត់ទុក​ដូចជា​របៀប​ពិសោធន៍​មួយ ​នៃ​ខឿន​សិក្សា​អប់រំ​វៀត​ណាម​។ ជា​មធ្យម​លោក​ផ្តល់​ពេលវេលា​បី​ម៉ោង​ក្នុងមួយថ្ងៃ​ ដើម្បី​រៀន​ភាសា​វៀតណាម​ ពី​“គ្រូបង្រៀនឯកជន​” ជា​និស្សិត​ម្នាក់​នៃមហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​សង្គម​ និង មនុស្ស​សាស្រ្ត​ នៃ​សកលវិទ្យាល័យ​ជាតិ​ហាណូយ​។

ការ​ប្រើប្រាស់​ស្ទាត់​ជំនាញ​ភាសាវៀតណាម​ បាន​ជួយ​លោក​យ៉ាង​ច្រើន​ក្នុង​ការងារ​ស្វែងយល់​អំពី​វប្បធម៌​ និង សិក្សា​អប់​រំ​របស់​​វៀតណាម​។​ នៅ​រាល់​វេទិកា​​អប់រំ​ ឬ​សិក្ខាសាលា​​មួយ​ណាក៏ដោយ​ លោក​ឯកអគ្គរដ្ឋទូត Gareth Ward  តែងតែ​ចូល​រួម​​ថ្លែង​ការណ៍​​ដោយ​ភាសា​វៀតណាម​។ ពិសេស​ នា​ឱកាស​ទិវា​នារី​អន្តរជាតិ​ នា​ថ្ងៃទី​៨ ខែ​មីនា​​កន្លង​ហើយ​ លោក​ឯកអគ្គរដ្ឋទូត បាន​បង្កាញ​ពី​ទឹក​ចិត្ត​ចង់​រៀនរក​​របស់​ខ្លួន​​ ដោយ​វិធី​ចាត់តាំង​ពិធីប្រឡង​៖ “ក្លាយជា​ឯកអគ្គរដ្ឋទូត ចក្រ​ក្រភព​​​អង់គ្លេស​​មួយ​ថ្ងៃ​” សម្រាប់​យុវតី​មានអាយុពី​១៣ - ២២ឆ្នាំ​។​

នេះជា​ពិធីប្រឡង​ ប៉ុន្តែ​បាន​សឱ្យ​ឃើញថា​ Gareth Ward ជា​ឯកអគ្គរដ្ឋ​ទូត​ម្នាក់​ ចង់​ចែក​រំលែក​ការងារ​​របស់​ខ្លួន ​ទៅ​ដល់​យុវជន​វៀតណាម​ ក៏ដូចជា​នាំមក​ជូន​ពួក​គាត់​នូវ​ឱកាស​មួយ ​បាន​រៀន​សូត្រ​ និង បង្ហាញពី​​សមត្ថភាព​។ ពិធីប្រឡង​បាន​សាយ​ភាយ​ និង បំផុស​គំនិត​ជូន​យុវជនវៀតណាម​​រាប់​រយ​នាក់ ដែលកំពុង​រៀន​នៅតាម​សកលវិទ្យាល័យ​។ ប្អូន​ៗបាន​កត់ត្រា​រូបភាព​​ខ្លួន​ ឆ្លើយ​តបនឹង​សំណូរ​ “ប្រសិន​បើ​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​នៃ​ចក្រ​ក្រភព​​​អង់គ្លេស​​​មួយ​ថ្ងៃ​ នឹង​ប្រើប្រាស់​កម្លាំង​ឥទ្ធិពល​​របស់​ខ្លួន​ដូចម្តេច​ ដើម្បី​ជំរុញ​ការសិក្សាអប់រំ​ជូន​ក្មេង​ស្រី និង នារី​នៅវៀតណាម”​។



 ឯកអគ្គរដ្ឋទូតនៃចក្រ​​ភព​អង់គ្លេស​ លោក Gareth Ward។ រូបថត៖ ​ត្រឹន​ថាញយ៉ាង​


លោក​ឯកអគ្គរដ្ឋទូត Gareth Ward ពិភាក្សា​ផ្តល់​យោបល់ចំពោះ​ថ្នាក់ដឹក​នាំ​​អប់រំ​​វៀតណាម​​ ស្តីពី​ឱកាស​សហប្រតិបត្តិការ​​អង់គ្លេស​ - វៀតណាម​។ រូបថត៖ ឯកសារ


 លោក​ឯកអគ្គរដ្ឋទូត Gareth Ward ថ្លែង​សុន្ទរកថា ​អបអរ​សាទរ​សិក្ខាសាលា “ប្រឈមមុខ​ និង ​សក្តានុពល​​សហប្រតិបត្តិការ​​អប់រំ​​សកលវិទ្យា​ល័យ​​វៀតណាម​ និង ចក្រភព​អង់គ្លេស​" រៀប​ចំនៅក្រុង​ហាណូយ​នាថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩​​។ រូបថត៖ ឯកសារ​


 លោក​ឯកអគ្គរដ្ឋទូត Gareth Ward ​ថ្លែង​សុន្ទរកថា នៅសិក្ខាសាលា​ “អភិវឌ្ឍន៍​ថាមពល​កែ​ច្នៃ​ឡើងវិញ​ ឆ្ពោះទៅកាន់​ការ​កាត់បន្ថយ​អប្បបរិមាណ​កាបូន​នៅវៀតណាម​”។ រូបថត៖​ ត្រឹន​ថាញ​យ៉ាង​

 

 ជា​អ្នក​ជំរុញ​មាំ​ទំនាក់ទំនង​អង់គ្លេស​ - វៀតណាម​ ខាង​វិស័យ​សិក្សាអប់រំ​ លោក​ឯកអគ្គរដ្ឋទូត Gareth Ward បាន​ជួយ​ក្រសួង​សិក្សាអប់រំ​​នូវ​កាលានុវត្តន៍​សហប្រតិបត្តិការ​ជាមួយនឹង​ចក្រ​ភព​អង់គ្លេស​ ដូចជា​តភ្ជាប់​អាហារូបករណ៍​ Chevening។ សព្វថ្ងៃ​វៀតណាម​ ស្ថិតនៅ​ក្នុង​ចំណោម​១០ប្រទេស​ ដែល​មាន​ចំនួន​សមាជិក​ Chevening កុះករ​បំផុត​ មានអតីត​និស្សិត​​ប្រមាណ​៣០០​​នាក់​។​

និស្សិត​ ឌូ​ ធី​ផឿង​ថាវ (Do Thi Phuong Thao) ​(វិទ្យាស្ថានការបរទេស​ហាណូយ​) អ្នក​ឈ្នះ​ក្នុងពិធី​ប្រឡង​ ហើយ​មាន​កិត្តិយស​រួម​ការងារ​ជាមួយ​នឹង​ លោក​ឯកអគ្គរដ្ឋទូតនៅ​ព្រឹត្តិការណ៍​ជា​ច្រើន។ ផឿង​ថាវ​ (Phuong Thao) មាន​​បទ​ថ្លែងការណ៍​ ​ស្តីពី​ការសិក្សា​អប់​រំ​សម្រាប់​ក្មេង​ស្រី​នៅវៀតណាម​ ក៏ដូចជា​ឆ្លើយ​បទសម្ភាសន៍កាសែត​​ ទូរទស្សន៍ ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូតមួយថ្ងៃ​នៃចក្រ​ភព​អង់គ្លេស​​នៅវៀតណាម​។ តាម​ផឿង​ថាវ (Phuong Thao) បាន​ធ្វើការ​រួមនឹង​លោក​ឯកអគ្គរដ្ឋទូត Gareth Ward នៅ​រាល់​​សិក្ខាសាលា​ វេទិកា​សិក្សាអប់រំ​វប្បធម៌​​អន្តរជាតិ​ បាន​ជួយ​ឱ្យ​​ប្អូន​មាន​នូវ​​​ការពិសោធន៍​​​មាន​អត្ថប្រយោជន៍​។ លោក Gareth Ward  បាន​ឱ្យ​ប្អូន​មាន​ឱកាស​​និយាយ​ភាសា​អង់គ្លេស​ ចំពោះមុខ​មហាជន​ សាកតួអង្គ​​​ក្នុង​ការងារ​ជា​ឯកអគ្គរដ្ឋទូត​​។ លោក​​មាន​ចំណេះវិជ្ជាជា​វាគ្មិន​​ ​ និងជា​អ្នក​យល់​ច្បាស់​នូវ​វប្បធម៌វៀតណាម​ផង​។​

និស្សិត​បញ្ចប់​ការសិក្សាគ្រប់​ជំនាន់​ ពេលវិល​ត្រឡប់​មក​កាន់​វៀតណាម​ តែង​បាន​លោក​ឯកអគ្គរដ្ឋទូត ​​ទទួល​ស្វាគមន៍​ដ៏មហោឡារិក​​នៅ​​អគារ​ឯកជន​។ ប្អូន​ៗ​បាន​និង​កំពុង​រួម​ចំណែកវិជ្ជា​​បញ្ញា​​ និង ​សមត្ថភាព​​សម្រាប់​ខឿន​សិក្សាអប់រំ​ប្រទេស​ជាតិ​។​ សរុប​និស្សិត​តាម​រៀន​នៅ​ចក្រ​ភព​អង់គ្លេស​​ប្រហែល​១២.​០០០នាក់ វៀតណាម​ជាប្រទេស​ឈរ​លេខបី​ ក្នុង​ចំណោម​ប្រទេស​ដែលមាន​និស្សិត​ជ្រើស​យក​អង់គ្លេស​​​ដើម្បីទៅ​សិក្សា​​។ ទន្ទឹមនោះ​ លោក​ឯកអគ្គរដ្ឋទូត ក៏ជា​សមាជិក​ចម្បង​ម្នាក់​​​ ក្នុង​ការ​ចលនា​បង្កើត​បណ្តាញ​​សកល​វិទ្យា​ល័យ​អង់គ្លេស​ សហការ​នឹង​វៀតណាម​។ បណ្តាញ​នេះ ជាមួយ​​សមាជិក៣០​ បង្កើត​​ បាន​កម្មវិធី​តភ្ជាប់​​បណ្តុះបណ្តាល​យ៉ាង​មានប្រសិទ្ធភាព​។​​

ជំរុញ​សហប្រតិបត្តិការ​បណ្តុះបណ្តាល​វៀតណាម​ - ចក្រ​ភព​​អង់គ្លេស​

រស់នៅ​​និង​ធ្វើការ​នៅ​ក្រុង​ហាណូយ​​ ដូចជា​ពលរដ្ឋវៀតណាម​ម្នាក់​ លោក​ឯកអគ្គរដ្ឋទូត Gareth Ward បាន​​ឃើញ​ផ្ទាល់​នូវ​បញ្ហាជា​ច្រើន​ ដែលវៀតណាម​ ត្រូវ​ប្រឈម​មុខ​ដូចជា​៖ ​​ការបំពុលបរិស្ថាន​ ការ​កើន​ឡើង​នៃ​ប្រជាជន​ ជំងឺ​អាសន្នរោគ​ គ្រោះថ្នាក់​ចរាចរ​ណ៍​ជាដើម​ លោក​ឯកអគ្គរដ្ឋទូតក៏សហការ​ជួយ​វៀតណាម​បណ្តុះបណ្តាល​បុគ្គលិក​ និង គ្រូពេទ្យ​ខាង​វិស័យ​សុខាភិបាល​។​

តាម​លោក​ឯកអគ្គរដ្ឋទូត Gareth Ward លោក​បំណង​ចង់​នាំ​យក​​វិជ្ជាបញ្ញា​ និង ជោគ​ជ័យ​​ខាង​បណ្តុះបណ្តាល​សិក្សាអប់​រំ​ក្នុង​វិស័យ​សុខាភិបាល ​នៃ​​ចក្រ​ភព​អង់គ្លេស​​ សហប្រតិបត្តិការ​នឹង​​វៀតណាម​។ តាម​​ក្រុមហ៊ុន​សង្កេត​ពិនិត្យ​ទីផ្សារ​អន្តរជាតិ​ កំហិត​សុខាភិបាល​នៅវៀតណាម​ រំពឹង​ទុក​នឹង​កើន​ឡើង​ដល់​២២,៧​លាន​​ដូល្លាអាមេរិក​​នៅ​ឆ្នាំ​២០២១។ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង ផ្លាស់ប្តូរ​សម្ពន្ធ​រចនា​​ប្រជាជន​របស់​វៀតណាម​ បាន​ជំរុញ​តម្រូវការ​សេវាកម្ម​សុខាភិបាល​ កើន​ខ្ពស់​នៅវៀតណាម​។​

សព្វថ្ងៃ​ ចក្រ​ភព​អង់គ្លេស​​ជា​ទីកន្លែង​មាន​គុណភាព​បណ្តុះបណ្តាល​សុខាភិបាល​​ល្បី​ឈ្មោះ​ ជាមួយនឹង​​​សកលវិទ្យាល័យ​លំដាប់​ថ្នាក់​ពិភពលោក​ជាច្រើន​​។ ជាមួយនឹង​តួនាទី​នាំមុខ​សកល​លោក​​ខាង​វិស័យ​សុខាភិបាល​ នាខែ​មីនា​ ឆ្នាំ​២០១៩ សាលា​៩​​​បាន​រៀប​ចំ​សិក្សាអប់រំ​បណ្តុះបណ្តាល​ និង សុខាភិបាលចក្រ​ភព​​អង់គ្លេស ​បាន​មកដល់​វៀតណាម​ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​​​បណ្តុះបណ្តាល​សុខាភិបាល​ ហើយ​ក៏​បើក​ទ្វារ​ឆ្ពោះទៅ​កាន់​សហ​ប្រតិបត្តិ​ការ​ថ្មី​​សម្រាប់​វៀតណាម​។ លោក​រួមនឹង​ដៃគូ​សុខាភិបាល​មួយ​ចំនួន​​នៃ​​ចក្រភព​​អង់គ្លេស​ បានអញ្ជើញ​មក​ចែក​រំលែក​សហប្រតិបត្តិការ​ក្នុង​ការ​​ព្យាបាល​ជំងឺ​មហារីក ​នៅមន្ទីរពេទ្យ​ខេ​ ដើម្បី​ជួយដល់​​អ្នក​ជំងឺ​វៀណាម​ អាច​ខិតជិត​ច្រើន​វិធីសាស្រ្ត​ព្យាបាល​​​ថ្មី ​​​នៃ​ពិភពលោក​។​​

 



 នៅ​ពិធី​ចែក​រំលែក​លទ្ធផល​ដំបូង ​នៃ​បណ្តាញ​សិក្សាអប់រំ​សកល​វិទ្យា​ល័យ​​ ចក្រភព​​អង់គ្លេស ​​- វៀតណាម​ លោក​ឯកអគ្គរដ្ឋទូត Gareth Ward ផ្តល់​បណ្ណ​សរសើរ​​ជូន​ដល់​ឯកជន​ ដែលមាន​សកម្មភាព​ឆ្នើម​។ រូបថត៖ ឯកសារ​


 នៅ​សិក្ខាសាលា​ស្តីពី​សហប្រតិបត្តិការ​សិក្សាអប់រំ​ និង បណ្តុះបណ្តាល​សុខាភិបាល​ រវាង​វៀតណាម​ - ចក្រភព​​អង់គ្លេស​ លោ​ក​ឯកអគ្គរដ្ឋទូត Gareth Ward បំណង​ចង់​ឱ្យ​អង់គ្លេស​​ មាន​ច្រើនឱកាស​ឧបត្ថម្ភ​វៀតណាម​​ ក្នុង​វិស័យ​នេះ​។ រូបថត៖ ត្រឹន​ថាញយ៉ាង​


 លោក​ឯកអគ្គរដ្ឋទូត Gareth Ward ក៏ជា​អ្នក​ស្និទ្ធស្នាល​នឹង​កាសែត​ ពិសេស​ជាមួយ​ការ​ចែក​រំលែក​យ៉ាង​អស់ពីចិត្ត​ចំពោះ​វៀត​ណាម​ ក្នុង​អា​ណាត្តិ​​របស់​ខ្លួន​នៅទីនេះ​។ រូបថត៖ ត្រឹន​ថាញយ៉ាង​


លោក​ឯកអគ្គរដ្ឋទូត​ Gareth Ward ថ្លែង​សុន្ទរកថា​នៅ​សិក្ខាសាលា​ “អភិវឌ្ឍន៍​ថាមពល​កែច្នៃ​ឡើងវិញ​ ឆ្ពោះទៅកាន់កាត់បន្ថយអប្បបរិមាណ​​​កាបូន​នៅវៀតណាម​”។ រូបថត៖ ត្រឹន​ថាញ​យ៉ាង

 

លោក​​អនុរដ្ឋមន្រ្តី ក្រសួង​សុខាភិបាល​ ង្វៀន ទ្រឿង​សើន (Nguyen Truong Son) ​ឱ្យ​ដឹង​ថា​ លោក​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ របស់​លោក​ឯកអគ្គរដ្ឋទូត Gareth Ward​ ក្នុង​ការងារ​ជំរុញ​ទំនាក់ទំនង​បណ្តុះបណ្តាល ក្នុង​វិស័យ​​សុខាភិបាល​វៀតណាម​ និង ចក្រ​ភព​​អង់គ្លេស ​​លើកកម្ពស់​គុណភាព​​ថែ​ទាំ​សុខភាព​​ជូនប្រជាជន​។ បណ្តុះបណ្តាល​វិស័យ​នេះ ក៏ជួយ​វៀតណាម​បំពេញ​បន្ថែម​ប្រភពធនធានមនុស្ស​​គុណភាព​ខ្ពស់​ ក្នុង​ការងារ​ពិនិត្យ​ និង ព្យាបាល​ជំងឺ​ក៏ដូចជា​អភិវឌ្ឍន៍​សេវាកម្ម​សុខាភិបាល​។​

ពេលទីលាន​ប្រណាំង F1 ​នៅវៀតណាម​​បានកសាង​ លោក​ឯកអគ្គរដ្ឋទូត Gareth Ward  ​បាន​អញ្ជើញ​មក​ទស្សនា​សំណង់នេះ។ រង្វាន់​ប្រណាំង​ផ្សារភ្ជាប់​នឹង​​ ចក្រ​ភព​អង់គ្លេស​​​ ដោយសារមាន​​ក្រុមប្រណាំងជិត​៧០%​​​មកពី​ប្រទេសនេះ​។ លោក​ចែក​រំលែក​ ខ្ញុំពិតជា​រំភើប​ក្រៃលែង​ និងមាន​​ចំណាប់អារម្មណ៍​ពេល​ក្រុងហាណូយ​ បែរ​ជា​មាន​ឱកាស​រៀប​ចំ​​រង្វាន់​កីឡា​អន្តរជាតិមួយ ​មាន​ឥទ្ធិពល​ខ្លាំងដូចនេះ​។ តាម​លោក​ឯកអគ្គរដ្ឋទូត ចក្រភព​​​អង់គ្លេស​ មាន​បទពិសោធន៍​ពាក់ព័ន្ធ​​ច្រើន​​ដល់​រង្វាន់ប្រណាំង​នេះ ហើយ​ត្រៀមជាស្រេច​ចែករំលែក​ជាមួយ​​នឹង​វៀតណាម​។​

លោកឯកអគ្គរដ្ឋទូត Gareth Ward ​ក៏ជា​មនុស្ស​ម្នាក់​ បាន​អញ្ជើញធ្វើ​ដំណើរ​ទៅ​គ្រប់​​ខេត្តក្រុង​របស់​វៀតណាម​ ដោយមានបំណង​ស្វែងយល់​វប្បធម៌​ ទំនៀម​ទម្លាប់​ និង ជីវភាព​រស់​នៅ ​របស់​ជនជាតិ​វៀតណាម​។ លោក​មាន​ការ​ពិសោធន៍​ដ៏ល្អ​ចំណាប់​ នៅ​តាម​បណ្តោយ​ទឹក​ដី​វៀតណាម​ ពីព្រោះ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​នីមួយ​ៗ ការសំណេះសំណាល​នឹង​ប្រជាជន​ម្តង​ៗ ទោះជា​នរណា​ លោក​តែងតែ​​បានពួកគាត់ ​ទទួល​រាក់ទាក​ដោយ​ទឹក​ចិត្ត​កក់ក្តៅ​ ជិតស្និទ្ធ៕​


 លោក​​ឯកអគ្គរដ្ឋទូត Gareth Ward ​បញ្ចប់​ការសិក្សា ​ផ្នែក​វិទ្យាសាស្រ្ត​សង្គម​នៅ​សកលវិទ្យាល័យ​ និង សកល​វិទ្យាល័យ​សេដ្ឋកិច្ច​ឡុង​ដ៍​។ លោក​ចាប់​ផ្តើម​ធ្វើការ​​នៅ​ក្រសួង​ការបរទេស​អង់គ្លេស ​ចាប់​ពី​ឆ្នាំ​១៩៩៦។ លោក​ធ្លាប់​ជា​អគ្គកុង​ស៊ុល នៅ​ St Petersburg ​ ​រុស្ស៊ី​ ប្រធាននាយកដ្ឋាន​​​ចិន ​នៃ​ក្រសួង​ការបរទេស​អង់គ្លេស​នៅ​ទីក្រុង​ឡុង​ដ៍​។ លោក​ឯកអគ្គរដ្ឋទូត Gareth Ward ចូលចិត្តពិសោធន៍​ទេសចរណ៍នៅ​​វៀតណាម​ដោយ​ជិះកង​ ចូលចិត្ត​ពិសា​ផើ (Pho) ​សាច់​គោ​ និង រៀង​រាល់​ថ្ងៃ​តែង​សរសេរ statut ​ដោយ​ភាសាវៀតណាម​លើ​បណ្តាញ​ហ្វេសប៊ុក​។

 អត្ថបទ៖ ប៊ិច​វឹន រូបថត៖ ត្រឹន​ថាញយ៉ាង​

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top