ខិតខំប្រឹងប្រែងសកម្មភាពលើគ្រប់វិស័យ៖ វប្បធម៌ សិក្សាអប់រំ សុខាភិបាលជាដើម ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស លោក Gareth Ward ជាអ្នកបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងចំពោះប្រទេសវៀតណាម។ ចំពោះលោក សកម្មភាពលើគ្រប់វិស័យខាងលើ មិនត្រឹមជាភារកិច្ចការងារ នៅទាំងជា”ការពិសោធន៍នៅវៀតណាម” ដ៏មានអត្ថន័យ។
អ្នកចាប់ចំណងស្ពាន់សិក្សាអប់រំអង់គ្លេស - វៀតណាម
ធ្លាប់ធ្វើការច្រើនឆ្នាំនៅក្រសួងការបរទេសអង់គ្លេស លោកឯកអគ្គរដ្ឋទូត Gareth Ward ជាអ្នកមានចិត្តទូលាយ និង ចូលចិត្តរៀនភាសា។ ពេលចាប់ផ្តើមអាណាត្តិរបស់ខ្លួននៅក្រុងហាណូយ លោកបានផ្តល់ពេលវេលាភាគច្រើនដើម្បីរៀនភាសា ចាត់ទុកដូចជារបៀបពិសោធន៍មួយ នៃខឿនសិក្សាអប់រំវៀតណាម។ ជាមធ្យមលោកផ្តល់ពេលវេលាបីម៉ោងក្នុងមួយថ្ងៃ ដើម្បីរៀនភាសាវៀតណាម ពី“គ្រូបង្រៀនឯកជន” ជានិស្សិតម្នាក់នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និង មនុស្សសាស្រ្ត នៃសកលវិទ្យាល័យជាតិហាណូយ។
ការប្រើប្រាស់ស្ទាត់ជំនាញភាសាវៀតណាម បានជួយលោកយ៉ាងច្រើនក្នុងការងារស្វែងយល់អំពីវប្បធម៌ និង សិក្សាអប់រំរបស់វៀតណាម។ នៅរាល់វេទិកាអប់រំ ឬសិក្ខាសាលាមួយណាក៏ដោយ លោកឯកអគ្គរដ្ឋទូត Gareth Ward តែងតែចូលរួមថ្លែងការណ៍ដោយភាសាវៀតណាម។ ពិសេស នាឱកាសទិវានារីអន្តរជាតិ នាថ្ងៃទី៨ ខែមីនាកន្លងហើយ លោកឯកអគ្គរដ្ឋទូត បានបង្កាញពីទឹកចិត្តចង់រៀនរករបស់ខ្លួន ដោយវិធីចាត់តាំងពិធីប្រឡង៖ “ក្លាយជាឯកអគ្គរដ្ឋទូត ចក្រក្រភពអង់គ្លេសមួយថ្ងៃ” សម្រាប់យុវតីមានអាយុពី១៣ - ២២ឆ្នាំ។
នេះជាពិធីប្រឡង ប៉ុន្តែបានសឱ្យឃើញថា Gareth Ward ជាឯកអគ្គរដ្ឋទូតម្នាក់ ចង់ចែករំលែកការងាររបស់ខ្លួន ទៅដល់យុវជនវៀតណាម ក៏ដូចជានាំមកជូនពួកគាត់នូវឱកាសមួយ បានរៀនសូត្រ និង បង្ហាញពីសមត្ថភាព។ ពិធីប្រឡងបានសាយភាយ និង បំផុសគំនិតជូនយុវជនវៀតណាមរាប់រយនាក់ ដែលកំពុងរៀននៅតាមសកលវិទ្យាល័យ។ ប្អូនៗបានកត់ត្រារូបភាពខ្លួន ឆ្លើយតបនឹងសំណូរ “ប្រសិនបើបានក្លាយជាឯកអគ្គរដ្ឋទូតនៃចក្រក្រភពអង់គ្លេសមួយថ្ងៃ នឹងប្រើប្រាស់កម្លាំងឥទ្ធិពលរបស់ខ្លួនដូចម្តេច ដើម្បីជំរុញការសិក្សាអប់រំជូនក្មេងស្រី និង នារីនៅវៀតណាម”។
លោកឯកអគ្គរដ្ឋទូត Gareth Ward បញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្រ្តសង្គមនៅសកលវិទ្យាល័យ និង សកលវិទ្យាល័យសេដ្ឋកិច្ចឡុងដ៍។ លោកចាប់ផ្តើមធ្វើការនៅក្រសួងការបរទេសអង់គ្លេស ចាប់ពីឆ្នាំ១៩៩៦។ លោកធ្លាប់ជាអគ្គកុងស៊ុល នៅ St Petersburg រុស្ស៊ី ប្រធាននាយកដ្ឋានចិន នៃក្រសួងការបរទេសអង់គ្លេសនៅទីក្រុងឡុងដ៍។ លោកឯកអគ្គរដ្ឋទូត Gareth Ward ចូលចិត្តពិសោធន៍ទេសចរណ៍នៅវៀតណាមដោយជិះកង ចូលចិត្តពិសាផើ (Pho) សាច់គោ និង រៀងរាល់ថ្ងៃតែងសរសេរ statut ដោយភាសាវៀតណាមលើបណ្តាញហ្វេសប៊ុក។
|
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹនថាញយ៉ាង