22/03/2020 16:52 GMT+7 Email Print Like 0

EU និងសហរដ្ឋអាមេរិកមិនទាន់មានការរឹតត្បិតណាមួយលើការផ្អាកការ នាំចូលផលិតផលវាយនភ័ណ្ឌរបស់វៀតណាម

រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោក Tran Tuan Anh បានជម្រាបថា នាបច្ចុប្បន្ន មិនទាន់មានការរឹតត្បិត ណាមួយរបស់សមត្ថកិច្ច EU ឬអាមេរិក ស្ដីពីការផ្អាកការនាំចូលផលិតផល វាយនភ័ណ្ឌរបស់វៀតណាមនៅឡើយទេ។

នាបច្ចុប្បន្ន មិនទាន់មានការរឹតត្បិត ណាមួយរបស់សមត្ថកិច្ច EU ឬអាមេរិក ស្ដីពីការផ្អាកការនាំចូលផលិតផល វាយនភ័ណ្ឌរបស់វៀតណាមនៅឡើយទេ។ 

នារសៀលថ្ងៃទី២០មីនា គណៈកម្មការដឹកនាំការងារបង្ការប្រឆាំងជំងឺ Covid-19 របស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានប្រជុំអំពីស្ថាន ភាពនៃការផលិត ផ្គត់ផ្គង់ផលិតផលចាំបាច់នៅទីផ្សារផ្ទៃក្នុង ក៏ដូចជាផលប៉ះពាល់ទៅលើវិស័យនាំចេញរបស់វៀតណាមនៅទីផ្សារមួយចំនួនដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ក្រោយពីសេចក្ដីប្រកាសបិទច្រកទ្វារព្រំដែនរបស់ប្រទេសពោលខាងលើ។
រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោក Tran Tuan Anh បានជម្រាបថា នាបច្ចុប្បន្ន មិនទាន់មានការរឹតត្បិតណាមួយរបស់សមត្ថកិច្ច EU ឬអាមេរិក ស្ដីពីការផ្អាកការនាំចូលផលិតផលវាយនភ័ណ្ឌរបស់វៀតណាមនៅឡើយទេ។ ប្រការនេះត្រឹមតែជាការសម្រេច ចិត្តរបស់បណ្ដាដៃគូនៅទីផ្សារនោះ ដោយសារការលំបាកលំបិនបង្កឡើង ដោយជំងឺ Covid-19 តែប៉ុណ្ណោះ។

ចែករំលែកនៅកិច្ចប្រជុំនេះ លោក Ta Hoang Linh ប្រធាននាយកដ្ឋានទ្វីបអឺរ៉ុប-ទ្វីបអាមេរិក បានឲ្យដឹងថា ក្រោយពីដឹងព័ត៌មានថា ដៃគូមួយចំនួនពីអឺរ៉ុបនិងអាមេរិកបានប្រកាសផ្អាកការនាំចូលផលិតផលវាយនភ័ណ្ឌរបស់វៀតណាម អង្គភាពនេះបានជួបធ្វើការជាមួយក្រុមបេសកកម្ម EU និងស្ថាន ទូតអាមេរិកប្រចាំវៀតណាម។ តាមនោះ ក្រុមបេសកកម្ម EU បានចាត់ទុកថា ការដែល EU បិទច្រកទ្វារព្រំដែនត្រឹមតែជាវិធានការការពារជំងឺឆ្លង ដើម្បីធានាសុខភាពរបស់ប្រជាជនតែប៉ុណ្ណោះ។ EU នៅតែបន្តដោះដូរផលិតផលនិង សេវាកម្មចាំបាច់ដូចជាចំណីអាហារនិងថ្នាំសង្កូវ ជាដើម។

ដើម្បីបំភ្លីឲ្យបានច្បាស់ថែមទៀតនូវការដែលរដ្ឋាភិបាលអាមេរិកកំពុងផ្អាកការនាំចូលផលិតផលវាយនភ័ណ្ឌរបស់វៀតណាម ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានអះអាងថា៖

“ខ្ញុំសូមអះអាងថា នេះជាព័ត៌មានមិនត្រឹមត្រូវ។ ស្ថានទូតវៀតណាមប្រចាំអាមេរិកបានទាក់ទងប្រាស្រ័យជាមួយស្ថាប័នពាក់ព័ន្ធនានារបស់អាមេរិក ហើយត្រូវបានជម្រាបជាផ្លូវការថា រដ្ឋាភិបាលអាមេរិកមិនមានគោលនយោបាយបញ្ឈប់ជាបណ្ដោះអាសន្ននូវការនាំចូលផលិតផលវាយនភ័ណ្ឌរបស់វៀតណាមនោះឡើយ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ