17/08/2019 11:22 GMT+7 Email Print Like 0

Army Games 2019៖ វៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសាប្រណាំងរថគ្រោះ


 វៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសាប្រណាំងរថក្រោះ
 

ក្នុង ក្របខ័ណ្ឌ​នៃការប្រកួតកីឡាយោធាអន្តរជាតិ ២០១៩ (Army Games-2019) នាថ្ងៃទី ១៥ ខែសីហានៅ​ទីលាន​ប្រកួត​កីឡា Alabio ជាយទីក្រុងម៉ូស្គូ បានប្រព្រឹត្តិទៅវគ្គផ្តាច់ព្រ័ត្រនៃពូល ២ វិញ្ញាសារថក្រោះ​ធ្វើ​ដំណើរ​បាញ់​គោល​ដៅ ឆ្លងកាត់ឧបសគ្គ និង ប្រណាំងល្បឿន (Tank Biathlon) ដែលរួមមានក្រុមវៀតណាម អ៊ូហ្គង់ដា អ៊ូសបេគីស្ថាន​ និងគុយបា។
 
ដោយប្រើ​អស់រយៈពេល ២ ម៉ោង ២៥ នាទី នឹង ០៣ វិនាទីនោះ ក្រុមជម្រើស​ជាតិ​វៀត​ណាម​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ ២ ។ នេះគឺជាស្នាដៃគួរឲ្យមោទនៈរបស់ក្រុមជម្រើសជាតិវៀតណាម ខណៈដែលទើប​ចូល​រួម​ការ​ប្រកួត​នេះជាលើកទីពីរតែប៉ុណ្ណោះ។
 
វាយតម្លៃអំពី​លទ្ធផលនេះរបស់ក្រុមជម្រើសជាតិវៀតណាម លោក ឧត្តមសេនីយ៍ឯក Phan Van Giang បានឲ្យដឹងថា៖​ “ខ្ញុំពិតជាសប្បាយ​រីករាយនិងពេញចិត្តចំពោះលទ្ធផលនេះណាស់។ ខ្ញុំសង្ឃឹមថា យុទ្ធជនបើក​រថ​ក្រោះនឹង​ខិត​ខំប្រឹងប្រែងថែមទៀត ដើម្បីទទួលបានលទ្ធផ​លខ្ពស់ជាង ពោលគឺមិន​ត្រឹម​តែនៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា ប៉ុ​ណ្ណោះទេ ថែមទាំងធ្វើ​ជាកម្លាំង​ស្នូល​នៃកង​កម្លាំង​ជើង​គោក​ក្នុង​ការ​ប្រយុទ្ធការ​ពារ​មាតុ​ភូមិ​។​
 
នេះ​គឺជាឱកាស ដើម្បីយើងបង្កើនទំនាក់ទំនងជាមួយ ប្រទេសនានាទៀតផង។ លទ្ធផល​ថ្ងៃនេះបាន​ឆ្លុះបញ្ចាំង​ពីដំណើរ​ការហ្វឺក​ហ្វឹនរបស់ទាហានរថក្រោះ ផងដែរ”
 
គួរបញ្ជាក់ថា Ar​my Games 2019 បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ១៧ ខែសីហា ដោយមានវិញ្ញា​សាប្រកួត​ជាច្រើន​ ដែលក្នុងនោះ Tank Biathlon គឺជាវិញ្ញាលេចធ្លោមួយ ដោយទាក់ទាញ​បាន​ការ​ចូល​រួម​របស់​ប្រទេស​ចំនួន​២៤ ផងដែរ៕

 

តាមVOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ