ជាសាក្សីឲ្យសម័យកាលដំបូងនៃប្រទេសជាតិ ទទួលប្រភពទុនវិនិយោគ (FDI) សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ង្វៀនម៉ាយ (Nguyen Mai) ប្រធានសហគមសហគ្រាស FDI នៅវៀតណាម (VAFIE) ឲ្យដឹងថា បន្ទាប់ពីរដ្ឋសភា បានចេញសេចក្តីប្រកាសជាធរមាន ច្បាប់វិនិយោគបរទេសនៅវៀតណាមនាចុងឆ្នាំ១៩៨៧ ដើម្បីទាន់ពេលទទួលប្រភពទុនអន្តរជាតិ នៅដើមឆ្នាំ១៩៨៨ រដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងសេដ្ឋកិច្ចបរទេសនូវភារកិច្ចពិនិត្យសង្កេតនិងផ្តល់លិខិតអនុញ្ញាតគម្រោម FDI។
“ច្បាប់វិនិយោគបរទេសនៅវៀតណាម បានបង្កើតឡើងពឹងផ្អែកលើការសិក្សាបទពិសោធន៍និតីវិនិយោគបរទេសផ្សេង ទាំង១៨ប្រទេស។ សិក្សាត្រឹមអ្វីដែលល្អ ដូចនេះច្បាប់វៀតណាមមានភាពទាក់ទាញ” លោកង្វៀនម៉ាយ (Nguyen Mai) ឲ្យដឹង។
យ៉ាងណាក៏ដោយ អំឡុងប៉ុន្មានឆ្នាំដំបូង ពេលច្បាប់វិនិយោគបរទេសទើបបានចេញសេចក្តីប្រកាសជាធរមាន ប្រភពទុនវិនិយោគនៃសហគ្រាស FDI ចូលមកវៀតណាមនៅមានកម្រិតទាប។ អំឡុងជាងពីរឆ្នាំ គិតចាប់ពីឆ្នាំ ១៩៨៨ រហូតដល់ខែឧសភា ឆ្នាំ ១៩៩០ លិខិតអនុញ្ញាតវិនិយោគបានផ្តល់ជូនបានត្រឹមតែ២១៣ច្បាប់ ជាមួយនឹងសរុបដើមទុនវិនិយោគចុះបញ្ជីជិត១,៨ពាន់លានដូល្លាអាមេរិក។
ពេលនោះ ចរន្តដើមទុន FDI ចូលមកវៀតណាមនៅមានភាពរអាក់រអួរ ដោយបុព្វហេតុផ្លាស់ប្តូរថ្មីរបស់វៀតណាមទើបតែរៀនបោះជំហានដើរដំបូង។
![]() តំបន់ឧស្សាហកម្មភូងៀ (Phu Nghia) បានវិនិយោគហេដ្ឋរចនាសម្ពន្ធទំនើប។ រូបថត៖ កាសែតរូបភាពវៀតណាម ![]() ដោយសារការផ្ទេរបច្ចេកវិទ្យាទំនើប ម៉ាស៊ីន កំពុងជំនួសកម្លាំងមនុស្ស នៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម។ រូបថត៖ កាសែតរូបភាពវៀតណាម ![]() ខ្សែសង្វាក់ផលិតទំនើបកំពុងផ្លាស់ប្តូរ សាងមុខមាត់ថ្មីនៅតំបន់ឧស្សាហកម្មភូងៀ (Phu Nghia) (ស្រុកចឿងមី - Chuong My ក្រុងហាណូយ)។ រូបថត៖ កាសែតរូបភាពវៀតណាម ![]() ខេត្តប៊ិញយឿង (Binh Duong) កំពុងជាកន្លែងទាក់ទាញសម្រាប់សហគ្រាសខាងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ខ្ពស់។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ស្រាវជ្រាវអភិវឌ្ឍន៍ផលិតផល នៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាទីក្រុងហូជីមិញ។ រូបថត៖ កាសែតរូបភាពវៀតណាម សង្វាក់ផលិតទោចក្រយានយន្ត នៅខេត្តវិញភុក។ រូបថត៖ កាសែតរូបភាពវៀតណាម ខ្សែសង្វាក់ផលិតឡាន Hyundai ជោគជ័យ នៅខេត្តនិញប៊ិញ (Ninh Binh)។ រូបថត៖ កាសែតរូបភាពវៀតណាម ![]() ដោយសារមានដើមទុនវិនិយោគ FDI ខាងវិស័យល្បែងជើងវៀតណាម ទើបបានបំពាក់សម្ភារម៉ាស៊ីន ទំនើប កម្លាំងផលិតធំ។ រូបថត៖ កាសែតរូបភាពវៀតណាម ![]() ខ្សែសង្វាក់ច្នៃជលផល នៅវាលទំនាបទន្លេគឺវឡុង។ រូបថត៖ កាសែតរូបភាពវៀតណាម |
ចាប់ផ្តើមដល់ឆ្នាំ១៩៩១ ជំនោលវិនិយោគបរទេសមួយ ដ៏សន្ធឹកចូលមកវៀតណាម។ តាមនោះ គ្រាន់តែអំឡុងពេល៧ឆ្នាំ មានគម្រោងចុះបញ្ជីវិនិយោគជាង ២.២០០ គម្រោង ចូលមកវៀតណាម ដោយមានដើមទុនវិនិយោគបានចុះបញ្ជីជាង ១៦ ពាន់លានដូល្លាអាមេរិក នឹងដើមទុនអនុវត្តជាង១២ពាន់លានដូល្លាអាមេរិក។
ក្នុងនោះ ដោយឡែកនៅឆ្នាំ១៩៩៧ ដើមទុនអនុវត្តសម្រេចជាង ៣ ពាន់លានដូល្លាអាមរិក កើន ៩,៥ ដងនៅឆ្នាំ១៩៩១។
សព្វថ្ងៃ ៥៨%ដើមទុន FDI ប្រមូលផ្តុំលើខាងវិស័យឧស្សាហកម្មច្នៃ ផលិតកម្ម បង្កើតបាន៥០%តម្លៃផលិតឧស្សាហកម្ម រួមចំណែកកកើតរូបសណ្ឋាននៃវិស័យឧស្សាហកម្មស្នូលមួយចំនួន នៃខឿនសេដ្ឋកិច្ចដូចជា ប្រេងឥន្ធនៈ អេឡិចត្រូនិក ទូរគមនាគមន។ល។
ចាប់ពីឆ្នាំ១៩៨៨ រហូតដល់ខែសីហា ឆ្នាំ២០១៨ ៦៣ខេត្តក្រុងទូទាំងប្រទេសវៀតណាមទាក់ទាញគម្រោង FDI ជាង ២.៦០០ គម្រោងនៃប្រទេស និងតំបន់ដីគោកចំនួន១២៩ នៅមានសុពលភាព ដោយមានសរុបដើមទុនចុះបញ្ជីជាង ៣៣៣ ពាន់លានដូល្លាអាមេរិក ដើមទុនអនុវត្តសម្រេចប្រហែលជាង ១៨៣ ពាន់លានដូល្លាអាមេរិក ស្មើ ៥៥% នៃសរុបដើមទុនចុះបញ្ជីនៅមានសុពលភាព។ |
រួមជាមួយការបន្ថែមដើមទុនជូនខឿនសេដ្ឋកិច្ច សហគ្រាស FDI នៅទាំងរួមចំណែកផ្ទេរបច្ចេកទេសគ្រប់គ្រងជូនប្រជាជនវៀតណាម ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាចំពោះសហគ្រាសនៅក្នុងប្រទេស។
ចំពោះមូលដ្ឋានទាក់ទាញគម្រោង FDI ជាច្រើនដូចជា៖ ហាណូយ បាក់និញ (Bac Ninh) ថៃង្វៀន (Thai Nguyen) វិញភុក (Vinh phuc) ហាយផុង (Hai Phong) ទីក្រុងហូជីមិញ ប៊ិញយ៉ឿង (Binh Duong) ដុងណាយ (Dong Nai) ការរួមចំណែកនៃតំបន់នេះ នៅមានច្រើនជាងនេះទៀត ធ្វើបំលាស់ប្តូរមូលដ្ឋាននៃរចនាសម្ពន្ធសេដ្ឋកិច្ចខេត្តទីក្រុងនីមួយៗ បង្កើតលក្ខណៈសម្រាប់សហគ្រាសក្នុងប្រទេសរីកចម្រើននិងអាជីវកម្មមានប្រសិទ្ធភាពខ្ពស់។
វាយតម្លៃខ្ពស់បរិស្ថានវិនិយោគរបស់វៀតណាម ក្នុងលើកអញ្ជើញបំពេញទស្សនកិច្ចនិងធ្វើការជាមួយដៃគូវៀតណាមថ្មីៗ នេះ លោក Kuniharu Nakamura សហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន - វៀតណាមនៃសហសម្ពន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ឲ្យដឹងថា ចំពោះសហគ្រាសជប៉ុន វៀតណាមជាទីផ្សារទាក់ទាញខ្លាំង ដោយសារមានប្រជាជនច្រើនកុះករ ជាច្រកតភ្ជាប់នឹងអាស៊ាន គោលនយោបាយសង្គមលំនឹង ស្ថេរភាព។
មួយថ្ងៃទៅមួយថ្ងៃកាន់តែមានសហគ្រាសជប៉ុន ចង់ឆ្លងមកវៀតណាមវិនិយោគ និងផលិតអាជីវកម្ម។
និន្នាការនៃចរន្តដើមទុនសកលលោកកំពុងបន្តដំណើរការ។ និន្នាការនេះ ឲ្យដឹងថាចំពោះវៀតណាមក្នុងដំណាក់កាលខាងមុខ ក្រោមការចង្អុលការ ប្រតិបត្តិនៃរដ្ឋាភិបាលស្ថាបនា ស្មោះត្រង់ បម្រើសហគ្រាស និងប្រជាជនវៀតណាមមានប្រៀបខ្លាំងយ៉ាងច្រើនទុកសម្រាប់ទាក់ទាញ FDI ។
តាមលោកដូ ញ៉ឹតហ្វាង (Do Nhat Hoang) អគ្គនាយកនៃអគ្គនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការនិងវិនិយោគ) គោលនយោបាយទាក់ទាញ FDI របស់វៀតណាមមានភាពងាយស្រួលបង្គួរ ក្នុងពេលប្រទេសជាច្រើនលើពិភពលោកមានគោលនយោបាយវិនិយោគមិនឯកភាព តភ្ជាប់ “បិទ - បើក” វៀតណាមតែងរក្សាគោលនយោបាយ “បើកចំហ” ទាក់ទាញវិនិយោគ។ នេះជាពន្ទុះមួយក្នុងចំណោម ”ពន្ទុះបូក” សំខាន់ជួយឲ្យវៀតណាម ទទួលបានការយកចិត្តទុកដាក់នៃការវិនិយោគិនលើពិភពលោក។
“វៀតណាមត្រូវប្រមូលផ្តុំអាទិភាពទាក់ទាញគម្រោងបច្ចេកវិទ្យាខ្ពស់នៃសម្ពន្ធក្រុមហ៊ុនអន្តរប្រទេសខាងវិស័យឧស្សាហកម្មច្នៃ កសិកម្មប្រសិទ្ធភាពខ្ពស់ បច្ចេកវិទ្យាព័ត៌មាន និងវិស័យសេវាកម្ម ដែលវៀតណាមមានសក្តានុពលនិងប្រៀបខ្លាំងបើនឹងធៀប” រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោកង្វៀន ជីយុង (Nguyen Chi Dung) ឲ្យដឹងថា។
ដោយកម្លាំងខិតខំមិនឈប់ឈរ ក្នុងការកែប្រែនៃរដ្ឋាភិបាល ភាពជិតស្និទ្ធបើកចំហនៃប្រជាជនវៀតណាម លោករដ្ឋមន្រ្តី ង្វៀន ជីយុង (Nguyen Chi Dung) សង្ឃឹមថាគោលនយោបាយបើកចំហរបស់វៀតណាម ក្នុងពេលវេលាខាងមុខ សហគ្រាសបានវិនិយោគនិងបន្តបើកទូលាយវិនិយោគ ពង្រីកមានប្រសិទ្ថភាព មួយថ្ងៃកាន់តែរីកចម្រើន។ វិនិយោគិនមិនទាន់មានគម្រោងវិនិយោគ ឆាប់ស្វែងរកឱកាសវិនិយោគ នាំយកផលប្រយោជន៍ជូនសហគ្រាសខ្លួន ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចវៀតណាម៕
អត្ថបទ៖ កាសែតរូបភាពវៀតណាម
រូបថត៖ កាសែតរូភាពវៀតណាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម