• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung៖ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូង រ៉ែវៀតណាម ត្រូវធានាការផ្គត់ផ្គង់ធ្យូងសម្រាប់ខឿនសេដ្ឋកិច្ចឲ្យគ្រប់គ្រាន់

នេះគឺជាគោលដៅដ៏សំខាន់មួយរបស់ TKV ក្នុងឆ្នាំ២០១៩ ដែលត្រូវបានថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនលើកឡើងនៅក្នុងសន្និសីទអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ នាថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ។

សន្និសីទអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ របស់ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូង
រ៉ែវៀតណាម

សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូង រ៉ែវៀតណាម (TKV) នឹងអនុវត្តន៍គម្រោងការណ៍រៀបចំរចនាសម្ព័ន្ធសម្ព័ន្ធក្រុមហ៊ុន TKV ឡើងវិញដំណាក់កាល ២០១៧ - ២០២០ តាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាមដោយផ្តោតលើការផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យា ជំរុញយន្តកម្ម ស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនផលិតភាព បន្ថយការចំណាយ លើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់ផលិតផល ធានាកំណើនប្រកបដោយប្រសិទ្ធភាព និងចីរភាព។
នេះគឺជាគោលដៅដ៏សំខាន់មួយរបស់ TKV ក្នុងឆ្នាំ២០១៩ ដែលត្រូវបានថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនលើកឡើងនៅក្នុងសន្និសីទអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ នាថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានឲ្យដឹងថាដើម្បីរូមចំណែកសម្រេចគោលដៅ ឆ្នាំ ២០១៩ និងអនុវត្តន៍ភារកិច្ចនយោបាយរបស់ប្រទេសជាតិនោះ TKV ត្រូវធានាបរិមាណធ្យូងឲ្យបានគ្រប់គ្រាន់តាមកិច្ចសន្យាដែលបានចុះហត្ថលេខា។ ទន្ទឹមនឹងនេះ TKV ត្រូវអនុត្តន៍ល្អនូវភារកិច្ចជាកម្លាំងចលករ និងជាអ្នកបញ្ជា ដើម្បីធានាធ្យូងឲ្យបានគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចនិងសង្គមនៃប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top