29/07/2021 20:24 GMT+7 Email Print Like 0

វៀតណាមជាសមាជិកសកម្មនិងដើរតួនាទីយ៉ាងសំខាន់ក្នុង UNESCO

ខែកក្កដានេះ ជាខួបលើកទី ៤៥ នៃការចូលជាសមាជិកភាព UNESCO របស់វៀតណាម (ខែកក្កដា ១៩៧៦- កក្កដា ២០២១)។

លោក Michael Croft ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅប្រទេសវៀតណាម (ប្រភព៖ TTXVN)



អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) គឺជាវេទិកាមួយដើម្បីជួយវៀតណាមការពារផលប្រយោជន៍របស់ខ្លួន លើកកម្ពស់តួនាទីនិងកេរ្តិ៍ឈ្មោះជាតិនិងអនុវត្តយ៉ាងសកម្មនិងមានប្រសិទ្ធភាពសមាហរណកម្មអន្តរជាតិនៅលើវិស័យវប្បធម៌។ បន្ទាប់ពីរយៈពេល ៤៥ ឆ្នាំនៃការចូលរួមក្នុងអង្គការនេះ វៀតណាមបានចូលរួមយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវនៅក្នុងអង្គការដែលត្រូវបានគេចាត់ទុកថាជា “ផ្ទះបញ្ញាវ័ន្ន” របស់ពិភពលោក។ ខែកក្កដានេះ ជាខួបលើកទី ៤៥ នៃការចូលជាសមាជិកភាព UNESCO របស់វៀតណាម (ខែកក្កដា ១៩៧៦- កក្កដា ២០២១)។

លោក Michael Croft ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានវាយតម្លៃថា ចាប់តាំងពីបានចូលរួម UNESCO រហូតមកដល់ពេលនេះ វៀតណាមបានចូលរួមវិភាគទាន  វិជ្ជមានយ៉ាងខ្លាំងដល់អង្គការនេះ។ ជាក់ស្តែង វៀតណាមជាប្រទេសសមាជិកដែលសកម្មខ្លាំងក្នុងការងារដឹកនាំរបស់គណៈកម្មាធិការផ្សេងៗ។ វៀតណាមក៏បានគាំទ្រយ៉ាងខ្លាំងក្នុងការអនុវត្តដំណោះស្រាយនិងអនុសញ្ញាថ្មីក្នុងវិស័យវប្បធម៌។ ក្រៅពីនោះ វៀតណាមក៏បានបញ្ជាក់យ៉ាងច្បាស់ដល់បណ្តាប្រទេសជាសមាជិកដទៃទៀត អំពីវិធីសាស្រ្តក្នុងការប្រើប្រាស់ឱ្យបានល្អបំផុតនូវឋានៈដែលត្រូវបាន UNESCO លើកតំកើង អាចមើលឃើញយ៉ាងច្បាស់តាមរយៈកិត្តនាម “តំបន់បេតិកភណ្ឌពិភពលោក” “ឧទ្យានភូគមសាស្ត្រ” “មណ្ឌលផ្ទុកជីវៈចម្រុះពិភពលោក" ដែលបានក្លាយជាមធ្យោបាយសម្រាប់ការអភិវឌ្ឍរបស់វៀតណាម។ តំណាងអង្គការ UNESCO  បានអះអាងថា វៀតណាមជានិច្ចកាលជាសមាជិកសកម្មនិងតែងតែធ្វើការដោយមានលក្ខណៈ វិនិច្ឆ័យឆ្ពោះទៅគោលដៅខ្ពស់ជាងនេះជានិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ