• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកកម្មវិធីបរិច្ចាគឈាម «ថ្ងៃអាទិត្យក្រហម»លើកទី ១២

នាព្រឹកថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកកម្មវិធីបរិច្ចាគឈាម “ថ្ងៃអាទិត្យក្រហម” លើកទី ១២ ដោយមានប្រធានបទ “ការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះប្រជាជន - អាយុជីវិតរបស់អ្នកនិងខ្ញុំ” ។
កម្មវិធី«ថ្ងៃអាទិត្យក្រហមលើកទី ១២» ត្រូវបានអនុវត្តនៅខេត្តក្រុងចំនួន ៤០ ដែលមានមណ្ឌលបរិច្ចាគឈាមជិត ៨០ កន្លែង ដោយរំពឹងថានឹងទទួលបានឈាមពី ៤៥ម៉ឺន ទៅ ៥០ ម៉ឺន ឯកតា។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក  Truong Hoa Binh អញ្ជើញថ្លែងមតិក្នុងពិធីបើក កម្មវិធី«ថ្ងៃអាទិត្យក្រហមលើកទី ១២» (រូបថត៖ Vov.vn)

អញ្ជើញថ្លែងមតិក្នុងពិធីបើក កម្មវិធី«ថ្ងៃអាទិត្យក្រហមលើកទី ១២» នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក  Truong Hoa Binh បានមានប្រសាសន៍ថា៖

« ការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះមនុស្សគឺជាកាយវិការថ្លៃថ្នូ ហើយការចូលរួមបរិច្ចាគឈាមបានរួមចំណែកដល់ការកសាងប្រពៃណីមនុស្សធម៌គួរជាទីគោរពនិងមានមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសជាតិផងដែរ។ យើងគប្បីលើកតម្កើងជនដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជនដែលទើបតែបរិច្ចាគឈាម ព្រមទាំងបំផុសយុទ្ធនាការបរិច្ចាគឈាមដល់អ្នកដទៃទៀតផង។ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងនៅបណ្តាមូលដ្ឋាន ស្ថាប័ន លាលារៀន តែងតែមានការតៀ្រមខ្លួនក្នុងការចែករំលែកជាមួយអ្នកជំងឺ និងធ្វើសកម្មភាពជាក់ស្តែងផ្សេងៗទៀតដូចជាការបរិច្ចាគឈាមឬរៀបចំកម្មវិធីផ្តល់ឈាមដូចជា៖ កម្មវិធីថ្ងៃអាទិត្យក្រហមជា​ដើម​»៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមអញ្ជើញជូនពរសមាគមពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា

ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមអញ្ជើញជូនពរសមាគមពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា

នារសៀលថ្ងៃទី ២២ ឧសភា នៅវត្តក្វាន់ស៊ឺ (ហាណូយ) សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រុញ វ៉ាន់ ក្វៀត បានអញ្ជើញទៅទស្សនានិងជូនពរដល់មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា (ប្រតិទិនព្រះពុទ្ធ ២៥៧០ - ប្រតិទិនសកល ២០២៦)។

Top