27/09/2021 14:40 GMT+7 Email Print Like 0

ប្រពៃណីសាមគ្គីភាពប្រកបដោយមនុស្សធម៌របស់ប្រជាជនវៀតណាមគឺជាកម្លាំងចលករដើម្បីយកឈ្នះរាល់ការលំបាក

កម្មវិធីនេះត្រូវបានរៀបចំឡើងតាមទំរង់អនឡាញដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លាតសន្ធឹងពីភាគខាងជើងទៅកាន់ភាគខាងត្បូង។

នាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងក្នុងកម្មវិធីសិល្បៈ “តភ្ជាប់រង្វាង់ដៃធំ” ដែលមានប្រធានបទ “ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩” (ប្រភព៖ tienphong.vn)


នៅយប់ថ្ងៃទី ២៦ ខែ កញ្ញា កម្មវិធីប្រគុំតន្ត្រី “តភ្ជាប់រង្វាង់ដៃធំ” ដែលមានប្រធានបទ “ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩”។ កម្មវិធីនេះត្រូវបានរៀបចំឡើងតាមទំរង់អនឡាញដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លាតសន្ធឹងពីភាគខាងជើងទៅកាន់ភាគខាងត្បូង។

អញ្ជើញថ្លែងនៅក្នុងកម្មវិធី នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរៀប ចំកម្មវិធីប្រគុំតន្រ្តី “តភ្ជាប់រង្វាង់ដៃធំ-ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩”។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រពៃណីសាមគ្គីភាព បញ្ញា ប្រកបដោយសប្បុរសធម៌របស់ប្រជាជនវៀតណាមគ្រប់រូបនៅជុំវិញពិភពលោក នឹងបានប្រមូលផ្តុំ រីកសាយភាយ ជាពិសេសនៅក្នុងគ្រាលំបាករបស់ប្រទេសជាតិ  ដែលជាកម្លាំងចិត្តនិងជាកម្លាំងកាយដ៏សំខាន់ដើម្បីយកឈ្នះលើគ្រប់ស្ថានភាពទាំងអស់និងជាពិសេសយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩។

នៅកម្មវិធីនេះ គណៈកម្មាធិការរៀបចំទទួលបានប្រាក់ជិត ១០៣ ពាន់លានដុងពីបណ្តាអង្គការ អង្គភាពអាជីវកម្មនិងបុគ្គល ដែលជួយឧបត្ថម្ភដល់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ។ បណ្តាញនៃអង្គការវិទ្យាសាស្ត្រនិងអ្នកជំនាញវៀតណាមនៅទូទាំងពិភពលោក (AVSE Global) បានកៀរគរជំនួយរាប់សិបលានដុល្លារពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំងនិងបណ្តាប្រទេសដទៃទៀតរួមមានសម្ភារៈឧបករណ៍វេជ្ជសាស្ត្រ ដោយគោលបំណងចង់ឲ្យតាមរយៈកម្មវិធីសិល្បៈនេះ អាចរៃអង្គាសថវិកាដើម្បីនាំយកឧបករណ៍វេជ្ជសាស្រ្តដែលបានកៀរគរបានមកប្រទេសវិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ