នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Konstantin Vasilievich Vnukov ឯកអគ្គរដ្ឋទុតជប៉ុន លោក Fukada Hiroshi និងឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lopez Diaz។ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Konstantin Vasilievich Vnukov ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសម្ដែងគោលបំណងថា៖ ប្រទេសទាំងពីរបន្តជំរុញទំនាក់ទំនងលើគ្រប់វិស័យ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyễn Thị Kim Ngân បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Konstantin Vasilievich Vnukov
នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនលោក Fukada Hiroshi ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យជប៉ុនជួយវៀតណាមប្រឆាំងនឹងការជាតិប្រៃជ្រៀបចូលនៅតំបន់ដីសណ្ដទន្លេ Cuu Long និងគ្រោះរាំងស្ងួតនៅតំបន់ Tay Nguyen។ឯកអគ្គរដ្ឋទូតលោក Fukada Hiroshi បានអះអាងថា ជប៉ុននឹងបន្តផ្ដល់
ប្រភពទុន ODA សំរាប់វៀតណាម ហើយជួយវៀតណាមទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអបអរសាទររាល់សមិទ្ធិដ៏ធំធេងរបស់ប្រជាជនគុយបា ដែលទទួលបានក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសនាពេលកន្លងទៅ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Herminio Lopez Diaz អះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម