• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមនៅតែជាដៃគូដ៏សំខាន់មួយរបស់អង្គការ FAO

នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី ឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍របស់​វៀត​ណាម​ប្រចាំអង្គការស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (FAO) លោកស្រី Nguyen Thi Bich Hue បានអញ្ជើញប្រគល់លិខិតផ្ទេរសិទ្ធិ ដល់អគ្គនាយកអង្គការ FAO វេជ្ជបណ្ឌិត José Graziano  Da Silva។ 

ឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំ FAO លោកស្រី Nguyen Thi Bich Hue បានអញ្ជើញប្រគល់លិខិតផ្ទេរសិទ្ធិដល់អគ្គនាយកអង្គការ FAO វេជ្ជបណ្ឌិត José Graziano  Da Silva

ក្នុងពិធីទទួលឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Hue  អគ្គនាយក FAO បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងអង្គការ FAO ជាពិសេសនៅពេលដែលភាគីទាំងពីរទើបតែប្រារព្ធខួបលើកទី ៤០ នៃសកម្មភាពប្រតិបត្តិការរបស់អង្គការ FAO នៅប្រទេសវៀតណាម ដោយចាត់ទុកថានេះជាគំរូជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្ត​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោក José Graziano Da Silva បានស្វាគមន៍ចំពោះការចូលរួមរបស់វៀត ណាម ក្នុងកិច្ចព្រមព្រៀង PSMA (កិច្ចព្រមព្រៀងស្តីពីវិធានការរបស់រដ្ឋដែលមានកំពង់ផែដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ដោយគ្មានការប្រកាសនិងមិនគោរពតាមបទបញ្ជារបស់ FAO)  ព្រមទាំងឯកភាពលើសំណើររបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ រួមទាំង​ជំនួយបច្ចេកទេស អនុវត្តន៍ បច្ចេកវិទ្យាជឿនលឿនផងដែរ។

ចំណែកឯឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី  Nguyen Thi Bich Hue បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងបណ្តាសកម្មភាពរបស់អង្គការ FAO នាពេលខាងមុខ ជាពិសេសក្នុងវិស័យដែល​វៀត​ណាម​មានប្រៀបខ្លាំងនិងបទពិសោធន៍ច្រើន ដូចជា៖ ផលិតកម្មស្រូវនិងវារីវប្បកម្មជាដើម។ ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម លោកស្រី Nguyen Thi Bich Hue ក៏បានលើកឡើងដែរថា ប្រទេសវៀតណាមមានបំណងចង់ឲ្យអង្គការ FAO បន្តគាំទ្រការកសាងកសិកម្មស្អាត មានសមត្ថភាពពេញលេញសម្រាប់ការប្រកួតប្រជែងនិងសមស្របជាមួយបម្រែបម្រួលអាកាសធាតុ តាមនោះរួមចំណែកធានាសន្តិសុខស្បៀង  អភិវឌ្ឍន៍សេដ្ឋកិច្ចនិងការលើក​កម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top