នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំសន្និសីទស្ដីពីដំណោះស្រាយ ក្នុងការនេសាទ រក្សា កែច្នៃនិងលក់ផលិតផលជលផល។ បង្កើនទំហំទឹកប្រាក់នៃការនាំចេញជលផលឡើង១៨% ។
តាមនោះ ក្នុងឆ្នាំ ២០១៨ ផ្នែកជលផលវៀតណាមនឹងរក្សាទិន្នផលនេសាទចំនួន ៣,៣លាន តោន ប៉ុន្តែនឹងទប់ស្កាត់ការខូចខាតក្រោយពីនេសាទដើម្បីលើកកំពស់ប្រសិទ្ធភាព។
ក្នុងឆ្នាំ២០១៧ ការនេសាទជលផលក្នុងទូទាំងប្រទេសទទួលបានទិន្នផលជាង ៣,៤ លានតោន កើន៥,៧%បើប្រៀបនឹងផែនការគម្រោង។ វៀតណាមនាបច្ចុប្បន្នមាននាវានេសាទជិត ១១០ ពាន់គ្រឿង ក្នុងនោះមាននាវា ១ ហ្មឺនគ្រឿងដែលអាចធ្វើការ នេសាទនៅនាយសមុទ្រ។ ក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាមបន្តជួយឧបត្ថម្ភប្រជាអ្នកនេសាទ ក៏ដូចជាសហគ្រាសសំដៅហ៊ានវិនិយោគលើកកម្រិត ឧបករណ៍និងមធ្យោបាយ អនុវត្តន៍បច្ចេកវិទ្យាក្នុងការនេសាទ កែច្នៃ រក្សាផលិត ផលលើនាវា ដើម្បីលើកកំពស់គុណភាពផលិតផល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម