23/10/2021 17:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបគណៈប្រតិភូតំណាងបណ្តាអង្គការនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី ២១ តុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Kidong Park អ្នកសម្របសម្រួលស្តីទី និងជាប្រធានតំណាងបណ្តាអង្គការនៃអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅវៀតណាម ក្នុងឱកាសបង្កើតអង្គការសហប្រជាជាតិ (២៤ តុលា ១៩៤៥- ២៤ តុលា ២០២១)។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Nhat Bac)


លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះលោកសម្របសម្រួលទទួលបន្ទុកស្តីទី ប្រធានតំណាង អ.ស.ប និងបុគ្គលិកនៃអ.ស.ប ទាំងអស់ប្រចាំនៅវៀតណាម ព្រមទាំងអបអរសាទរចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ និងមន្ត្រី និងនិយោជិតរបស់អង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងបំពេញការងារនៅទូទាំងពិភពលោកក្នុងឱកាសខួបដ៏សំខាន់នេះ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិសម្រាប់ វៀតណាម ក្នុងរយៈពេល ៤ ទសវត្សកន្លងមកនេះ។

ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្តាអង្គការនៃអ.ស.បជំរុញកម្មវិធី COVAX ដើម្បីបន្តជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងឱ្យបានឆាប់បំផុត  ជំរុញការស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម ដើម្បីឲ្យ វៀតណាមឆាប់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតវ៉ាក់សាំង តាមស្តង់ដារអន្តរជាតិ។ តាងនាមឲ្យអ.ស.ប ប្រចាំនៅវៀតណាម លោក Kidong Park អ្នកសម្របសម្រួលស្តីទីប្រចាំនៅវៀតណាមបានអះអាងថា អ.ស.ប នឹងបន្តរួមដំណើរនិងគាំទ្រវៀតណាមក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ព្រមទាំងចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងអំឡុងពេលអភិវឌ្ឍន៍; វាយតំលៃខ្ពស់ចំពោះតួនាទី គោលជំហរនិងការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិសុខ រួមទាំងរាល់យន្តការ និងវេទិការបស់អង្គការសហប្រជាជាតិ តាមនោះ  រួមចំណែកក្នុងការពង្រឹងនិងលើកកម្ពស់សន្តិភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ