• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ


នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN)
 

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ ក្នុងមណ្ឌលកេរដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ។
 
ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃបដិវត្តខែសីហា ខួបលើកទី ៧៥ នៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម និងខួបលើកទី ៥១ នៃការទទួលមរណភាពរបស់លោកប្រធានហូជីមិញ ថ្ងៃទី ៧ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ ក្នុងមណ្ឌលកេរដំណែលលោកប្រធានហូជីមិញនៅវិមានប្រ ធានរដ្ឋ។
 
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មាភិបាលនិងនិយោជិកនៃមណ្ឌលកេរដំណែលលោកប្រធានហូជីមិញ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល និយោជិកទាំងអស់ ត្រូវបន្តបំពេញឲ្យបានល្អប្រសើរថែមទៀត ការងារអភិរក្សកេរដំណែល ឯកសារ វត្ថុបុរាណនិងបរិយាកាសទេសភាពនៃវិមានដូចនឹងពេលដែលលោកប្រធានហូជីមិញរស់នៅនិងធ្វើការអញ្ជឹងដែរ។ ទន្ទឹមជាមួយគ្នានោះ ជំរុញការងារប្រមូលផ្តុំនិងការណែនាំដើម្បីបម្រើការឃោសនានិងការអប់រំ សំដៅឆ្លើយតបនឹងតម្រូវការទាំងក្នុងនិងក្រៅប្រទេស ដែលចង់ស្រាវជ្រាវ សិក្សារៀនសូត្រអំពីជីវិត អាជីព មនោគមន៍វិជ្ជា និងគំរូសីលធម៌របស់លោកប្រធានហូជីមិញ៕

តាម​ VOV5 -​ វិទ្យុសំឡេងវៀតណាម​

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Top