• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាអោយផ្ទៀងផ្ទាត់ព័ត៌មានស្ដីពីរឿងហេតុមនុស្ស៣៩នាក់បានស្លាប់នៅក្នុងរថយន្តកុងតឺន័រនៅអង់គ្លេស

នាថ្ងៃទី២៦ ខែតុលា ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានចេញឯកសារបង្ហាញមតិបញ្ជារបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្ដីពី ករណីរកឃើញសាកសពរបស់ជនអន្តោប្រវេសន៍ចំនួន៣៩នាក់នៅអង់គ្លេស ដែលក្នុងនោះអាចមានជនរងគ្រោះជនជាតិវៀតណាម។

តាមនោះ លោកនាយករដ្ឋមន្រ្តីបានប្រគល់អោយក្រសួងនគរបាលធ្វើជាអធិបតីសហការជាមួយក្រសួងការបរទេស​និងគណៈកម្មាធិការប្រជាជន ខេត្ត Nghe An និងខេត្ត Ha Tinh ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ស្រាយបំភ្លឺរឿងហេតុអោយ បានឆាប់រហ័ស ដើម្បីមានដំណោះស្រាយដ៏សមស្រប ព្រមទាំងស៊ើបអង្កេត ករណីបញ្ជូនពលរដ្ឋ​វៀតណាម​ ទៅឯបរទេសដោយខុសច្បាប់ ហើយយកមកកាត់ទោសយ៉ាងម៉ឺងម៉ាត់តាមនីតិវិធី។ លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរអោយក្រសួងការបរទេស បញ្ជាស្ថានទូតវៀតណាមប្រចាំអង់គ្លេស តាមដានក្ដាប់ជាប់សភាពការណ៍ ធ្វើការជាមួយស្ថាប័នទាក់ទិននានារបស់អង់គ្លេស ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងករណីមានពលរដ្ឋវៀតណាម ហើយអនុវត្តវិធានការគាំពារពលរដ្ឋតាមបទបញ្ញត្តិផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសំ​ណូមពរអោយបណ្ដាក្រសួងពោលខាងលើអនុវត្តភារកិច្ចយ៉ាងឆាប់ៗ ហើយរាយការណ៍ជូននាយករដ្ឋមន្រ្តីមុនថ្ងៃ​ទី​៥​ខែ​វិច្ឆិកាឆ្នាំ ២០១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវភារកិច្ច និងគោលដៅអភិវឌ្ឍ​ប្រទេស​ជាតិ

ការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវភារកិច្ច និងគោលដៅអភិវឌ្ឍ​ប្រទេស​ជាតិ

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជ្រួតជ្រៀបយ៉ាងស៊ីជម្រៅ ផ្លាស់​ប្តូរថ្មី​គំនិត ការយល់ដឹង និងសកម្មភាពទាក់ទងនឹងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ដូច្នេះហើយ សកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវតម្រូវការអភិវឌ្ឍ​ប្រទេសជា​តិ ដែលរួមចំណែកដោយផ្ទាល់ដល់គោលដៅកំណើនពីរខ្ទង់។​

Top