20/10/2021 19:46 GMT+7 Email Print Like 0

ទីក្រុងហាណូយធ្វើការសន្ទនាដោះស្រាយការលំបាកជូនសហគ្រាស

នាព្រឹកថ្ងៃទី ១៩ ខែតុលា ទីក្រុងហាណូយបានរៀបចំសិក្ខាសាលាស្ដីពី“ការសន្ទនាដោះស្រាយការលំបាកចំពោះសហគ្រាសដែលមានទុន វិនិយោគពីបរទេសនៅភូមិសាស្ត្រទីក្រុងក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩”។

សិក្ខាសាលាស្ដីពី“ការសន្ទនាដោះស្រាយការលំបាកចំពោះសហគ្រាសដែលមាន ទុនវិនិយោគពីបរទេសនៅភូមិសាស្ត្រទីក្រុងក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩” (រូបថត៖ VNA)


អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ទីក្រុងទាក់ទាញបានគម្រោងវិនិយោគបរទេសចំនួន ៦ ៦២៥ ដែលកំពុងមានសុពលភាព ដោយមានទុនចុះបញ្ជីសរុបប្រមាណ ៤៩ ពាន់លានដុល្លារអាមេរិក។ ជាពិសេសគិតត្រឹមខែកញ្ញាឆ្នាំ ២០២១ ទោះបីរងផលប៉ះពាល់អវិជ្ជមាន ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែទីក្រុងហាណូយនៅតែទាក់ទាញបានទុនចុះបញ្ជីចំនួន ១,២៨ ពាន់លានដុល្លារអាមេរិក។ លោក Dinh Tien Dung បានសង្កត់ធ្ងន់ថាអាជ្ញាធរទីក្រុងហាណូយនឹងផ្ដោតសំខាន់លើការជួយឧបត្ថម្ភសហគ្រាស វិនិយោគិនបរទេស ជំនះពុះពារលើការលំបាក ដើម្បីរក្សា និងស្ដារផលិតកម្ម អាជីវកម្មឡើងវិញ៖

“ក្នុងបរិបទនៃជំងឺរាតត្បាតកុវីដ ១៩ នេះ អាជ្ញាធរទីក្រុងហាណូយកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីគ្រប់គ្រងជំងឺរាតត្បាតឲ្យបានឆាប់រហ័ស និងផ្ដោតសំខាន់លើការដោះស្រាយការលំបាក ជួយឧបត្ថម្ភវិនិយោគិនបរទេសជំនះពុះពារលើការលំបាក ដើម្បីរក្សា និងស្ដារផលិតកម្ម អាជីវកម្មឡើងវិញផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ