• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវប្រយ័ត្នប្រយែងក្នុងការនាំមនុស្សឆ្លងដែនចូលវៀតណាម

លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី ក្នុងករណីពិតជាចាំបាច់ រាល់ការហោះហើរបញ្ចូនប្រជាជនឱ្យវិលត្រឡប់មកប្រទេសវិញ ត្រូវតែបានក្រសួង៖ សុខាភិបាល ក្រសួងការបរទេស ការពារប្រទេស នគរបាល ក្រសួងគមនាគមន៍និងដឹកជញ្ចូន យល់ព្រមនិងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីពិចារណានិងផ្តល់សេចក្តីសម្រេច។

ដោយសារតែមានការលេចចេញនូវទម្រង់កូវីដ ១៩ ថ្មី ដែលមានការឆ្លងរាលដាលយ៉ាងលឿននៅក្នុងប្រទេសជាច្រើននោះ លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី ក្នុងករណីពិតជាចាំបាច់ រាល់ការហោះហើរបញ្ចូនប្រជាជនឱ្យវិលត្រឡប់មកប្រទេសវិញ ត្រូវតែបានក្រសួង៖ សុខាភិបាល ក្រសួងការបរទេស ការពារប្រទេស នគរបាល ក្រសួងគមនាគមន៍និងដឹកជញ្ចូន យល់ព្រមនិងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីពិចារណានិងផ្តល់សេចក្តីសម្រេច។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មា ធិការប្រជាជននៃខេត្ត - ក្រុងបានពង្រឹងការត្រួតពិនិត្យកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាឱ្យបាននូវការគោរពយ៉ាងតឹងរឹងជាមួយនឹងបទប្បញ្ញត្តិបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្រសួងការពារប្រទេសនិងក្រសួងនគរបាលពង្រឹងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ផ្លូវទឹក ផ្លូវសមុទ្រនិងរួមជាមួយខេត្ត - ក្រុងដើម្បីដឹកនាំអាជ្ញាធរមូលដ្ឋានពង្រឹងការឃោសនាឲ្យគ្រួសាដែលមានសាច់ញាត្តិរស់នៅបរទេស ហើយបើចង់ត្រឡប់មកប្រទេសវិញ ដាច់ខាតកុំឆ្លងដែនដោយខុសច្បាប់ទាល់តែសោះ។ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ក្រសួងគមនាគមន៍នឹងដឹកជញ្ជូនធ្វើការស្រាវជ្រាវនិងជំរុញការបន្តជើងហោះហើរពាណិជ្ជកម្មធម្មតា ទៅកាន់ប្រទេសនានាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីដើម្បី បម្រើ “គោលដៅទ្វេ” និងឆ្លើយតបតម្រូវការធ្វើដំណើររបស់ប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top