13/09/2021 00:01 GMT+7 Email Print Like 0

ឈើដឹកថាញ (Duc Thanh) - ដំណើរជំនះទីផ្សារសកលលោក អំឡុងពេល៣០ឆ្នាំ

អភិវឌ្ឍន៍អំឡុងពេល៣ទសវត្សរ៍  ឈើដឹកថាញ (Duc Thanh) អាចចាត់ទុកជាក្រុមហ៊ុនគំរូមួយក្នុងចំណោមក្រុមហ៊ុនគំរូពិសេស សម្រាប់សហគ្រាសវៀតណាម “ធ្វើដំណើរចេញទៅ​មហាសមុទ្រ”។ ប្រការពិសេសនៃពាណិជ្ជសញ្ញាគ្រឿងប្រដាប់ប្រើប្រាស់ សម្ភារៈផ្ទះបាយ ប្រដាប់ក្មេងលេង លំដាប់ជួរមុខវៀតណាម បច្ចុប្បន្នកំពុងមានវត្តមាននៅប្រទេសចំនួន៥០ លើសកលលោក នារដូវពេលជំងឺរាតត្បាតកូវិដ កំពុងកើតឡើងនៅលើសកលលោក តែងធ្វើឱ្យមនុស្សគ្រប់គ្នាចង់ “ដោះកូដ”។

ក្រុមហ៊ុនឈើដឹកថាញ (Duc Thanh) ជាទម្រង់គំរូ ផ្តោតកសកម្មភាពអាជីវកម្មហាក់ដូចជាដាច់ខាត់។ លោកស្រី លេវ (Lieu) ជាអាជីវករមួយរូបក្នុងចំណោមអាជីវករ កំពុងនាំប្រទេសវៀតណាម ឆ្ពោះទៅកាន់អនាគតស្រស់ថ្លាជាង វិបុលភាពជាង”។
លោក Norman Y.Mineta អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងសុន្ទរកថាពេលដែលអមលោកប្រធានាធិបតីអាមេរិក Bill Clinton អញ្ជើញមកបំពេញទស្សកិច្ចនៅប្រទេសវៀតណាម នាឆ្នាំ២០០០។

អភិវឌ្ឍន៍អំឡុងពេល៣ទសវត្សរ៍ ហាក់ដូចជាបន្ទាប់ពីការវិបត្តិម្តងៗ ឈើ​ដឹកថាញ (Duc Thanh) បែរជាពេញវ័យមួយ​កម្រិតទៀត ដូចជានាវាឆ្លងកាត់ព្យុះ​សង្ឃរា បោះពួយឆ្ពោះទៅមុខជានិច្ច។ មេនាវិកាឈើដឹកថាញ (Duc Thanh) លោកស្រី ឡេ ហាយលេវ (Le Hai Lieu) ប្រធានក្រុមប្រឹក្សាភិបាលឈើដឹកថាញ (Duc Thanh) មានប្រសិទ្ធនាមថា “មេទ័ពឈើ” ដោយនារីកម្រម្នាក់នេះ បាន​ចូក​ចែវ​នាំ​នាវាខាងវិស័យដ៏លំបាក ប្រឡាក់ប្រឡូក និងភាពប្រកួតប្រជែង។

នៅឆ្នាំ១៩៩៤ ដើម្បីទប់ស្កាត់ភាពខ្ជះខ្ជាយធនធានឈើ រដ្ឋាភិបាលកំណត់ឱ្យក្រុមហ៊ុននាំចេញតែផលិតផល ដែលបានធ្វើសម្រេចរួចរាល់។ ក្រុមហ៊ុនជាច្រើន ក្នុងនោះមានក្រុមហ៊ុនឈើដឹកថាញ (Duc Thanh) ក៏ទទួលការរងគ្រោះលើកនេះដែរ។ ក៏ប៉ុន្តែលោកស្រីលេវ (Lieu) ពេលនោះបានសម្រេចចិត្តស្វែងរកទីផ្សារថ្មីផង និង​ត្រឡប់មកយក​ជំនះលើ​ទីផ្សារក្នុងស្រុកផង។ ប្រភេទផលិតផលឈើសម្ភារៈផ្ទះបាយ គ្រឿងប្រដាប់ប្រើប្រាស់ បានផលិតចេញលើថតភាពនេះ។ ក្រុមហ៊ុនបានកំណត់គោលដៅរហ័ស នេះគឺជាប្រភេទផលិតផលដោយឡែក សម្រាប់ទិសដៅអភិវឌ្ឍន៍ខាងមុខ។

ជាមួយការអត់ធ្មត់ពង្រីកនូវប្រភេទផលិតផលដោយឡែកនេះ គ្រាន់ជាងបង្វែបើកអាជីវកម្មពហុវិស័យដូចជាក្រុមហ៊ុនដទៃ ឈើដឹកថាញ (Duc Thanh) ពិតជាជោគជ័យ តែងតែនៅចំណាតថ្នាក់ជួរមុខនៅលើទីផ្សារខាងវិស័យនេះ។



លោកស្រី ឡេ ហាយលេវ (Le Hai Lieu) (ឈរជួរទីពីររាប់ពីរស្តាំទៅ) មាននាម “មេទ័ពឈើ”។

 

នៅឆ្នាំ២០២០ ទោះបីមានឥទ្ធិពលដោយសារជំងឺកូវិដ - ១៩ បានធ្វើឱ្យសហគ្រាសជាច្រើនកាន់តែដានដាប់ ឈើដឹកថាញ (Duc Thanh) មានប្រាក់ចំណូល៤០០ពាន់លានដុង បង្កើន១៧%បើប្រៀបនឹងឆ្នាំ២០១៩។

 

ឈើដឹកថាញ (Duc Thanh) បានរហ័សកំណត់បញ្ជាក់តម្លៃផលិតផលឯកទេសរបស់ក្រុមហ៊ុន នោះគឺប្រភេទផលិតផលសម្ភារៈផ្ទះបាយ គ្រឿងប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃ។

 

នាចុងខែកុម្ភៈ ឆ្នាំ២០២១ ឈើដឹកថាញ (Duc Thanh) ទទួលបានលិខិតកក់ទំនិញនាំចេញជិត៨លានដូល្លាអាមេរិក សម្រេចផែនការឆ្នាំជិត៥០% កើន១២០% បើប្រៀបនឹងរដូវកាល។

 

ឈើដឹកថាញ (Duc Thanh) បានឯកភាពលក់បណ្ណហ៊ុន ESOP (បណ្ណហ៊ុនតាមកម្មវិធីជម្រើសសម្រាប់កម្មករក្រុមហ៊ុន) នៅកិច្ចប្រជុំម្ចាស់ភាគហ៊ុន នាខែឧសភា ឆ្នាំ២០២១ ដើម្បីកម្មករមានប្រាក់ចំណូល នាដូវកាលជំងឺរាតត្បាត។

ឈើដឹកថាញ (Duc Thanh) អនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដារអន្តរជាតិ ISO 9001: 2015។

 

ក្រោពីនោះ ផលិតផលឈើដឹកថាញ (Duc Thanh) ក៏ទទួលបានលិខិតបញ្ជាក់សុវត្ថិភាពតាមស្តង់ដារអ៊ឺរ៉ុប (CE) និងកំហិតវៀតណាម (CR) ធានាការនាំចេញទៅកាន់ប្រទេសនានា លើពិភពលោកដូចជា៖ ទ្វីបអ៊ឺរ៉ុ អាមេរិក ជប៉ុន កូរេខាងត្បូង។ល។

 

ផលិតផលប្រដាប់ក្មេងលេង ដែលបានធ្វើអំពីឈើដាំ Winwintoys (ពាណិជ្ជសញ្ញាមួយ បានផលិតដោយឈើដឹកថាញ (Duc Thanh) ទទួលបានលិខិតបញ្ជាក់ជា “ផលិតផល សេវាកម្មគំរូទីក្រុងហូជីមិញឆ្នាំ២០១៩”។ ប្រដាប់លេងឈើដឹកថាញ (Duc Thanh) មានវត្តមាននៅលើទីផ្សារពិបាកៗ។
 

ទន្ទឹមនោះ ផលិតផលឈើដឹកថាញ (Duc Thanh) ក៏សម្រេចបានស្តង់ដារគំរូដូចជា៖ លិខិតបញ្ជាក់ “ផលិតផលមួយក្នុងចំណោមផលិតផលលំដាប់ចំនួន១០០ ដែលមានសេវាកម្មល្អបំផុត សម្រាប់គ្រួសារ កុមារ” និងតារាងមាស “សហគ្រាសគុណភាពមាស ដើម្បីគ្រួសារវៀតណាម” ដែលអ្នកប្រើប្រាស់ជម្រើស។

 

វៀតណាមស្ថិតនៅក្នុងចំណោមប្រទេស ដែលនាំចេញកៅស៊ូច្រើនលើពិភពលោក។ ពិតជាការខ្ជះខ្ជាយដ៏ធំ ប្រសិនបើដើមកៅស៊ូទាំងនេះ ត្រូវបោះបង់ចោលដោយមិនប្រើប្រាស់” លោកស្រី លេវ (Lieu) រៀបរាប់មូលហេតុឈើដឹកថាញ (Duc Thanh) ជ្រើសយកដើមកៅស៊ូ ដែលគេបោះបង់ចោល ក្រោយពេលយកអស់ជ័រ។

របៀបបង្កើតកិត្យានុភាពចំពោះអតិថិជន របស់ឈើដឹកថាញ (Duc Thanh) ក៏មានប្រការពិសេសម្យ៉ាងដែរ។ “អាជីវកម្មអំឡុងពេល៣០ឆ្នាំ ខ្ញុំមិនទាន់ពោលពាក្យសូមទោស ចំពោះដៃគូណាមួយឡើយ” លោកស្រី លេវ (Lieu) ចែករំលែក។ ពីព្រោះតាមលោកស្រី លេវ (Lieu) ធ្វើខុសម្តងនឹងមិនអាចធ្វើសាថ្មីម្តងទៀតឡើយ។

 

ឆ្នាំនៅ២០២០ ទោះបីមានឥទ្ធិពលជំងឺកូវិដ - ១៩ បានធ្វើឱ្យសហគ្រាសមួយចំនួនដានដាប់ ឈើដឹកថាញ (Duc Thanh) បែរជាមានប្រាក់ចំណូល៤០០ពាន់លានដុង កើន​១៧% ​បើប្រៀបនឹងឆ្នាំ២០១៩។

ចំពោះកិត្យានុភាពនេះ ឈើដឹកថាញ (Duc Thanh) ជាសហគ្រាសកម្រមួយ ដែលបានអតិថិជនកក់ប្រាក់ទុកជាមុន ចំនួន៩០% នៃតម្លៃទំនិញ។ ដោយហេតុនោះហើយ ក្រុមហ៊ុនមានដើមទុនផលិត នាអំឡុង​ពេល​ក្រុមហ៊ុនបង្កើត​ដំបូង​ ​ជួបទុក្ខលំបាក​​​ដោយកង្វះដើម​ទុន​។

រីឯចំពោះកម្មករ រឿងរ៉ាវនៅឈើដឹកថាញ (Duc Thanh) គួរឱ្យពិចារណា។

នៅពេលកើតមានវិបត្តិ គ្រាន់ជាងសកម្មភាពដូចជាក្រុមហ៊ុននានា គឺកាត់បន្ថយកម្មករ បញ្ឈប់ផលិតកម្ម លោកស្រី លេវ (Lieu) បានផ្ញើលិខិតមួយច្បាប់ ជាមួយនឹងពាក្យពេចន៍ស្មោះសររណ្តំចិត្ត ប្រកាសប្រាប់អំពីស្ថានភាពរបស់ក្រុមហ៊ុន ទន្ទឹមនោះអំពាវនាវកក់ហៅមនុស្សគ្រប់គ្នា ផ្តល់មតិយោបល់រួមជាមួយនឹងគណៈប្រតិបត្តិការស្វែងរកដំណោះស្រាយ។ ដោយអាកប្បកិរិយាលំអោនទទួលយកមតិទាំងនេះ បានជួយឱ្​យឈើ​ដឹក​ថាញ​ (Duc Thanh) មានដំណោះស្រាយអស្ចារ្យ ផ្តើមចេញពីប្រធានក្រុមកម្មករ កម្មការ។



ហាងតាំងផលិតផលគ្រឿងប្រដាប់ប្រើប្រាស់ សម្ភារៈផ្ទះបាយ របស់ឈើដឹកថាញ (Duc Thanh) បានអតិថិជនប្រៀបដូចជា “ស្ថានសួគ៌នៃស្រ្តីមេផ្ទះ”។

 

បើប្រៀបនឹងសម្ភារៈផ្ទះបាយ ការផលិតកម្មប្រដាប់ក្មេងលេង ត្រូវចំណាយពេលវេលានិងកម្លាំងកាយច្រើន ពីព្រោះប្រដាប់ក្មេងលេង សុទ្ធតែមានក្បាច់លម្អិតជាច្រើន ទាមទារម៉ូដម៉ាស្អាត វិចិត្រល្អ ព្រមទាំងត្រូវមានសុវត្ថិភាពតាមស្តង់ដារម៉ឹងម៉ាត់ នៅទ្វីបអ៊ឺរ៉ុប អាមេរិក ជប៉ុន។ល។

 

នេះក៏ជារូបភាព logo របស់ក្រុមហ៊ុន ឈើមួយដើមពោរពេញទៅដោយកម្លាំងរស់ មានត្រួយលូតលាស់អនេក។ នៅក្បែរគឺបក្សីកំពុងទះស្លាបដូចជាសម្តីផ្តែផ្តាំមួយ “ទឹកត្រជាក់ត្រីកុំ”។

 

ភាគច្រើនតែងជ្រើសរើសយករបៀបធ្វើផ្សេងៗ លោកស្រីលេវ (Lieu) ទៅទិញវត្ថុធាតុក្នុងស្ថានភាពវិបត្តិ ដូច្នេះការសម្រេចចិត្តផ្ទុយពីអ្នកដទៃនោះ បែបជាជួយឱ្យឈើដឹកថាញ (Duc Thanh)ដែលមានសក្តានុពលស្រាប់ ដើរស្កាត់មុខ “ជំនោរតម្រូវការទំនិញ” បន្ទាប់ពីការវិបត្តិ។

 

ក្រុមអ្នករចនាជំនាញឈើដឹកថាញ (Duc Thanh) ដែលបានសិក្សាស្រាវជ្រាវបង្កើតម៉ូដម៉ាប្រដាប់ក្មេងលេង តាមបែបបរទេស ប៉ុន្តែវាសមស្របនឹងក្មេងនៅវៀតណាម។

 

ហាក់ដូចជាប្រដាប់ក្មេងលេងថ្មី របស់ Winwintoys សុទ្ធតែបានកូនលោកស្រី ឡេ ហាយលេវ (Le Hai Lieu) សាកល្បងលេងពិសោធន៍ជាមុន។ល។

 
ឆ្លងកាត់ការពិសោធលើកូនៗ សន្សឹមៗលោកស្រីស្វែងរករបៀបសុក្រិតលើឈុតគ្រឿងផ្សេងៗ ដែលសមស្របនឹងវ័យ ចាប់ពីបាន១ខែ រហូតដល់កូនមានអាយុ១០ឆ្នាំ។
 

លោកស្រី ឡេ ហាយលេវ (Le Hai Lieu) ពង្រីកប្រដាប់ក្មេងលេង តាំងពីឆ្នាំ២០០៤ ពេលលោកស្រីកំពុងមានគភ៌កូនទីពីរ។ ប្រដាប់ក្មេងលេងឈើដឹកថាញ (Duc Thanh) ក៏ដូច្នេះដែរ បានបង្កើតឡើងចេញពីទឹកចិត្តអ្នកម្តាយ។

 

គិតដល់ដើមខែកក្កដា ឆ្នាំ២០២១ ឈើដឹកថាញ (Duc Thanh) ទទួលបានលិខិតកក់ទំនិញនាំចេញដោយមានតម្លៃសរុបជាង ១៤,៥លានដូល្លាអាមេរិក និងអនុវត្តបានផែនការចំនួន៨៦% នៃលិខិតកក់ទំនិញ ដែលបានទទួលសម្រាប់មួយឆ្នាំ។

នៅកិច្ចប្រជុំម្ចាស់ភាគហ៊ុន នាខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនបានឯកភាពវិធីសាស្រ្ត ឱ្យដំណើរការបណ្ណហ៊ុន ESOP សម្រាប់កម្មករ។ តាមនោះ កម្មករមានបន្ថែមភាគលាភខ្ពស់រាប់សិបលើក បើប្រៀបនឹងប្រាក់ការចំណេញមកពីធនាគារ។ “មនុស្សយើងត្រូវមានគុណធម៌ ទើបអាចធ្វើបានផលិតផល ដែលមានគុណភាពល្អ” នេះជាពាក្យផ្តែផ្តាំរបស់លោក ឡេបា (Le Ba) ស្ថាបនិកបង្កើតឈើដឹកថាញ (Duc Thanh) ចំពោះលោកស្រី ឡេ ហាយលេវ (Le Hai Lieu) ជាអ្នកស្នងបន្តសម្បត្តិ។

ពីព្រោះ ពេលពង្រីកប្រភេទផលិតផលថ្មី ប្រដាប់ក្មេងលេង លោកស្រីលេវ (Lieu) រៀបរាប់ជាមួយនឹងយើងខ្ញុំថា “ខ្ញុំស្រឡាញ់កូនខ្ញុំយ៉ាងណា ខ្ញុំដឹងថាអ្នកម្តាយដទៃ ក៏ស្រឡាញ់កូនខ្លួន ដូច្នោះដែរ”។

នៅក្នុងចរន្តវិបត្តិនៃការបំពុលបរិស្ថាន ដោយទាំងដឹងផលវិបត្តិប៉ះពាល់ដូចសព្វថ្ងៃដើម្បីតែផលចំណេញ ឈើដឹកថាញ (Duc Thanh) រំលេចដូចជាចំណុយភ្លឺបៃតងមួយ។ ចំណុចភ្លឺនេះ បានរួមចំណែកវិបុលភាពទឹកដី ដូចជាសម្តី លោករដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិកឆ្នាំនោះ៕

អត្ថបទ៖ ថាវវី - ថុងហាយ
ប្រែសម្រួល៖ រីកើង​


បណ្តាអត្ថបទបានផ្សាយ