អភិវឌ្ឍន៍អំឡុងពេល៣ទសវត្សរ៍ ឈើដឹកថាញ (Duc Thanh) អាចចាត់ទុកជាក្រុមហ៊ុនគំរូមួយក្នុងចំណោមក្រុមហ៊ុនគំរូពិសេស សម្រាប់សហគ្រាសវៀតណាម “ធ្វើដំណើរចេញទៅមហាសមុទ្រ”។ ប្រការពិសេសនៃពាណិជ្ជសញ្ញាគ្រឿងប្រដាប់ប្រើប្រាស់ សម្ភារៈផ្ទះបាយ ប្រដាប់ក្មេងលេង លំដាប់ជួរមុខវៀតណាម បច្ចុប្បន្នកំពុងមានវត្តមាននៅប្រទេសចំនួន៥០ លើសកលលោក នារដូវពេលជំងឺរាតត្បាតកូវិដ កំពុងកើតឡើងនៅលើសកលលោក តែងធ្វើឱ្យមនុស្សគ្រប់គ្នាចង់ “ដោះកូដ”។
ក្រុមហ៊ុនឈើដឹកថាញ (Duc Thanh) ជាទម្រង់គំរូ ផ្តោតកសកម្មភាពអាជីវកម្មហាក់ដូចជាដាច់ខាត់។ លោកស្រី លេវ (Lieu) ជាអាជីវករមួយរូបក្នុងចំណោមអាជីវករ កំពុងនាំប្រទេសវៀតណាម ឆ្ពោះទៅកាន់អនាគតស្រស់ថ្លាជាង វិបុលភាពជាង”។ លោក Norman Y.Mineta អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងសុន្ទរកថាពេលដែលអមលោកប្រធានាធិបតីអាមេរិក Bill Clinton អញ្ជើញមកបំពេញទស្សកិច្ចនៅប្រទេសវៀតណាម នាឆ្នាំ២០០០។ |
អភិវឌ្ឍន៍អំឡុងពេល៣ទសវត្សរ៍ ហាក់ដូចជាបន្ទាប់ពីការវិបត្តិម្តងៗ ឈើដឹកថាញ (Duc Thanh) បែរជាពេញវ័យមួយកម្រិតទៀត ដូចជានាវាឆ្លងកាត់ព្យុះសង្ឃរា បោះពួយឆ្ពោះទៅមុខជានិច្ច។ មេនាវិកាឈើដឹកថាញ (Duc Thanh) លោកស្រី ឡេ ហាយលេវ (Le Hai Lieu) ប្រធានក្រុមប្រឹក្សាភិបាលឈើដឹកថាញ (Duc Thanh) មានប្រសិទ្ធនាមថា “មេទ័ពឈើ” ដោយនារីកម្រម្នាក់នេះ បានចូកចែវនាំនាវាខាងវិស័យដ៏លំបាក ប្រឡាក់ប្រឡូក និងភាពប្រកួតប្រជែង។
នៅឆ្នាំ១៩៩៤ ដើម្បីទប់ស្កាត់ភាពខ្ជះខ្ជាយធនធានឈើ រដ្ឋាភិបាលកំណត់ឱ្យក្រុមហ៊ុននាំចេញតែផលិតផល ដែលបានធ្វើសម្រេចរួចរាល់។ ក្រុមហ៊ុនជាច្រើន ក្នុងនោះមានក្រុមហ៊ុនឈើដឹកថាញ (Duc Thanh) ក៏ទទួលការរងគ្រោះលើកនេះដែរ។ ក៏ប៉ុន្តែលោកស្រីលេវ (Lieu) ពេលនោះបានសម្រេចចិត្តស្វែងរកទីផ្សារថ្មីផង និងត្រឡប់មកយកជំនះលើទីផ្សារក្នុងស្រុកផង។ ប្រភេទផលិតផលឈើសម្ភារៈផ្ទះបាយ គ្រឿងប្រដាប់ប្រើប្រាស់ បានផលិតចេញលើថតភាពនេះ។ ក្រុមហ៊ុនបានកំណត់គោលដៅរហ័ស នេះគឺជាប្រភេទផលិតផលដោយឡែក សម្រាប់ទិសដៅអភិវឌ្ឍន៍ខាងមុខ។
ជាមួយការអត់ធ្មត់ពង្រីកនូវប្រភេទផលិតផលដោយឡែកនេះ គ្រាន់ជាងបង្វែបើកអាជីវកម្មពហុវិស័យដូចជាក្រុមហ៊ុនដទៃ ឈើដឹកថាញ (Duc Thanh) ពិតជាជោគជ័យ តែងតែនៅចំណាតថ្នាក់ជួរមុខនៅលើទីផ្សារខាងវិស័យនេះ។