09/12/2021 11:35 GMT+7 Email Print Like 0

ជំរុញការផ្តល់ជំនួយជាលំនៅដ្ឋានជូនប្រជាជនដែលមានគុណូបការៈ អតីតយុទ្ធជនក្រីក្រ និងគ្រួសារក្រីក្រ

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុង Ha Giang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទបូកសរុបកម្មវិធីជួយឧបត្ថម្ភសាងសង់ផ្ទះជូនប្រជាជន ដែលមានគុណូបការៈ អតីតយុទ្ធជនក្រីក្រនិងគ្រួសារក្រីក្រនៅខេត្ត Ha Giang ដំណាក់កាល ២០១៩-២០២១។
 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)


លោកប្រធានរដ្ឋបានទទួលស្គាល់ថា ការជួយឧបត្ថម្ភសាងសង់ផ្ទះជូនប្រជាជនដែលមានគុណូបការៈ អតីតយុទ្ធជនក្រីក្រនិងគ្រួសារក្រីក្រ គឺជាកម្មវិធីដែលពោរពេញទៅដោយអត្ថន័យនយោបាយនិងមនុស្សសាស្ត្រ  បង្ហាញពីចលនា “ប្រទេសជាតិទាំងមូល រួមដៃគ្នាជួយជនក្រីក្រ”។ ទន្ទឹមនឹងនោះ លោកបានវាយតម្លៃខ្ពស់ចំពោះខេត្ត Ha Giang ថ្វីត្បិតតែជាខេត្តជាប់ព្រំដែននៅមានការលំបាកជាច្រើន ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ខេត្តបានរៀបចំលំនៅដ្ឋានជូនប្រជាពលរដ្ឋបានជាង ៥.១០០ គ្រួសារ។

នាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឱ្យខេត្ត Ha Giang បន្តអនុវត្តន៍កម្មវិធីកាត់បន្ថយការលំបាករបស់ប្រជាជន ទន្ទឹមនឹងនោះ ការពារព្រំដែនមាតុប្រទេស ពង្រឹងសហគមន៍ប្រជាជន និងរក្សាអត្តសញ្ញាណវប្បធម៌។ លោកប្រធានរដ្ឋ អញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំស្នើថា កម្មវិធីផ្តល់ជំនួយជាលំនៅឋានរបស់ Ha Giang ជាមួយនឹងបែបផែនវិទ្យសាស្ត្រ គួរតែត្រូវបានពង្រីកយ៉ាងទូលំទូលាយតាមរយៈគ្រប់កម្រិតនិងគ្រប់វិស័យ ទៅកាន់មូលដ្ឋានផ្សេងទៀតទូទាំងប្រទេស គៀង គរកម្លាំងពលំរបស់ប្រជាជន ប្រព័ន្ធនយោបាយដូចជាខេត្ត Ha Giang អញ្ជឹង។  ពីវិធីសាស្រ្តនេះ យើងត្រូវគិតពីយុទ្ធសាស្ត្ររួម និងជាវិធីសាស្ត្រសម្រាប់លំនៅដ្ឋានសង្គម លំនៅដ្ឋានសម្រាប់សិស្ស លំនៅដ្ឋានសម្រាប់កម្មករ តំបន់ឧស្សាហកម្ម និងចង្កោមឧស្សាហកម្មនៅគ្រប់តំបន់ក្នុងប្រទេស ដើម្បីនាំមកនូវឱកាសលំនៅដ្ឋានកាន់តែប្រសើរឡើងសម្រាប់ប្រជាជនដែលមានចំណូលទាប ជាពិសេសនៅក្នុងខេត្តដែលមានកម្មករនិងតំបន់ឧស្សាហកម្មច្រើន”។

យោងតាមលោកប្រធានរដ្ឋ បំពេញល្អការងាលំនៅឋានសង្គមនឹងរួមចំណែកដោះស្រាយបញ្ហាវិសមភាព និងវិសមភាពរវាងអ្នកមាននិងអ្នកក្រ ដូច្នេះប្រព័ន្ធនយោបាយ និងសង្គមទាំងអស់ ត្រូវយកចិត្តទុកដាក់និងអនុវត្តន៍ផងដែរ៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ