• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការពារជាតិវៀតណាមនិងកម្ពុជាបន្តពង្រឹង និងពង្រីកយន្តការសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព


ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ TTXVN)
 

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្ដេចទៀបាញ់។
 
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នាបន្ទពង្រឹង និងពង្រីកយន្តការសហប្រតិបត្តិការ ជាពិសេសគឺយន្តការសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្រ្តី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបន្តស្រាវជ្រាវលើកកម្ពស់ និងសម្រេចជាស្ថាពរនូវក្របខ័ណ្ឌសហប្រតិបត្តិការ បង្កើនកិច្ចសហប្រតិបត្តិការរវាងកម្លាំងគ្រប់គ្រង ការពារព្រំដែនរវាងប្រទេសទាំងពីរក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ ការជួញដូរនិងការដឹកជញ្ជូនសារធាតុញៀន ជាដើម។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានអះអាងថា នឹងបន្តគាំទ្រាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងនាមជាប្រធានអាស៊ាន ក្នុងនោះមានការរៀបចំប្រកបដោយជោគជ័យនូវបណ្ដាកិច្ចប្រជុំដូចជា៖ កិច្ចប្រជុំមេបញ្ជាការការពារជាតិអាស៊ាន កិច្ចប្រជុំ ADMM  ADMM+។ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាបានបង្កលក្ខណៈងាយស្រួល និងជួយឧបត្ថម្ភដល់ក្រុមការងារទទួលបន្ទុកស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍ ចំពោះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាផងដែរ៕

តាម​ VOV5 -​ វិទ្យុសំឡេងវៀតណាម​


នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top