• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“ការទូតផ្កាអ័រគីដេ” វៀតណាម-ឆែកនៅទីក្រុង Prague


 ភ្ញៀវគយគន់ភាពស្រស់ស្អាតនៃផ្កាអ័រគីដេវៀតណាម (រូបថត៖ vietnam+)

នារសៀលថ្ងៃទី ១ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Prague បានប្រព្រឹត្តទៅសកម្មភាព “ការទូតផ្កាអ័រគីដេ” វៀត​ណាម​ - ឆែក ក្នុងក្របខ័ណ្ឌពិធីបើកពិព័រណ៍ផ្កាអ័រគីដេទ្វីបអាស៊ី ឆ្នាំ ២០១៨។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានឯកអគ្គរដ្ឋទូត ទីប្រឹក្សានៃស្ថានទូតវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិល្បៈករល្បីល្បាញ តំណាងមជ្ឈដ្ឋានសារព័ត៌មាននិងអ្នកស្រឡាញ់ផ្កាយ៉ាងច្រើនកុះករនៅ សាធារណៈរដ្ឋឆែក។


នេះជាលើកទី១២ហើយ ដែលទីក្រុង Prague រៀបចំពិព័រណ៍ផ្កាអ័រគីដេជាប្រចាំឆ្នាំ ប៉ុន្តែនេះជាលើកដំបូងដែលមាន​ប្រធានបទស្ដីពីផ្កាអ័រគីដេអាស៊ី ពិសេស គឺអាស៊ីអាគ្នេយ៍។

ផ្កាអ័រគីដេកម្រមួយចំនួនប្រភេទរបស់វៀតណាមត្រូវបានជ្រើសរើសដាក់បង្ហាញក្នុងកម្មវិធីនេះរួមជាមួយផ្កា​អ័រគីដេ​ផ្សេងៗ ទៀតនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ តាមលោកស្រី Tran Thanh Huong ទីប្រឹក្សាស្ថានទូត​វៀត​ណាម​ប្រចាំ នៅសាធារណៈរដ្ឋឆែកថា៖

“នេះជាឱកាសដើម្បីយើងផ្សព្វផ្សាយជាមួយ អឺរ៉ុបនិយាយរួមនិងប្រទេសឆែកនិយាយដោយឡែកអំពីប្រភេទផ្កាដ៏ស្អាត និងសម្បូរបែបនេះរបស់វៀតណាម និងប្រទេសត្រូពិចផ្សេងៗ។ នាងខ្ញុំសង្ឃឹមថា តាមរយៈពិព័រណ៍លើកនេះ យើងនឹងឆ្ពោះទៅគោលដៅឆ្ងាយជាងគឺការអភិវឌ្ឍទេសចរណ៍រវាងវៀតណាមជាមួយឆែក”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឆ្នាំ២០២៦៖ ចំណាយថវិការជិត ៤ ពាន់លានដុល្លារអាមេរិកសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

ឆ្នាំ២០២៦៖ ចំណាយថវិការជិត ៤ ពាន់លានដុល្លារអាមេរិកសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអភិវឌ្ឍវិទ្យា សាស្ត្រ និងបច្ចេកវិទ្យាឱ្យមានល្បឿនលឿន រឹងមាំ ប៉ុន្តែមាននិរន្តរភាព ហើយអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ប៉ុន្តែមានសុវត្ថិភាព។

Top