• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងវិស័យការទូតកាន់តែទូលំទូលាយនិងទំនើប

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញថ្លែងដឹកនាំអង្គប្រជុំ (រូបថត៖ ក្រសួងការបរទេស)
 

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រសួងការបរទេសវៀតណាម បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០២០ ដាក់ចេញទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២១ ដោយប្រធានបទ “កសាងវិស័យការទូត កាន់តែទូលំទូលាយនិងទំនើប; អនុវត្តន៍ដោយជោគជ័យ នូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៣ របស់បក្ស”។ អញ្ជើញថ្លែងសន្និដ្ឋាននិងដឹកនាំកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើថា វិស័យការទូតនៅឆ្នាំ ២០២១ ត្រូវ ផ្តោតលើការរៀបចំ ការអនុវត្ត គោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី ១៣ ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ បន្តនាំមកនូវទំនាក់ទំនងស៊ីជម្រៅស្ថិរភាពនិងចីរភាពជាមួយប្រទេសជិតខាង ប្រទេសមហាអំណាច ដៃគូសំខាន់និងមិត្តភក្តិប្រពៃណី ដោយមានវិធីសាស្រ្តច្នៃប្រឌិតថ្មីនិងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត អនុវត្តការទូតសេដ្ឋកិច្ច ការទូតវប្បធម៌និងការងាររបស់ប្រជាជនវៀតណាមនៅឯបរទេស។ យ៉ាងណាមិញ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់និងខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត រួមទាំងបញ្ហាប្រឈមខាងសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top