• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាអះអាងនូវការប្ដេជ្ញាចិត្តថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះ សមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ជាពិសេសគឺការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩និងគោលនយោបាយ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)


នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅទីស្នាក់ការព្រឹទ្ធសភា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច សាយ ឃុំ បានអញ្ជើញទទួលជួបជាមួយលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាមប្រចាំនៅកម្ពុជា ដែលមកជួបសម្ដែងការគួរសម។

នៅជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះ សមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ជាពិសេសគឺការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩និងគោលនយោបាយ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបាន បញ្ជាក់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកក្នុងការពូនជ្រុំទំនាក់ទំនងរវាង ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតបប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ បានថ្លែងអំណរ គុណដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលតែងតែមានការ ជួយគាំទ្រដ៏ធំធេងដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈ។ សម្ដេច សាយ ឈុំ ក៏បានអះអាងនូវការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្របតាមពាក្យស្លោក អ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរឹងមាំនិងយូរអង្វែង ព្រមទាំងនឹងបញ្ជាឲ្យស្ថាប័ននានារបស់កម្ពុជា សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូវៀត ណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top