• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម៖ មរតកប្រពៃណីដ៏អង់អាចក្លាហាន

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ កងទ័ពប្រជាជនវៀតណាមបានរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាបង្កើត និងរំលឹកខួបលើក ទី៣០ឆ្នាំទិវាបុណ្យ ការពារជាតិរបស់ប្រជាជនទាំងមូល។

ក្នុងឱកាសនេះ វិចារណកថា ដោយចំណងជើងថា “ពង្រីកកម្លាំងការពារមាតុភូមិក្នុងស្ថានភាពថ្មី” របស់កាសែត ប្រជាជន ដែលជាភ្នាក់ងារបញ្ចេញមតិរបស់បក្សកុម្មុយនិស្តវៀតណាមបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់កងទ័ពវៀតណាម។ វិចារណកថានេះបានអះអាងថា រាល់យុទ្ធជ័យដ៏ត្រចេះត្រចង់របស់កងទ័ពប្រជាជន​វៀតណាម​ដែលផ្សាភ្ជាប់នឹងសមិទ្ធិដ៏មហិមាររបស់បដិវត្តន៍វៀតណាមក្នុងយុគសម័យហូជីមិញនោះគឺមានអត្ថន័យអន្តរជាតិ និង សហសម័យដ៏ជ្រាលជ្រៅ។

ចំពោះមុខស្ថានភាពពិភពលោកនិងតំបន់បន្តប្រែប្រួលយ៉ាងស្មុគស្មាញ ហើយបណ្ដាអានុភាពអមិត្តនិងប្រតិកិរិយា​បន្តជំរុញ “បម្រែបម្រួលដោយសន្តិវិធី” សំដៅបំផ្លាញប្រឆាំងនឹងបដិវត្តន៍វៀតណាមនោះ កងទ័ព ប្រជាជន​វៀតណាម​ត្រូវតែលើកកំពស់ស្មារតីប្រុងប្រយ័ត្ន ហាត់ពត់លត់ ដំត្រៀមខ្លួនជាស្រេចប្រយុទ្ធ ព្រមទាំងលើកកំពស់​ឬទ្ធានុភាព​នយោបាយនិងជំនាញដោយឥតឈប់ឈរ ហើយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពអន្តរជាតិនិងសកម្មភាពជួយសង្គ្រោះគ្រោះមហន្តរាយផងដែរ។

ឆ្លើយសម្ភាសន៍សារព័ត៌មានក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានវាយ តម្លៃថា៖

“យើងបានកសាងយុទ្ធសាស្ត្រការពារមាតុភូមិវៀតណាមសង្គមនិយមអោយបានសមស្របនឹងលក្ខខ័ណ្ឌថ្មី ហើយពង្រឹងនិងពង្រីកប្រៀបការពារជាតិដោយប្រជាជនទាំងមូលនិងប្រៀបសន្តិសុខប្រជាជន សំដៅការពាររឹងមាំមាតុភូមិផងដែរ។ កម្លាំងប្រដាប់អាវុធដែលស្នូលជាកងទ័ពប្រជាជន ក៏មានគុណភាពនិងកម្លាំងប្រយុទ្ធកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលពង្រីកបាននូវតួនាទីក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិវៀតណាមសង្គម​និយម”។

ក្នុងឱកាសនេះដែរ នៅតំបន់ជាច្រើនទូទាំងប្រទេសវៀតណាមបានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសសំដៅអបអរសាទរខួបលើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជននិងអបអរសាទរខួបលើកទី៣០ឆ្នាំទិវាបុណ្យការពារជាតិរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top