11/11/2019 10:53 GMT+7 Email Print Like 0

៦០ឆ្នាំ៖ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រចំនួន២ដែលបង្កើតឡើងមូលដ្ឋានគ្រឹះ សម្រាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី


 លោកប្រធានហូជីមិញ (ខាងឆ្វេង) និងប្រធានាធិបតីលោក Sukarno (រូបថតឯកសារ)  
 

ក្នុងឱកាស​រំលឹកខួបលើកទី៦០ឆ្នាំនៃដំណើរទស្សនកិច្ចដំបូងរបស់លោកប្រធានហូជីមិញទៅកាន់ឥណ្ឌូនេស៊ី (ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៥៩) និងដំណើរទស្ស នកិច្ចនៅវៀតណាមរបស់ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Sukarno (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៥៩) ហើយឆ្ពោះទៅការំលឹកខួបលើកទី៦៥ ឆ្នាំនៃទិវាបង្កើតទំនាក់ ទំនងការ​ទូត​វៀត​ណាម-ឥណ្ឌូនេស៊ីនាឆ្នាំ២០២០ខាងមុខនេះ វិទ្យុសម្លេងវៀត ណាម (VOV) កំពុង​សហការ​ជាមួយ​ស្ថាន​ទូតឥណ្ឌូនេ​ស៊ីប្រ​ចាំរដ្ឋធានីហាណូយ រៀបចំការប្រឡងសរសេរស្ដីពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទាំងពីរនេះ។
 
ការប្រឡង​ដោយប្រធានបទ “ស្វែងយល់ពីដំណើរទស្សនកិច្ចជាប្រវត្តិ សាស្ត្ររបស់លោកប្រធាន ហូជីមិញទៅ​ឥណ្ឌូនេស៊ីនិង​ប្រធានាធិបតីលោក Sukarno មកវៀតណាម” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ខែតុលាដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។​ លោកស្រី Nguyen Thuy Hoa ប្រធានគណៈកម្មការសហប្រតិបតិ្ត ការអន្តរជាតិរបស់ VOV ជាអង្គភាពដែល​ទទួលអត្ថបទប្រឡង បានអោយដឹងថា៖
 
 “កាលពីឆ្នាំ១៩៥៩ ឥណ្ឌូនេស៊ីជាប្រទេសដើមដំបូងនៅអាស៊ីអាគ្នេយ៍ដែល លោកប្រធាន​ហូជីមិញ​ទៅ​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការ ខណៈដែលវៀតណាម ជាទីបង្អង់​ដំណើរ​ចុង​ក្រោយ​ក្នុងដំណើរ​ទស្សន​កិច្ច​នៅ​ឯបរទេសរយៈពេលច្រើនថ្ងៃរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Sukarno។ ក្នុងដំណើរ​ទស្សន​កិច្ច​ទាំង​ពីរ​ នោះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរសុទ្ធតែទៅកាន់ព្រលានយន្តហោះដើម្បីទទួល ស្វាគមន៍គ្នាដោយផ្ទាល់ ហើយ​គេបានរួមគ្នាចូលរួមសកម្មភាពទាំងអស់។ មាន រឿងរ៉ាវជាច្រើន​ដ៏ពោរ​ពេញ​ទៅដោយ​អត្ថន័យ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទាំងពីរនេះត្រូវបានសាក្សីដំណាលឡើងវិញ។ ហេតុដូច្នេះហើយ ការប្រឡងលើកនេះជា សកម្មភាព​មួយ​សំដៅរំ​លឹកឡើងវិញនូវអតីតកាលដ៏ល្អប្រសើរ ព្រមទាំងពូនជ្រុំ អោយទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​វៀត​ណាម​-ឥណ្ឌូនេ​ស៊ីកាន់តែរីកចម្រើនពី មួយថ្ងៃទៅមួយថ្ងៃផ​ងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ