• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

២២ ឆ្នាំ ៖ វៀតណាមរួមដំណើរជាមួយបណ្ដាប្រទេសក្នុងដំបូលអាស៊ាន


២២ ឆ្នាំ ៖ វៀតណាមរួមដំណើរជាមួយបណ្ដាប្រទេសក្នុងដំបូលអាស៊ាន

ថ្ងៃទី ២៨ ខែកក្កដា ​ឆ្នាំ២០១៧ គូស​សម្គាល់ ២២​ឆ្នាំដែល​វៀតណាម​ចូលរួម​សមាគម​បណ្ដា ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​។ ក្នុងអំឡុង ២២​ ឆ្នាំកន្លង​ទៅនេះវៀត​ណាម ជានិច្ចកាល​ចាត់ទុក​អាស៊ាន​គឺជាគ្រឹះស្ថា​ន​និងជាអាទិភាព​ជួរមុខ​មួយក្នុង​គោលនយោបាយកិច្ច​ការបរទេស ដែលសហប្រតិ​បត្តិការ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​​ជិត​ខាងនានាដើម្បីជំរុញការធ្វើសមា​ហរណកម្មដ៏ ស៊ីជម្រៅសាមគីនិងឯកភាពក្នុងប្លុកថែម​ទៀត។ ២២​ឆ្នាំ រួមដំណើរជាមួយ ៥០ ឆ្នាំចាប់បដិសន្ធិនិ​ងអភិវឌ្ឍន៍ របស់អាស៊ាន ការរួមវិភាគ​ទាននិង​ការផ្តើម​គំនិត​របស់​​​វៀត​​ណាម បានគូសសម្គាល់វិជ្ជមានក្នុងអាស៊ាន។ 

ឆ្លងកាត់​ ៥០ ឆ្នាំគិតតាំងពីការចាប់បដិស​ន្ធិ ពីអង្គការក្នុងតំបន់មួយ​ អាស៊ានបាន​ក្លាយទៅជា​សហគមន៍​រឹងមាំ​មួយ​ដែលមាន​ឋានៈនិងតួនាទីកាន់តែសំខាន់​ លើឆាកអន្តរ​ជាតិពីមួយថ្ងៃទៅមួយថ្ងៃ។ ​ចូលរួម​អាស៊ាន​នាឆ្នាំ​​១៩៩៥ ស្នាដៃរបស់អាស៊ា​នសុទ្ធតែមានការរួមវិភាគ​ទានរបស់វៀតណាម។ ​វៀតណាមរួម ជាមួយ​អាស៊ាន​ជំរុញ​សេចក្តី​សម្រេចសំខាន់ៗរបស់សមា​គមដូចជា៖ ធម្មនុញ្ញ​អាស៊ាន (២០០៧) សេចក្តីថ្លែងការណ៍​ទីក្រុងហា​ណូយ​ស្តីអំពីទ​ស្សនៈវិស័យអាស៊ានឆ្នាំ ២០២​០ ទស្សនៈវិស័យសហគមន៍អា​ស៊ានឆ្នាំ ២០២៥ បណ្ដាផែនការ​អនុវត្ត​លើវិស័យ​សំខាន់​ៗ រួមជាមួយកិច្ច​ព្រមព្រៀង​ផ្សេង​ៗ​ទៀត។

ការចូលរួមអាស៊ានគឺជាសេចក្តីសម្រេចដែលមានអត្ថន័យប្រវត្តិសាស្ត្រ

ការ​ចូលរួមអាស៊ានបានបង្ហាញច្បាស់លាស់នូវគោលនយោបាយ​ម្ចាស់ការ​សមាហរណកម្ម ក្នុងតំបន់​និង​អន្តរជាតិ​របស់​វៀត​ណាម ដែលបើក​ចេញសម័យ​កាលធ្វើសមាហរណកម្ម​ថ្មីរបស់វៀ​ត​ណាម លើគ្រប់វិស័យ​។ ​អនុរដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក Le Hoai​ Trung  បាន​ចាត់ទុកថា៖​ «សេចក្តី​សម្រេចចូល​រួម​អាស៊ាន​គឺ​ត្រឹម​ត្រូវណាស់។ នាឆ្នាំ​ ១៩៩៥ ក្នុងកាលៈទេលៈ​ផ្សាភ្ជាប់ នឹងតម្រូវការ​របស់​ប្រទេសជាតិ​ស្តីអំពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ការ ធ្វើសមាហរណកម្មនិងការបើកទូលាយ​ទំនក់ទំនង ជាមួយប្រទេសនានា​។ នាពេល​​នោះ ការចូលរួមអាស៊ានបានជួយឧប​ត្ថម្ភវៀតណាម បើកចេញទំនាក់ទំនងជាមួយសហភា​ពអឺរ៉ុប EU ប្រក្រតីភាព​ទំនាក់ទំនងជាមួយអាមេរិកនិងចិន។ ក្នុងពេលក្លាយទៅជា សមាជិកពេញលេញ​របស់​អាស៊ាន​វៀតណាម ចូលរួមយ៉ាង​សកម្មហើយគូស​សម្គាល់ដោយ​សមិទ្ធិផល ដែលបំរើឲ្យ​ការអនុវត្ត​គោលនយោបាយ ធ្វើសមាហរណ​កម្មរបស់វៀត​ណាម។»

ការចូលរួមអាស៊ាននាំមកនូវផ​លប្រយោជន៍ជាច្រើនសំរាប់វៀតណាម។ ស្តីអំពីសន្តិសុខន​យោបាយ អាស៊ានបង្កើតបរិយាកាសងាយ​ស្រួល ដើម្បីវៀតណាមជំរុញទំ​នាក់ទំនងជិត​ខាង ជាមួយ​ប្រទេស​នានាក្នុង​តំបន់​​ដោះស្រាយប​ញ្ហាក្នុងទំនាក់ទំនងទ្វេភាគី ដែលបន្សល់ពីប្រវត្តិសាស្ត្រ។ ជាប្រទេសសមាជិកអាស៊ានមួយ​ វៀតណាម ក៏បានរួម​វិភាគទាន​កសាង​និងជំរុញ​បណ្ដាយ​ន្តការ​ដំណើរ​សហប្រតិ​បត្តិការ​ក្នុង​តំបន់​ដើម្បី​អភិវឌ្ឍន៍​ឲ្យសមស្រប ជាមួយផលប្រយោជន៍របស់ប្រទេ​សជាតិ។ ក្នុងទំនាក់ទំន​ងកិច្ចការបរទេស អាស៊ានជួយ​បង្កើន​ឋានៈ​និងសម្លេងរបស់វៀតណាមលើឆាក​អន្តរជាតិ ជួយឧបត្ថម្ភ​វៀត​ណាម​ជំរុញទំនាក់​ទំនង ជាមួយ​ដៃគូនា​នា។​ ជាពិសេស ការចូលរួមអាស៊ាន​បានបង្កើតឡើង​ក្របខ័ណ្ឌយន្ត​ការសហប្រតិបត្តិ​ការ​សំរាប់​វៀតណាម លើគ្រប់វិស័យដែលនាំមកនូវអត្ថ​ប្រយោជន៍ជាក់ស្តែង។ អគ្គ​លេដខាធិការអាស៊ាន លោក ​Le Luong Mi​nh បានបញ្ជាក់​ថា៖  

«ការដែលវៀតណាមចូលរួម​ក្នុង​អាស៊ានបានជួយឧបត្ថម្ភវៀតណាមក្នុងដំណើរ អភិវឌ្ឍន៍សេ​ដ្ឋកិច្ច។ ក្រោយរយៈ​ពេល ១០ ឆ្នាំ ចា​ប់ពីឆ្នា ២០០៦ ដល់ឆ្នាំ​ ២០១៦ GDP របស់វៀតណាមកើន​ពីរដង ពី ៣,៥% ដល់ ៧%។ ទំហំ​ពាណិជ្ជកម្មរវា​ងបណ្ដាប្រទេស អាស៊ានជាមួយ​វៀតណាមក៏បានកើនឡើងដល់ ​១០០០%។ ការវិនិយោគ​ក្នុងប្លុក​របស់​បណ្ដាប្រទេសអាស៊ានចូ​លក្នុងវៀតណាម កើនឡើងដល់ ១២០%។ វៀតណាម​និងអាស៊ានមិនត្រឹ​មផ្សាភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធ​ខាងហេដ្ឋារ​ចនាសម្ព័ន្ធប៉ុណ្ណោះ​ទេ​ ថែមទាំង​ខាងយន្តការ​និងមនុស្សទៀតផ​ង។ ប្រការទាំងនេះជាក​ត្តាសំខាន់ ដែលជួយសហ​គ្រាស​វៀត​ណាម ផ្លៀត​យក​ឱកាសល្អ​ដែលសហគមន៍​អាស៊ាន​បង្កើត​​ឡើង។​»​

វៀតណាមរួមជាមួយអាស៊ានឆ្ពោះទៅការអភិវឌ្ឍន៍ព្រមៗគ្នានិងនិរន្តរភាព

ឆ្នាំ ​២០១៧ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៥០ ទិវាបង្កើ​តអាស៊ាននិងជាលើកទី ២ ទិវាប​ង្កើត​សហគមន៍​អាស៊ាន ដោយមានបណ្ដាលទ្ធផលវិជ្ជមានក្នុង​ការអនុវត្ត ទស្សនៈវិស័យ​សហគមន៍​អាស៊ានឆ្នាំ ២០២៥ និងបណ្ដា​ផែនការមេលើវិស័យសំ​ខាន់ចំនួន ៣ គឺ៖ ​សហគមន៍នយោបាយស​ន្តិសុខ​សហគមន៍​សេដ្ឋកិច្ច​និង​សហគមន៍​វប្បធម៌​សង្គម​។ វាយតំលៃអំពីសហគ​មន៍អាស៊ានក្រោយរយៈពេ​លជាង ១ ឆ្នាំចាប់​បដិសន្ធិ ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំនៅ​អាស៊ាន លោក Nguyễn Ho​ành Năm​ បាន​អះអាងថា៖

«បើប្រៀបនឹងដំណាក់កាលមុនៗ​ការងារអនុវត្ត របស់អាស៊ានត្រូវបានធ្វើល្អជាងក្នុ​ងរយៈពេលជាង ១ ឆ្នាំ កន្លងទៅ តាមរយៈ​ការបែងចែកភារកិច្ចជាក់ស្តែង​។ នាបច្ចុ្ចប្បន្ន អាស៊ានកំពុង​ផ្លាស់ប្តូរជាមួយគ្នាដើម្បីស្វែង​រកវិធានការ ក្នុងនោះមានការកែលំអរបៀបធ្វើសកម្មភាព លើកកំពស់សមត្ថភាព​នៃក្បាល​ម៉ាស៊ីន​ព្រម​ទាំង​បង្កើត​ឡើង​យន្តកា​រតភ្ជាប់ក្នុង​ប្លុកងាយស្រួលថែមទៀ​ត​។»

ក្រោយរយៈ​ពេល ៥០ ឆ្នាំចាប់បដិ​សន្ធិ អាស៊ានកំពុងធ្លាប់​បានឱកាស​ជាច្រើន ប៉ុន្តែនៅប្រឈមមុខនឹ​ងការ សាក ល្បង​មិនតិចតូចឡើយ។​ ដើម្បីជំនះពុះពារលើ​​ការ​សាកល្បងឆ្លៀ​តយកឱ​​កា​សដ៏ធំធេង ​ពីសហគមន៍ បាននាំ​មក​ប្រការនេះទាមទាឲ្យប្រទេស​អា​ស៊ាននិមួយៗរ​ក្សាជំនឿជា​ក់ ហើយកសាង​ការស្រុះចិត្តគំនិត និង​សមាគី​ប្លុក​ទាំង​មូល។ ចំពោះវៀតណា​មវៀតណាមជានិ​ច្ចកាលកំណត់​អាស៊ានជា​សហគម​ន៍ តភ្ជាប់​យ៉ាងជិត​ស្និទ្ធ​ ជាមួយគ្នាសាមគីភាពនិងឯ​កភាពមួយ។ ដោយហេតុនេះ អស់រ​យៈពេល ២២ ឆ្នាំក​ន្លងទៅនេះ វៀ​​ត​ណាម​រួម​​​ជា​​មួយប្រទេសអាស៊ាន​ផ្សេងៗទៀតបានដោះ​ស្រាយការខ្វែង​គំនិតដែលប្រវត្តិសាស្ត្រ​បាន​បន្យល់​ទុក​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ ​លើគ្រប់ជ្រុងជ្រោយដោយឈ​រលើស្មារតីមិត្ត​ភាពនិង​សាមគ្គីភាព​។ ក្នុង​ដំណើរ​ធ្វើ​សមាហរណ​​កម្មក្នុងអំឡុង ២២ ឆ្នាំក​ន្លងទៅនេះ វៀតណាមបាន​មានកា​ររួម​វិភាគទា​នជាក់ស្តែង​សំរាប់ការអភិវ​​ឌ្ឍន៍របស់​អា​ស៊ាន ហើយនឹងទទួលបានស្នាដៃដំបូង។ ​ទោះបីជា​ពោរពេញទៅដោយឱកាសអភិ​វឌ្ឍន៍ក្តី ប៉ុន្តែ នៅ​មាន​​ការសាកល្ប​ងដែលទាមទា​ឲ្យវៀត​ណាម ក៏ដូចជាប្រទេសអាស៊ានផ្សេ​ងៗទៀតគប្បី​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​​ជិត​ស្និទ្ធ ថែមទៀត​ដើម្បីនាំចេញការផ្តើ​មគំនិតថ្មីនិងវិធានការអនុ​វត្តការផ្តើមគំនិតនៃ «ទស្សនៈវិ​ស័យឆ្នាំ​២០២៥» នាំអាស៊ានក្លាយទៅ​ជាកត្តា​សូល​មួយ​នៃ​សហគមន៍​ទ្វី​ប​អាស៊ី៕

 

 តាម VOV5 - ​វិទ្យុ​សំឡេង​​វៀត​ណាម​
 

 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top