06/11/2021 13:27 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតដែលមានតួនាទីតំណាងប្រទេសវៀតណាមនៅប្រទេសនានា បន្តអនុវត្តន៍ល្អនូវគោលនយោបាយការបរទេសរបស់ប្រទេសជាតិ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសនៅអឺរ៉ុបចំនួន ១១ រូប (រូបថត៖ VOV)


នារសៀលថ្ងៃទី៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតវៀតណាម ចំនួន ១១ រូប ប្រចាំនៅបណ្តាប្រទេសអឺរ៉ុប។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះបណ្តាលោក លោកស្រីឯកអគ្គរដ្ឋទូតដែលបានរួមចំណែកជាច្រើនក្នុងវិស័យកិច្ចការបរទេស ជាពិសេសការទូតវ៉ាក់សាំងក្នុងរយៈពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះ ចែករំលែកអំពីការលំបាករបស់បណ្តាលោក លោកស្រីឯកអគ្គរដ្ឋទូត ដោយសារត្រូវបំពេញបេសកកម្មការទូតក្នុងបរិបទនៃការរីករាលដាលជំងឺ កូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យលោក លោកស្រីឯកអគ្គរដ្ឋទូត ក្នុងតួនាទីតំណាងប្រទេសនៅបណ្តាប្រទេសនានា ត្រូវអនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយការបរទេស តាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ គឺឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍; វៀតណាមជាមិត្ត ជាដៃគូមានទំនួលខុសត្រូវ ដែលអាចទុកចិត្តបានក្នុងសហគមន៍អន្តរជាតិ។ ពហុភាគី ពហុបែប និងធានានូវផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រទេសជាតិ និងប្រជាជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ និងសមភាពក្នុងចំណោមប្រជាជាតិនានា រួមចំណែកការពារនិន្នាការសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វៀតណាមបាននិងកំពុងគ្រប់គ្រងជាបណ្តើរៗជំងឺរាតត្បាតកូវីដ ១៩ តាមនោះ  ស្នើរឲ្យបណ្តាឯកអគ្គរដ្ឋទូត ដោយសកម្មភាពរបស់ខ្លួន ធ្វើការផ្សព្វផ្សាយឲ្យភ្ញៀវទេសចរត្រឡប់មកវៀតណាមវិញ; បន្តប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដើម្បីជំរុញការនាំចូលនិងនាំចេញទំនិញវៀតណាមទៅកាន់បណ្តាប្រទេសអឺរ៉ុប; ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដកការព្រមាន "កាតលឿង" សម្រាប់ជលផលវៀតណាម។ ជាពិសេស អនុវត្តន៍ឲ្យបានល្អ ការថែទាំ សហគមន៍ជនវៀតណាមនៅក្រៅប្រទេសនិងការពារប្រជាពលរដ្ឋក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ