• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីនិងឈីលី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងបទពិសោធន៍របស់វៀតណាមក្នុងការគ្រប់គ្រង Covid-19

ចំពោះមុខកិច្ចប្រឹងប្រែងក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង  Covid-19  ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov បានឲ្យដឹងថា ចាប់ពីពេលដំបូងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមក ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ រដ្ឋាភិបាល វៀតណាមបានអនុវត្តន៍នូវវិធានការរាំងស្កាត់ជំងឺរាតត្បាតដោយព្រមៗគ្នា ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

លោកឯកអគ្គរដ្ឋទូត Konstantin Vnukov មានគោលបំណងថា សហព័ន្ធរុស្ស៊ីនិងវៀតណាមបន្តលើកកម្ពស់សកម្មភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19។

វាយតម្លៃលើវិធានការដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់វៀតណាមក្នុងរយៈពេលកន្លងមកនេះ  ឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម លោក Jaime Chomali បាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ វៀតណាមមិនបានរកឃើញអ្នកឆ្លងជំងឺថ្មីឡើយ។ ប្រការនេះបានបង្ហាញថា ការខិតខំប្រឹងប្រែងក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺពីមជ្ឈិមរហូតដល់មូលដ្ឋានសុទ្ធតែបាននាំមកនូវលទ្ធផលគួរអោយបញ្ចុះបញ្ចូលផងដែរ។

លោកឯកអគ្គរដ្ឋទូត Jaime Chomali បានលើកច្បាស់ថា នៅក្នុងដំណាក់កាលដំបូងនៃការប្រឆាំងនឹងជំងឺរាតត្បាត Covid-19 រាល់ការសម្រេចចិត្តសំខាន់ៗរបស់វៀតណាម ដូចជា ការគ្រប់គ្រងយ៉ាងតឹងរឹងតាមខ្សែព្រំដែននិងការបិទសាលារៀនជាបណ្តោះអាសន្នជាដើម បានជួយវៀតណាមគ្រប់គ្រងល្អមិនឲ្យជំងឺឆ្លងរាលដាលក្នុងសហគមន៍។ លោកឯកអគ្គរដ្ឋទូត Jaime Chomali ជឿជាក់ថា ខឿនសេដ្ឋកិច្ចរបស់វៀតណាមនឹងមានការងើបឡើងវិញយ៉ាងឆាប់រហ័សនិងលឿនបំផុត បើប្រៀបធៀបជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់នៅឆ្នាំក្រោយជាពុំខាន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top