• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅអាមេរិកវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាមលើវិស័យជាច្រើន

នាថ្ងៃទី ២៤ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានចូលរួមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មា ធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន (ACW) សម្រាប់ឆ្នាំ ២០២០។

 

គណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោនបានបើកកិច្ចប្រជុំលើកដំបូងសម្រាប់ឆ្នាំ ២០២០



នៅទីនេះ បណ្តាឯកអគ្គរដ្ឋទូតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអបអរសាទរវៀតណាមដែលបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាមក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាអន្តរជាតិនិងតំបន់ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ COVID-19។

ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc និងឯកអគ្គរដ្ឋទូតអាស៊ាននានា បានផ្លាស់ប្តូរព័ត៌មានអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក - អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុង Las Vegas នាពាក់កណ្តាលខែមីនាខាងមុខ ក៏ដូចជា ស្នើអោយឡាវ ជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - អាមេរិក បន្តរក្សាយន្តការទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីធានាការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ការដឹកជញ្ជូននិងខ្លឹមសារចូលរួមរបស់គណៈប្រតិភូផងដែរ។

ក្នុងឱកាសនេះ គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងវ៉ាស៊ីនតោនបានជួបពិភាក្សាការងារជាមួយអនុប្រធានស្តីទីការិយាល័យពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Diane Farrell និងឧបការីរងស្តីទីក្រសួងពាណិជ្ជកម្មទទួលបន្ទុកបញ្ហាដែលទាក់ទងនឹងអាស៊ី លោកស្រី Laurie Frris។ ក្នុងជំនូបនេះ លោកស្រី Diane Farrell បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកមានបំណងចង់រក្សាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយស្មើភាពនិងបើកចំហជាមួយបណ្តាប្រទេស ដើម្បីការអភិវឌ្ឍនិងវិបុលភាពរួមនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត ក្រសួងពាណិជ្ជកម្មអាមេរិកចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើការកសាងបណ្តាញទីក្រុង​ឆ្លាតវៃ ដោយសុខដុមនីយកម្មនូវស្តង់ដារទំនិញដែលនាំចេញពីអាស៊ានទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងបង្កើនការវិនិយោគរបស់អាស៊ានទៅកាន់សហរដ្ឋអាមេរិកផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top