11/03/2020 09:59 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ជួបប្រជុំគណៈកម្មាធិការមជ្ឈិមជាដឹកនាំការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព


 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam 
 

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល គណៈ​កម្មាធិការ​មជ្ឈិម​ដឹក​នាំ​ការ​អនុវត្ត​កម្ម​វិធី​គោល​ដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកប ដោយចីរភាព បានជួបប្រជុំក្រោមអធិបតីភាពរបស់ លោក​ឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam។
 
នាឆ្នាំ​ ២០១៩ ថវិកាមជ្ឈិមសម្រាប់កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព មាន​ចំនួន​ជាង ១០.៤០០ ពាន់លានដុង (ស្មើនឹង ៤៤៦ លានដុល្លារអាមេរិក)។ លើសពីនេះទៀត ថវិកាកមជ្ឈិម​ក៏បាន​បន្ត​រៀប​ចំថវិកា ដើម្បីអនុវត្តគោលនយោបាយជាប្រចាំសម្រាប់ក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារ​កៀកក្រីក្រ​ដូច​ជាសុខាភិបាល ការអប់រំ លំនៅដ្ឋាន ឥណទានអនុគ្រោះ ការជម្រុញធ្វើកសិកម្មរុក្ខកម្មជាដើម។
 
នៅក្នុងកិច្ចប្រ​ជុំនេះ សមាជិកគណៈកម្មាធិការបញ្ជាដឹកនាំ បានឯកភាពគ្នា​លើគោលដៅរបស់កម្មវិធីក្នុងឆ្នាំ ២០២០ គឺផ្តោត​សំខាន់លើការកាត់​បន្ថយអត្រាគ្រួសារក្រីក្រជាមធ្យម នៅទូទាំង​ប្រទេស ១-១.៥% / ឆ្នាំ។ ក្នុងដំណាក់កាល​ ឆ្នាំ ២០២១-២០២៥ បន្តអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់​បន្ថយភាព​ក្រីក្រ​ប្រកប​ដោយ​ចីរភាព​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ