15/09/2019 11:20 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ចូលរួមសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការកសាងជនបទថ្មី


 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ចូលរួមវេទិកាអភិវឌ្ឍន៍សហករណ៍កសិកម្មដែល​ជាលក្ខណៈវិនិច្ឆ័យសំខាន់សម្រាប់គំរូផលិតកម្មនៅជនបទថ្មីនៅខេត្ត Dong Thap  (រូបថត៖ VGP)
 

នាព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្ត Bac Lieu គណៈកម្មាធិការទទួលបន្ទុកកម្ម វិធីគោលដៅជាតិ បាន​បើក​កិច្ចប្រជុំបូកសរុបរយៈពេល ១០ ឆ្នាំនៃកម្មវិធីគោល ដៅជាតិស្តីពីការ​កសាង​ជន​បទ​ថ្មី​នៅ​តំបន់​ណាម​បូខាង​កើតនិងតំបន់ដីវាលសណ្ដទន្លេ Cuu Long។
 
នេះគឺជាកិច្ច​ប្រជុំថ្នាក់តំបន់ចុងក្រោយ មុនពេលដែលប្រទេស ជាតិ ប្រតិបត្តិកម្មវិធី បូកសរុបរយៈពេល ១០ ឆ្នាំនៃការ​អនុវត្ត​កម្មវិធីគោលដៅជាតិ ស្តីពីការកសាងជនបទថ្មី នៅខេត្ត Nam Dinh (ភាគខាងជើង​វៀត​ណាម​) នាខែ តុលាខាងមុខ។ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ប្រធានគណៈកម្មា ធិការ​ទទួល​បន្ទុក​កម្ម​វិធី​គោល​ដៅជាតិអញ្ជើញធ្វើជាអធិបតីនៃសន្និសីទនេះ។
 
សន្និសីទនឹង​ផ្តោតសំខាន់ លើការដាក់ចេញទិសដៅនិងដំណោះស្រាយដើម្បី កសាងជនបទថ្មី ក្រោយឆ្នាំ ២០២០ ដោយឈរ​លើមូលដ្ឋាននៃការអភិវឌ្ឍ កសិ កម្មប្រកបដោយចីរភាព ឆ្ពោះទៅរកផលិតកម្មខ្នាតធំនិង ប្រើប្រាស់​បច្ចេកវិទ្យា ខ្ពស់។ លើសពីនេះទៅទៀត គឺផ្តោតសំខាន់លើការរួមបញ្ចូលគ្នា នូវការអភិវឌ្ឍន៍ អេកូទេសចរណ៍​ដ៏រឹងមាំដោយផ្សារភ្ជាប់ជាមួយការអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌របស់ជនជាតិ ភាគតិច ឧស្សាហ​កម្មកែច្នៃ ដែលមានគុណភាពខ្ពស់ ដោយ ផ្សារភ្ជាប់ជាមួយនឹង​ការគ្រប់​គ្រង​និង​ការប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​សមស្របផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ