21/08/2019 11:02 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara


 ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara
 

 នារសៀល​ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩ នៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi (ខេត្ត Binh Dinh) ឧបនាយក​រដ្ឋ​មន្ត្រី​អចិន្ត្រៃយ៍​ លោក Truong Hoa Binh បានអញ្ជើញ​ចូលរួម​ពិធីបើក​សម្ពោធនិង​ដាក់​អោយ​ដំណើរ​ការ​នូវ​ដំណាក់​កាល​ដំបូង​នៃរោងចក្រថាម​ពលពន្លឺព្រះអាទិត្យ របស់ក្រុ​មហ៊ុន​ ភាគ​ហ៊ុន Fujiwara។  
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ រដ្ឋាភិ បាល ក្រសួង​និង​មូលដ្ឋាន​នានា​ តែងតែរួមដំណើរជាមួយវិនិយោគិនក្នុងការអនុវត្តគម្រោងនានា ជាពិសេស​គឺគ​ម្រោង​ការ​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​តែម្ត​ង។ នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានបញ្ជាណែនាំអោយក្រសួង មន្ទីរ​និង​ទីភ្នាក់​ងារនានា បង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិន ដោះស្រាយបញ្ហាជំពាក់ជំពិន នៅពេល​ដំណើរ​ការធ្វើ​អាជីវកម្ម។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh អញ្ជើញផ្តល់អនុសាសន៍ថា៖ គម្រោង​ថាម​ពល​ពន្លឺព្រះអាទិត្យ Fujiwara  បន្តស្ថិតក្នុងដំណាក់កាលទី ២ ដែលមានសមត្ថភាពផលិត ៥០ មេហ្កាវ៉ាត់ Pick គឺប្រហាក់​ប្រហែលនឹងដំណាក់កាលទី ១ ដែរ។ លោកក៏បានស្នើដល់គណៈកម្មា ធិការប្រជាជនខេត្ត Binh Dinh និងសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម បញ្ជាណែនាំអោយស្ថាប័នពាក់ព័ន្ធនានា  ជាពិសេសគណៈ​កម្មាធិការ​គ្រប់​គ្រងសេដ្ឋកិច្ច មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម រួមទាំងក្រុមហ៊ុនអគ្គិសនី  Binh Dinh បង្ក​លក្ខណៈ​​ងាយស្រួលសម្រាប់វិនិយោគិនក្នុងការឃ្លាំមើលជាប្រចាំនិងដោះស្រាយការលំបាករបស់វិនិ យោគ តាម​ដំណើរ​ការធ្វើអាជីវកម្ម ជាពិសេសក្នុងដំណើរការនៃការអនុវត្តដំណាក់កាលទី ២ នៃគម្រោងការនេះ ដោយមាន​ទស្សនៈ​ថា ​“ រួមដំណើរជាមួយវិនិយោគិន”។
 
សូមគូស​បញ្ជាក់ថា គំរោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara Binh Dinh មានទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋ​កិច្ច​ Nhon Hoi  នៃទីក្រុង Nhon Hoi ខេត្ត Binh Dinh ដោយមានទុនវិនិយោគជិត ៦៤ លាន​ដុល្លារ​អាមេរិក​ និងសមត្ថភាពសរុប ១០០ មេហ្កាវ៉ាត  Pick ជ្រើសរើសពីថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់។ គម្រោង​នេះត្រូវ​បានបញ្ចប់និងដាក់ឱ្យដំណើរការដំណាក់កាលទី ១ ដែលមានសមត្ថ ភាពផលិត ៥០ មេហ្កាវ៉ាត Pick  ហើយទិន្នផល​អគ្គិសនីទទួលបានប្រចាំឆ្នាំ ស្មើនឹងការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំរបស់ប្រជាជនជាង ៣២ ម៉ឺនគ្រួសារផងដែរ។​ នេះជាគម្រោងដែលមានទុនវិនិយោគ ១០០% ដោយជប៉ុន​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ