06/06/2019 10:30 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung: ផ្តោតលើការ​អភិវឌ្ឍលំនៅដ្ឋានសង្គម​ដើម្បីបំពេញតាមតម្រូវការរបស់​ប្រជាជន​ដែលមានចំណូលទាប​

 នាថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ​២០១៩ ជាថ្ងៃទី ២ នៃសកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោលរបស់សមា ជិក សភា ​នៅឯសម័យប្រជុំលើកទី ៧,  រដ្ឋមន្រ្តីក្រសួងសំណង់ លោក Pham Hong Ha និងឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung រួមទាំងរដ្ឋមន្ត្រីច្រើនរូប បន្តឆ្លើយសំណួរដេញដោល  ទាក់ទង​នឹង​បញ្ហា​ការ​គ្រប់​គ្រង​ទីផ្សារ​អចល​នទ្រព្យ ដោះស្រាយភាពមិនគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងខុនដូ ផ្ទះល្វែងទេសចរណ៍ និង​ការិយាល័យ​ដែល​រួម​បញ្ចូល​ទាំង​​លំនៅដ្ឋានផងដែរ។ 
 
ឆ្លើយសំនួរ​ដែលសមាជិកសភាបានលើកឡើងនៅក្នុងសម័យសួរដេញដោល ស្តីពីវិធានការ សម្រាប់បង្កើន​ការរៀប​ចំ​ផែន​ការនិងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការកសាងទីក្រុងនោះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានលើកឡើងថា៖ “ការរៀបចំផែនការនេះត្រូវបានភ្ជាប់ទៅនឹងការបង្កើនគុណភាពនៃការរៀបចំផែនការ។ រួមជា​មួយ​គ្នានោះ ត្រូវលុបបំបាត់នូវផែនការមិនសមស្រប ដើម្បីធ្វើការកែសម្រួលទាន់ពេលវេលា។ ដើម្បីធ្វើ​បាន​ដូច្នេះ ​យើងត្រូវមានយន្តការ ក្នុងការជ្រើសរើសអ្នកពិគ្រោះយោ​បល់ផ្នែកផែនការ ដោយ​មានសមិត្ថ​ភាព​និង​បទ​ពិសោធន៍​។ ក្រៅពីនោះ ត្រូវពិនិត្យនិងធ្វើបច្ចុប្បន្នភាពជាទៀងទាត់នូវព័ត៌មាននៃការរៀបចំផែនការ និងស្តាប​មតិ​របស់​ប្រជាជនលើផែនការនោះ ក៏ដូចជាបំពេញបន្ថែមផែ​នការផងដែរ​”។
 
នាព្រឹក​ថ្ងៃដដែល រដ្ឋមន្រ្តីគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Van The បាន​អញ្ជើញ​ឆ្លើយ​សំណួ​ររបស់​សមាជិ​កសភា។​  លោករដ្ឋមន្ត្រីបាន​ពន្យល់​និង​ឆ្លើយ​សំណួរ​របស់​ប្រតិភូ​អំពី​បញ្ហាដោះ​ស្រាយការ​ជំពាក់​ជំពិន​អំពីហេដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន ជាពិសេសគម្រោង​ចរាចរ​សំខាន់ៗ​ដែលមាន​ទុនលើស​ពីការ​គ្រោង​ទុក​ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ