23/05/2019 11:15 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung អញ្ជើញជួបពិភាក្សាជាមួយសហគ្រាសវៀតណាមនៅសហព័ន្ធរុស្ស៊ី


 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញថ្លែងមតិក្នុងពិធី 
 

នាថ្ងៃទី២១​ ខែឧសភា ឆ្នាំ​២០១៩ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ - ម៉ូស្គូ (នៃសហព័ន្ធរុស្សី) ឧបនាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក Trinh Dinh Dung អញ្ជើញទទួលជួបពិភាក្សាជាមួយតំណាងមកពីសហគ្រាសជាង១០០ ដែលជា​សហគ្រាស​ម​ក​ពីវៀតណាម សហគ្រាសវៀតណាមនៅស​ហព័ន្ធរុស្ស៊ី និងសហគ្រាសរុស្ស៊ីមួ​យ​ចំនួន ដើម្បី​ផ្តល់​ព័ត៌​​មាន​អំពីស្ថានភាពធ្វើអាជីវកម្មនិងអភិ​វឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកក៏ដូច​ជា ជួបប្រាស្រ័យ​និង​បង្កើត​ទំនាក់​ទំនង​ រវាងភាគីទាំងពីរផងដែរ។
 
អញ្ជើញថ្លែ​អមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម មានបំណង ចង់ឲ្យ សហគ្រាសវៀតណាមនៅរុស្ស៊ី បន្តការផ្លាស់​ប្តូរនូវ​វិធីសាស្ត្រផលិតកម្មអាជីវកម្មក្នុងស្ថានភាព​ថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទី​ផ្សារ។

លោក​ឧបនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា ពីព័ត៌មានទទួល​បាន​ក្នុង​ជំនួប​នេះសហគ្រាស​ទាំង​អស់​នឹង​មាន​ការ​កែសម្រួល​ឲ្យបាន​សមស្របសម្រាប់ទិសដៅធ្វើអាជីវកម្ម ក៏ដូចជាវិនិយោគ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូច​ជាពង្រឹង​ទំនាក់ទំ​នងសេដ្ឋកិច្ច - ពាណិជ្ជ កម្មរវាងវៀតណាមនិង​សហព័ន្ធរុស្ស៊ីផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ