08/03/2019 10:34 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយថ្នាក់ដឹកនាំធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)


 ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញទទួលជួបជាមួយលោក Masaaki Yamada នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងហិរញ្ញវត្ថុ ថាមពលនិងធមធាននៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន 

 នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បាន​អញ្ជើញ​ទទួល​ជួប​ជាមួយលោក Masaaki Yamada នាយកប្រតិបត្តិនិង​ជានាយកគ្រប់គ្រង​ហិរញ្ញវត្ថុ ថាម​ពល​និង​ធមធាន​នៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)។
 
ក្នុងជំនួប​នេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ JBIC នៅក្នុងវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និងថាមពល។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ JBIC បន្តផ្តល់ប្រាក់​កម្ចីជា​ច្រើន​ដើម្បី​ជំរុញ​ការ​វិនិយោគ​ផ្ទាល់ពីជប៉ុនចូលក្នុងប្រទេសវៀតណាម ជាពិសេសការបង្កើត​ប្រព័ន្ធ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​សំខាន់ៗ​និង​គម្រោងកា​រមានទ្រង់ទ្រាយសំខាន់ៗ នៅក្នុងវិស័យថាមពល។​ ក្រៅពីនេះ ក្នុងនាមជាជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​គោលន​យោបាយ​ក្រោមរដ្ឋាភិបាលជប៉ុន JBIC ក៏ចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទ​នា គោលនយោបាយ​ជាមួយ​ក្រសួង​និង​វិស័យនានានៃប្រទេស វៀតណាម​។ លោកឧបនា យករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុ​ន JBIC ធ្វើកា​រ​ស្រាវ​ជ្រាវដើម្បីពង្រីកប្រាក់កម្ចីសម្រាប់ សហគ្រាសវៀតណាមឬ​ការបណ្តាក់​ទុន​រួមគ្នា​រ​វាង​សហគ្រាស​ជប៉ុននិង​វៀត​ណាម​ដើម្បីកិច្ចសហប្រតិបត្តិកា​រវិនិយោគ​នៅវៀតណាម។
 
ចំណែកខ្លួនវិញ នា​យក JBIC លោក Masaaki Yamada បានឲ្យដឹងថា JBIC បាន ផ្តោតលើគំរោង​ផ្ទេរ​បច្ចេក​វិទ្យាដោយ​លើកទឹក​ចិត្តសហគ្រាសធុនតូចនិងមធ្យ​មជប៉ុន វិនិយោគ​និង​ពង្រីក​អាជីវកម្ម​និងផលិត​កម្ម​នៅក្នុង​ប្រទេស​វៀតណាម។ ក្នុងពេលខាងមុ​ខ JBIC នឹងអាចដាក់ប្រាក់​កម្ចីសម្រាប់​សហគ្រាស​វៀតណាម​ដើម្បី​អនុវត្ត​គម្រោង ហេដ្ឋារចនាសម្ព័ន្ធនិងថាមព​ល៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ