ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញទទួលជួបជាមួយលោក Masaaki Yamada នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងហិរញ្ញវត្ថុ ថាមពលនិងធមធាននៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន
នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញទទួលជួបជាមួយលោក Masaaki Yamada នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងហិរញ្ញវត្ថុ ថាមពលនិងធមធាននៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ JBIC នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ JBIC បន្តផ្តល់ប្រាក់កម្ចីជាច្រើនដើម្បីជំរុញការវិនិយោគផ្ទាល់ពីជប៉ុនចូលក្នុងប្រទេសវៀតណាម ជាពិសេសការបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងគម្រោងការមានទ្រង់ទ្រាយសំខាន់ៗ នៅក្នុងវិស័យថាមពល។ ក្រៅពីនេះ ក្នុងនាមជាជាគ្រឹះស្ថានហិរញ្ញវត្ថុគោលនយោបាយក្រោមរដ្ឋាភិបាលជប៉ុន JBIC ក៏ចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនា គោលនយោបាយជាមួយក្រសួងនិងវិស័យនានានៃប្រទេស វៀតណាម។ លោកឧបនា យករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុន JBIC ធ្វើការស្រាវជ្រាវដើម្បីពង្រីកប្រាក់កម្ចីសម្រាប់ សហគ្រាសវៀតណាមឬការបណ្តាក់ទុនរួមគ្នារវាងសហគ្រាសជប៉ុននិងវៀតណាមដើម្បីកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម។
ចំណែកខ្លួនវិញ នាយក JBIC លោក Masaaki Yamada បានឲ្យដឹងថា JBIC បាន ផ្តោតលើគំរោងផ្ទេរបច្ចេកវិទ្យាដោយលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យមជប៉ុន វិនិយោគនិងពង្រីកអាជីវកម្មនិងផលិតកម្មនៅក្នុងប្រទេសវៀតណាម។ ក្នុងពេលខាងមុខ JBIC នឹងអាចដាក់ប្រាក់កម្ចីសម្រាប់សហគ្រាសវៀតណាមដើម្បីអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម