• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីលចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុង Sao Paolo នាថ្ងៃទី ៣ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយ ថ្នាក់ដឹកនាំសហគ្រាសនាំមុខរបស់ប្រេស៊ីលដែលមានចាប់អារម្មណ៍លើទីផ្សារ វៀតណាមដូចជាសហព័ន្ធឧស្សាហកម្មប្រេស៊ីល (FIESP) សមាគមពន្លឿន ជលផលប្រេស៊ីល (ABRAPES) ជាដើម។
 
 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញមកបំពេញទស្សន កិច្ចជាផ្លូវការនៅប្រេស៊ីល
ណោក្នុងជំនួបទាំងនេះ លោក Vuong Dinh Hue បានជូបដំណឹងអំពីកិច្ចព្រម ព្រៀងសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះជាពិសេសគឺប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការជំ​រុញ​ទំនាក់ទំនងទ្វេភាគី។  លោក Vuong Dinh Hue បានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់សហគ្រាសនានា ហើយរដ្ឋាភិបាលវៀតណាមនឹងលើកទឹកចិត្តសហគ្រាសវៀតណាមមកស្វែងរកដៃគូវិនិយោគនិងផលិតកម្ម​នៅប្រស៊ីល ដើម្បីជ្រៀតចូលទីផ្សារដ៏ធំរបស់ប្រេស៊ីលនិងតាមរយៈនោះចូលក្នុងទីផ្សារ MERCOSUR ផងដែរ ។ ក្នុងឱកាសនេះ លោក Vuong Dinh Hue បានស្វាគមន៍ចំពោះតំណាងសមាគមនិងសហគ្រាសប្រេស៊ីលដែលបានបញ្ជូនគណៈប្រតិភូមកកាន់វៀតណាមដើម្បីស្វែងយល់ទីផ្សារ ហើយជាពិសេសគឺចូលរួមកិច្ចប្រជុំ WEF- ASEAN  ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅខែកញ្ញាឆ្នាំ២០១៨៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top