• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញចូលរួមពិធីដាក់ឈ្មោះផ្លូវ Nguyen Co Thach

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅ​ទីក្រុង​ហូជីមិញ បាន​ប្រព្រឹត្ត​ទៅពិធី​ដាក់​ ឈ្មោះផ្លូវ​ដោយ​យក​ឈ្មោះ​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរ​ទេស ​លោក Nguyen ​Co Thach។ លោក Nguyen Co Thach (កើត​ឆ្នាំ១៩២១ និង​ទទួល​មរណភាព​នាឆ្នាំ​១៩៩៨) ដោយ​មានឈ្មោះដើម​គឺ Pham Van Cuong មាន​ស្រុក​កំណើត​នៅខេត្ត​ Nam Dinh ភាគខាងជើងវៀត​ណាម​ ជា​សមាជិក​ការិយាល័យ​នយោបាយ អនុប្រធាន​គណៈរដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀត​ណាម។ ក្នុងដំណើរការ​ចូលរួមបដិវត្តន៍ចាប់ ពីឆ្នាំ១៩៣៧មក លោក​មាន​ការរួម​ចំណែកដ៏ធំ​ធេង សម្រាប់បដិវត្តន៍​វៀត​ណាម​និង​ទទួល​បាន​គ្រឿង​ឥសរ្សិយ​យស​ផ្កាយ​មាស គ្រឿងឥសរ្សិយ​យស ហូជីមិញ​និង​គ្រឿង​ឥសរ្សិយ​យស​ដ៏ថ្លៃថ្លាជាច្រើន​ទៀត។ ​ការដាក់​ឈ្មោះលោ​ក​គឺ​សំដៅតប​ស្នង​សង់​គុណនូ​វគុណ​បំណាច របស់លោក Nguyen Co Thach ព្រមទាំង​អប់​រំប្រពៃណីប្រវត្តិសាស្ត្រនិងឧត្តមគតិ ចំពោះបដិវត្តន៍សម្រាប់​ជំនាន់​ក្រោយៗ៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀត​ណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top