• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧទ្ទេសនាមវប្បធម៌តន្ត្រីវៀតណាមនិងអេហ្ស៊ីបលើរលកផ្សាយសម្លេង


 អគ្គនាយករងលោក Nguyen Xuan Huy ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប Do Hoang Long រួមទាំងក្រុមការងារវិទ្យុសម្លេងវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយវិទ្យុសម្លេងជាតិអេហ្ស៊ីប

“រូមកិច្ចសហការប្រកបដោយភាព​ជាក់ស្តែង និងប្រសិទ្ធភាព” នោះជាការ​សន្យារវាង​អគ្គនាយក​រងវិទ្យុសម្លេង​វៀត​ ​ណាម លោក Nguyen Xuan Hu​y និងថ្នាក់ដឹកនាំ វិទ្យុ​សម្លេង​និង​ទូរទស្សន៍ជាតិ​អេហ្ស៊ីប នៅក្នុងជំនួប​ធ្វើការ​នៅទី​ក្រុងគែ​រ នាថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០​១៨​។

ក្នុង​ជំនួបនេះ លោក N​guyen Xuan Huy បានអះអាងថា បានត្រៀមជាស្រេច ​សហការ​ជាមួយ​ស្ថាប័ន​ឃោសនា របស់​អេហ្ស៊ីបក្នុង​ការបង្កើន​ការផ្លាស់​ប្តូរព័ត៌​មាន និងអនុវត្តន៍ជាក់ស្តែ​ងនូវខ្លឹមសារចែង ​ក្នុង​អនុស្សារ ណៈនៃកិច្ច​សហប្រតិបត្តិការ​រវាង វិទ្យុសម្លេងវៀតណាម​ជាមួយវិទ្យុសម្លេងជាតិអេហ្ស៊ី​ប ដែល​បាន​ចុះហត្ថលេខា​កាល​ ពី​ឆ្នាំ២០១៧។ ភាគីទាំងពីរបា​នសន្យានឹងផ្លាស់ប្តូ​រយ៉ាង​ឆាប់ៗ​ រាល់កម្មវិធី​អំពីវប្បធ​ម៌ ​តូរ្យតន្ត្រី ទេសចរណ៍​ តាម​រយៈរលកផ្សាយសម្លេងនិ​ងកញ្ជក់​ទូរទស្សន៍​ ដើម្បី​ប្រជាជន នៃប្រ​ទេសទាំង​ពីរបង្កើន​ការយល់​ដឹង​ពីគ្នា​ទៅវិញ​ទៅម​ក។​
 
រីឯខ្លួនវិញ នាយកវិទ្យុផ្សាយ​សម្លេងជាតិអេហ្ស៊ីប ​Nadia Mabrouk បានអះអាង សារ​ជាថ្មី​ថា នឹង​ជម្រុញ​កិច្ចស​ហប្រតិ​បត្តិការ រវាងស្ថាប័នផ្សាយសម្លេងនៃ​ប្រទេស ទាំងពីរ ​ជាពិសេសតភ្ជាប់ជាមួយព្រឹត្តិកា​រណ៍ន​យោបាយ វប្បធម៌​របស់​ប្រទេស​ទាំង​​ពីរ និ​ងក្នុងឱកាសប្រទេសទាំងពីរអបអរសាទ​រខួប​លើកទី​៥៥ នៃទិវា​បង្កើតទំនាក់ ទំនង​ការទូត​។ ភាគី​ទាំងពីរនឹងសហការ​ក្នុងការផ្លាស់ប្តូរអ្នកយកព័ត៌មាន​ ចែក​រំលែក បទ​ពិសោធន៍​ប្រើប្រាស់​វិទ្យាសាស្ត្រ​និងប​ច្ចេកវិទ្យាឌីជីថល់​ដើម្បីរួមចំណែកជ​ម្រុញ ការអភិវឌ្ឍ​របស់ស្ថាប័ន​ផ្សាយ​សម្លេង​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​។
 
ក្នុងឱកាសនេះ ក្រុមការងារ​នៃវិទ្យុសម្លេងវៀតណាម​បា​នទៅទស្សនាការ​អនុ វត្តវិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ក្នុង​ការផ្សាយ​សម្លេង​ និងទូរទស្សន៍របស់អេ​ហ្ស៊ីបផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top