01/03/2019 07:36 GMT+7 Email Print Like 0

ឥណ្ឌាអំពាវនាវឱ្យប៉ាគីស្ថានប្រគល់អាកាសយានិកមួយរូបដែលត្រូវចាប់ឃុំខ្លួន

នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងការបរទេសឥណ្ឌាបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការដែលប៉ាគីស្ថានបានប្រកាសរូបថតរបស់នាយទាហានរងរបួសមួយរូបរបស់កងទ័ពជើងអាកាសប៉ាគីស្ថាន ដែលត្រូវបានចាប់ឃុំខ្លួន ដោយសង្កត់ធ្ងន់ថា ប្រការនេះបានរំលោភបំពាន់លើ អនុសញ្ញាទីក្រុងហ្សឺណែវនិងច្បាប់មនុស្សធម៌អន្តរជាតិ។

 ទាហានឥណ្ឌាបានស៊ើបអង្កេតលើយន្តហោះដែលត្រូវបានបាញ់ទម្លាក់ 
(ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងសេចក្ដីប្រកាសមួយ ក្រសួងនេះក៏បានស្នើឲ្យប៉ាគីស្ថានធានាសុវត្ថិភាពសម្រាប់អាកាសយានិករូបនេះ ព្រមទាំងមានគោលបំណងថា អាកាសយានិករូបនេះនឹងបានវិលត្រឡប់មកកាន់ប្រទេសឥណ្ឌាភ្លាមមួយរំពេចប្រកដោយសុវត្ថិភាពផងដែរ។

មុននេះ នាថ្ងៃដដែល ប៉ាគីស្ថានបានប្រកាសរូបថតរបស់លោក Abhinandan Varthaman ជាអាកាសយានិកឥណ្ឌាមួយរូបដែលត្រូវបានចាប់ឃុំខ្លួន ក្រោយពីប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចំនួន ២ គ្រឿង និងចាប់ឃុំខ្លួនអាកាសយានិកឥណ្ឌាមួយរូប។

ភាពតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌា បានបន្តកើនឡើង ក្រោយពីទីក្រុងញូវដេលីកាលពីថ្ងៃទី ២៦ ខែកុម្ភៈ បានបើកការវាយប្រហារជើងអាកាសលើជំរុំហ្វឹកហាត់របស់ក្រុមភេរវកម្ម Jaish-e-Mohammad (JeM) នៅតំបន់ Kashamir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

ចំពោះមុខព្រឹត្តិការណ៍ពោលខាងលើ ប្រទេសជាច្រើនបានបន្តបង្ហាញនូវក្ដីព្រួយបារម្ភកំណើននៃភាពតានតឹង រវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីនេះ ព្រមទាំងអំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់។

នាថ្ងៃទី ២៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីប៉ាគីស្ថានលោក Shah Mahmood Qureshi ដោយលើកសំណើរថា ទីក្រុងតេអេរ៉ង់ដើរតួជាអាជ្ញាកណ្ដាល សម្រុះ​សម្រួលរវាងឥណ្ឌានិងប៉ាគីស្ថាន។

ប្រទេសនេប៉ាល់ក៏បានសម្តែងការព្រួយបារម្ភផងដែរចំពោះការវិវត្តដ៏អាក្រក់ក្នុងទំនាក់ទំនងរវាងឥណ្ឌានិង​ប៉ាគីស្ថាន​ ព្រមទាំងអំពាវនាវឲ្យភាគីទាំងពីរបន្ថយភាពតានតឹង តាមរយៈការសន្ទនាដោយសន្តិវិធី។

នាថ្ងៃដដែល ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Qureshi នោះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន ក្រោយពីពេលប្រទេសទាំងពីបានចោទប្រកាន់គ្នាបាញ់ទំលាក់យន្តហោះចម្បាំងរបស់គ្នាទៅវិញទៅ​មក។

ក្នុងពេលនោះ មជ្ឈដ្ឋានមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាននៃសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសកាណាដាលោក Chrystia Freeland និងប្រទេសអាល្លឺម៉ង់ក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ