09/08/2016 15:24 GMT+7 Email Print Like 0

អ្នក "បន្តអណ្តាតភ្លើង” ជូនម៉ូដសំលៀកបំពាក់វៀតណាម

ក្រោយ៥ឆ្នាំ បង្ហាត់​បង្រៀន​នៅវៀត​ណាម អ្នក​គ្រូ May Cortazzi បាន​រួម​ចំណែក​ក្នុង​ការ​ងារ​បណ្តុះ​បណ្តាល​អ្នក​រចនា​ម៉ូដល្បីឈ្មោះ ជូន​មជ្ឈដ្ឋាន​ម៉ូដវៀត​ណាម បាន​ជោគ​ជ័យ​ដូច​ជា វូតា​លិញ​ (Vu Ta Linh) Kelly ប៊ូយ (Kelly Bui) ឡឹមយ៉ា​ខាង (Lam Gia Khang)។ល។ ទន្ទឹម​នោះ​អ្នក​គ្រូ​នៅជួយ​បរិស្ថាន​បណ្តុះ​បណ្តាល បង្រៀន​រចនា​ម៉ូដ នៅ​វិទ្យាស្ថាន​រចនា​និង​ម៉ូដ​ឡុងន៍នៅ​ទីក្រុង​ហាណូយ​ក្លាយ​ជា​ជំនាញ ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​មជ្ឈដ្ឋាន​ម៉ូដ​ក្នុង​ប្រទេស​និង​អន្តរជាតិ​។

បញ្ចប់ការសិក្សាផ្នែករចនាម៉ូដ-សកលវិទ្យាល័យ Northumbria និង​ទទួល​បាន​សញ្ញាបត្រអនុបណ្ឌិត​ជំនាញ ខាង​ផ្នែក​រចនាម៉ូដ​ពីសក​លវិទ្យាល័យ Nottingham Trent ប្រទេសអង់​គ្លេស អ្នកគ្រូ May Cortazzi បាន​ជ្រើស​រើស​នៅ​ហាណូយ​ ដើម្បីរស់នៅនិង​ធ្វើការ​ក្នុង​វិស័យ​រចនា​ម៉ូដ។ សព្វថ្ងៃ អ្នកគ្រូ​កំពុង​មាន​តួនា​ទី​ជានាយ​កផ្នែក​រចនា​ក្នុង​វិទ្យាស្ថាន​រចនា​និង​ម៉ូដឡុង​ន៍ ​ហើយ​បាន​រួម​ចំណែក​ក្នុង​ការ​ងារ​បណ្តុះ​បណ្តាល​អ្នក​រចនា​មាន​ទេព​កោសល្យ​ជូន​ប្រទេស​វៀត​ណាម​បាន​ជោគ​ជ័យ​ដែរ។

មុននឹងមកប្រទេស​វៀតណាម អ្នក​គ្រូ May Cortazzi បាន​បង្រៀន​និស្សិត​តាម​កម្មវិធី​បណ្តុះ​បណ្តាល​ម៉ូដតាំង​ពី​ឆ្នាំ​២០១៤ ក្នុង​សាលា​រៀន​នៅប្រទេស​អង់គ្លេស ឥណ្ឌូ​នេស៊ី និង​ថៃ។ ឆ្នាំ​២០១០ ពេលទទួល​បាន​សេចក្តី​អញ្ជើញ​មក​បង្រៀន ​ក្នុង​​វិទ្យា​ស្ថានរចនា​និងម៉ូដឡុងន៍​នៅទីក្រុង​ហាណូយ អ្នកគ្រូ​ទទួល​យល់​ព្រម​ភ្លាម ពីព្រោះ​គាត់​ចង់ដឹង​បន្ថែមពីភាព​ខុស​ប្លែក ក្នុងផ្នែក​ឧស្សាហកម្ម​ម៉ូដនៅ​ប្រទេស​នានា ហើយ​គាត់​ក៏ចង់​ឲ្យការ​ងារ​របស់​ខ្លូនមាន​ការ​រីក​ចម្រើន​ឡើង​មួយ​កម្រិត​ទៀត​ដែរ​។

ពេលទើបមកបង្រៀន​នៅវិទ្យាស្ថាន​រចនា​និងម៉ូដឡុងន៍ អ្នកគ្រូ May Cortazzi បាន​ជួប​ប្រទះ​ការ​ឧបសគ្គ​ជា​ច្រើន​។ ហេតុនេះ​ហើយ​ក្នុងរ​យៈពេល​យ៉ាង​ខ្លី អ្នកគ្រូត្រូវ​សម្រប​ខ្លួន ជាមួយ​បរិស្ថាន​និង​បង្រៀន​ឲ្យ​សិស្ស​និស្សិត​នៅចំណេះ​វិជ្ជា​ល្អបំផុត ដែលខ្លួន​អាច​ធ្វើ​ទៅ​រួច​បាន​។


អ្នកគ្រូ May Cortazzi បង្រៀនជំនាញពីរចនាម៉ូដឲ្យសិស្សនិស្សិតវៀតណាម។

 អ្នកគ្រូ May Cortazzi ណែនាំនិស្សិតនូវជំនាញរចនាផ្សេងៗជាច្រើន ដើម្បីបង្កើតបានជាផលិតផលម៉ូដមានគុណភាពខ្ពស់ តាមរយៈមេរៀនលំហាត់នៅក្នុងថ្នាក់រៀន។

អ្នកគ្រូ May Cortazzi ទៅទស្សនាស្តង់តាំងពិព័រណ៍រចនាម៉ូដ ដោយសិស្សនិស្សិតជាអ្នកបង្កើតឡើង។

អ្នកគ្រូ May Cortazzi នៅជាអតិថិជនទិញផលិតផលរចនា ដែលបានអនុវត្តរបស់សិស្សនិស្សិត។

អ្នកគ្រូ May Cortazzi ជួយសិស្សនិស្សិតអនុវត្តគោលគំនិតច្នៃប្រឌិតសម្រាប់ការឧទ្ទេសនាមក្នុងសំណុំសិល្បៈរចនា។

អ្នកគ្រូ May Cortazzi ផ្តល់យោបល់ពីបរិស្ថានអាជីវកម្មឲ្យសិស្សនិស្សិតរបស់ខ្លួន ក្នុងកម្មវិធីតាំងលក់ផលិតផលរចនា ដោយសិស្សនិស្សិតជាអ្នករៀបចំឡើង។

អ្នកគ្រូ May Cortazzi រៀបចំពិធីតាំងពិព័រណ៍សម្រាប់សិស្សនិស្សិតទាំងឡាយ ក្រោយពីបញ្ចប់ការសិក្សាម្តងៗ តែងបង្កចំណាប់អារម្មណ៍ដល់សហគ្រាសនិងអ្នកចូលចិត្តស្រឡាញ់ម៉ូដក្នុងប្រទេសនិងបរទេស។

កម្មវិធីតាំងពិព័រណ៍និងអនុវត្តបញ្ចប់ការសិក្សា ដោយអ្នកគ្រូ May Cortazzi ជាអ្នកទទួលបន្ទុករៀបចំ ជាឱកាស​សម្រាប់​សិស្សនិ​ស្សិតរចនា
វៀតណាមបញ្ចេញសមត្ថភាពនិងភាពពេញវ័យរបស់ខ្លួន។


អ្នកគ្រូ May Cortazzi ជាអ្នកបានរួម​ចំណែកក្នុង​ការងារបណ្តុះ​បណ្តាល​អ្នករចនាម៉ូដ​ល្បីឈ្មោះ​ជូនមជ្ឈដ្ឋាន​ម៉ូដវៀត​ណាម
បានយ៉ាងជោគជ័យ។


ក្រៅពីម៉ោងបង្រៀន អ្នកគ្រូMay Cortazzi នៅជាមិត្តរបស់សិស្សនិស្សិតវៀតណាមទៀតផង។

អ្នកគ្រូ​May Cortazzi ធ្លាប់​​ទទួល​បាន​រង្វាន់​ជា​ច្រើន ក្នុង​វិស័យ​ឧស្សាហកម្ម​​ម៉ូដ​ដូច​ជា រង្វាន់​សហគ្រាស​បៃ​តង ផ្តល់​ជូនដោយ​ការិយាល័យ​ពាណិជ្ជកម្ម រង្វាន់​ពាណិជ្ជករ​ច្នៃប្រឌិត ផ្តល់​ជូន​ដោយ​ក្រុម​ប្រឹក្សា​ទីក្រុង​និង​រង្វាន់​ពាណិជ្ជករ​ម៉ូដ​អង់​គ្លេស​ផ្តល់​ជូន​ដោយ​ក្រុម​ប្រឹក្សា​អង់​គ្លេស​។

ដោយបទ​ពិសោធន៍​របស់​ខ្លួន អ្នកគ្រូបានបង្រៀន​នូវជំនាញ​ពីរចនាម៉ូដ​ច្នៃប្រ​ឌិត តាំង​ពីវគ្គ​ផ្តើមគំនិត​ផលិតកម្ម ដល់ការ​រក​ទីផ្សារ​សម្រាប់​សិស្សនិស្សិត​រចនា​របស់​វៀត​ណាម​។ ជាដំបូង​អ្នកគ្រូពន្យល់​ពីប្រវត្តិអភិវឌ្ឍន៍ ផ្នែកម៉ូដ​លើពិភព​លោក វប្បធម៌​ម៉ូដ ដើម្បី​ឲ្យសិស្សនិស្សិត​សំឡឹង​មើល​ជាទូ​ទៅ។ ក្រោយ​មក​អ្នក​គ្រូចាប់​ផ្តើម​បង្រៀន​ជំនាញ​ស្រាវ​ជ្រាវ​និន្នាការ​ម៉ូដ មិន​ត្រឹននៅលើឆាក​សម្តែង ទាំង​នៅខាង​ក្រៅ​ឆាក ដើម្បី​សិស្ស​និស្សិត​ពង្រីក​លើក​កម្ពស់​សមត្ថភាព​រិះគិត​ប៉ាន់​ស្មាន​នូវ​និន្នា​ការ ទន្ទឹម​នោះស្វែង​យល់​ទីផ្សារ សម្រាប់​លក់ចេញ​ផលិត​ផល​របស់​ខ្លួន ដោយ​ចំណាយ​ថវិការ​ទាប​បំផុ​ត​។

ពិសេស ការជោគជ័យធំបំផុតរ​បស់​អ្នក​គ្រូ ពេល​បង្រៀន​នៅ​វិទ្យាស្ថាន​រចនា​និង​ម៉ូដឡុង​ន៍ នោះគឺបាន​ចាត់តាំង​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍ ​និង​អនុវត្ត​បញ្ចប់​ការ​សិក្សា​សម្រាប់​និស្សិត ក្រោយ​ពីបញ្ចប់​វគ្គសិក្សាម្តង​ៗ។ ដោយ​មាន​បទ​ពិសោធន៍​ពីការរៀប​ចំ តាំង​ពិព័រណ៍អន្តរជាតិនិងសម្តែងលើឆាក catwalk អ្នកគ្រូ May Cortazzi ជាអ្នក​ណែនាំនិង​ចង្អុល​បង្ហាញ​ក្នុងកម្ម​វិធី​បញ្ចប់​ការសិក្សា​ម៉ូដ​របស់​សិស្ស​និស្សិត​ នៅវិទ្យាស្ថានរចនានិងម៉ូដឡុងន៍ បង្កចំណាប់​អារម្មណ៍ ចំពោះ​សហគ្រាស​និងអ្នកចូល​ចិត្តស្រឡាញ់​ម៉ូដ ក្នុងប្រទេសក៏ដូចជា​នៅបរទេស​ដែរ។

ចែករំលែក​ពីអនុស្សាវរីយ៍គួរកត់​ចំណាំបំផុត​ក្នុងជីវិតរបស់គាត់ ពេលមកបង្រៀននៅ​វិទ្យាស្ថាន អ្នកគ្រូ May Cortazzi បានឲ្យដឹងថា នោះគឺការងារដែល​គាត់ណែនាំ​សិស្ស​និស្សិតទាំង​៥នាក់ ក្នុង​កម្ម​វិធីតាំង​ពិព័រណ៍​និង​អនុវត្ត​បញ្ចប់​ការ​សិក្សា​ឆ្នាំ២០១៥។ ចំពោះអ្នកគ្រូ នេះគឺជា​ចម្ងាយ​ផ្លូវ​ដែល​ពោរ​ពេញ​ទៅដោយ​ទឹក​ចិត្ត​ចំណាប់​អារម្មណ៍ តាំង​ពីការត្រៀម​ចាប់ផ្តើម​រួម​ជាមួយ​ប្អូន​ៗ រហូតដល់​បញ្ច​ប់ក​ម្ម​វិធី។ អ្នកគ្រូ​តែង​ជំនួយ​ប្អូនៗ​ត្រៀម​បម្រុង​សម្រាប់​កម្មវិធី​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ គឺតាំងពីការ​ផ្តើម​គំនិត រចនា រហូត​ដល់​ការបង្វិល​កាមេរ៉ា​ផ្សាយ​ពាណិជ្ជកម្ម​ពីគោលគំនិត​អនុវត្ត នៅក្នុងកម្មវិធីតាំង​ពិព័រណ៍​និងបញ្ចប់​ការ​សិក្សា។ បញ្ចប់​កម្មវិធី កម្រង​ម៉ូដ​របស់​សិស្ស​និស្សិត​ទាំង​៥នាក់ បានជ្រើសរើសចូល​រួម​សប្តាហ៍​ម៉ូដ​វៀត​ណាម បាន​សម្រេច​ជោគ​ជ័យ​លើស​ពីបំណង​ប្រាថ្នា​របស់​អ្នកគ្រូ​៕

 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាង

 

បណ្តាអត្ថបទបានផ្សាយ