• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ផលិតគ្រឿងតុបតែងសម្រាប់ក្តារចុច

ដោយភាពប៉ិនប្រសប់ និងការច្នៃប្រឌិត កញ្ញា​ជំនាន់ ៩x ដាវ​ ធី​ហៀន​ធូ (Dao Thi Huyen Thu) បានបង្កើតផលិតផលទាន់សម័យសម្រាប់យុវវ័យជាច្រើននាក់ដែលចូលចិត្តតុបតែងក្តារចុចមេកានិចរបស់ខ្លួន ។


ទោះបីកញ្ញារូបនេះបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មក៏ដោយ ប៉ុន្តែកញ្ញា ដាវ​ ធី​ហៀន​ធូ (Dao Thi Huyen Thu) បានចាប់ផ្តើមធ្វើគ្រឿងបន្លាស់សម្រាប់កាមេរ៉ា។ នៅពេលសហគមន៍ក្តារចុចមេកានិកចាប់ផ្តើមរីក​ចម្រើន ដូច្នេះហើយ កញ្ញា​ ហៀន​ធូ  (Huyen Thu) បានចាប់ផ្តើមស្វែងយល់ និងធ្វើផលិតផលមួយដែលមានរាងផ្កា​អង្គាសីល្ប៍ ។ កញ្ញា​ ហៀន​ធូ  (Huyen Thu) បានចែករំលែកថា នៅពេលនោះ ខ្ញុំចំណាយមួយខែ ដើម្បីសម្រេច​ផលផល​នេះ ប៉ុន្តែនៅពេលនោះ ធ្វើសម្រាប់តែការស្រាវជ្រាវប៉ុណ្ណោះ ដូច្នេះផលិតផលនេះមិនមានភាពទំនើប និងគុណភាពខ្ពស់ដូចបច្ចុប្បន្ននេះទេ។ ដោយចៃដន្យ មាន​មិត្តភក្តិតៃវ៉ាន់ម្នាក់បានមកមើលគ្រឿងបន្លាស់កាមេរ៉ា ហើយបានទិញផលិតផលនេះ ដូច្នេះខ្ញុំគិតថា ខ្ញុំអាចផលិត keycap ដើម្បីលក់»

កញ្ញា​ ហៀន​ធូ  (Huyen Thu) បានធ្វើ keycap ដើម្បីតុបតែងក្តារចុច អស់រយៈពេលជិត ១០ ឆ្នាំមកហើយ។

បន្ទាប់មក កញ្ញា​ ហៀន​ធូ  (Huyen Thu) និងសហសេវិករបស់ Nami ចាប់ផ្តើមស្រាវជ្រាវបន្ថែមអំពីផលិតផល និងទីផ្សារ ហើយគាត់ឃើញថា ប្រសិនបើ គ្រាន់តែធ្វើផលិតគ្រឿងតុបតែង keycap សាមញ្ញ ផលិតផល​នោះនឹងមិនទាក់ទាញអតិថិជនមកទិញនោះទេ។ ដូច្នេះ​ហើយ​នាង​បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ក្បាច់​រចនា​ជាក់​លាក់ ​ដើម្បី​ឱ្យ​ផលិតផល​ផ្ទុក​រឿង​រ៉ាវកាន់​តែ​ច្រើន។ បច្ចុប្បន្ន ផលិតផលដែល​កញ្ញា​ ហៀន​ធូ (Huyen Thu) កំពុងធ្វើដោយ​ប្រធានបទពីរគឺវប្បធម៌វៀតណាម និងវប្បធម៌បរទេស។ សម្រាប់វប្បធម៍វៀតណាម ​កញ្ញា​ ហៀន​ធូ (Huyen Thu) ធ្វើផលិតផលមានក្បាច់រចនាដែលប្រជាជនវៀតណាមស្គាល់ដូចជា នាគ ហង្ស ពពក ភ្លើង ផ្កាឈូក... រីឯ វប្បធម៌បរទេស គាត់​នឹង​ធ្វើ​ផលិតផល​ជាកន្លែងល្បីឈ្មោះក្នុងពិភពលោកដូចជា ប៉ម Eiffel របស់​បារាំង Colosseum របស់អ៊ីតាលី

កញ្ញា​ ហៀន​ធូ (Huyen Thu)​ បាននិយាយថា ដើម្បីផលិត​ចេញផលិតផលតុបតែងក្ដារចុចត្រូវបាន​ឆ្លងកាត់ ៤ ជំហានជាមូលដ្ឋាន។ ដំបូងគឺអ្នកត្រូវមានគំនិតផ្តួច​ផ្តើមសម្រាប់ការរចនា​។ បន្ទាប់មកអ្នក​ត្រូវបង្កើតពុម្ភតាមវិធី ពីរយ៉ាងគឺ មួយបង្កើតពុម្ភជា​ក្រមួនដែល​ធ្វើដោយដៃ មួយទៀតគឺប្រើបច្ចេកវិទ្យា។ បន្ទាប់ពីបង្កើតរូបរាងនៃផលិតផល​ឡើងរួចត្រូវបានទុកឱ្យត្រជាក់គឺសម្រេច ។ ក្នុងចំណោមបណ្តាជំហាន ការរចនានិងគំ​និត​ផ្តួចផ្តើម​ត្រូវចំណាយពេលច្រើនបំផុត។ ជាធម្មតា ការបញ្ចេញរូបភាពពីគំនិតលេចចេញ​គំនូរ​ប្លង់ជាកិច្ចការពិបាក​ណាស់ លើសពីនេះទៀត ប្រសិនបើតាមគំនិតរបស់អតិថិជន ពេលវេលាសម្រាប់បង្កើតការរចនានឹងកាន់តែយូរជាង។

 
 

រហូត​មក​ដល់​ពេល​នេះ កញ្ញា​ ហៀន​ធូ (Huyen Thu) បាន​ប្រើ​សម្ភារៈ​ជាប្រាក់ 925 ដើម្បី​ធ្វើផលិតផល​ទាំង​អស់​ប្រកប​ដោយ​ភាពល្អប្រសើរ។ ផលិតផលតុបតែងក្ដារចុចជាធម្មតាត្រូវបាន​ផលិតតាមទំហំ ៥ ខ្នាត  ដែលកញ្ញា ​ ហៀន​ធូ (Huyen Thu) ប្រើប្រាស់ក្នុងកម្រង​នីមួយៗ ដើម្បីអតិថិជនជ្រើសរើស​។ ជាធម្មតា ពេល​វេលា​សម្រាប់ធ្វើរួចជាសម្រេច​កម្រង​មួយត្រូវចំណាយពេល​ ១​ ខែ។ ផលិតផលតុបតែងក្ដារចុចភាគ​ច្រើនត្រូវបានលក់សម្រាប់យុវវ័យក្នុងប្រទេសវៀតណាម និងបរទេសដូចជា អាមេរិក បារាំង ជប៉ុន... ជាមួយនឹងតម្លៃចាប់ពី ១ - ៣ លានដុង/ផលិតផល​មួយ./.

 

អនុវត្ត៖ ង៉ឹនហា ខាញឡុង កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤ ត្រូវបានរដ្ឋធានីហាណូយ (Ha Noi) កំណត់ជាព្រឹត្តិការណ៍ពិសេសមួយក្នុងចំណោមព្រឹត្តិការណ៍ពិសេសដែលអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរាជធានី (ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ ដល់

Top