រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

 

រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាព​រ៉ូមែន​ទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី ដើម្បីក្លាយជាប្រធានបទច្នៃប្រឌិតរបស់មនុស្សជាច្រើន។ ហើយក៏យក​ការបំផុសគំនិតពីរដូវស្លឹកឈើជ្រុះរបស់រដ្ឋធានី ហាណូយ (Ha Noi)  អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) និង ថាច់លីញ (Thach Linh) បានរចនាកម្រង​ម៉ូដអាវផាយដែលនាំមកនូវភាពស្រស់ស្អាតនៃរដ្ឋធានី ហាណូយ (Ha Noi) អតីតកាលនិងបច្ចុប្បន្ន។

អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) ជាមួយនឹងរចនាបទ ដែលបានសិល្បការិនីប្រជាជន​ ធូគ្វីញ (Thu Quynh) និងពិធីការនី​ (MC) ម៉ាយ​ង៉ុក (Mai Ngoc) សម្ដែងបង្ហាញក្នុងកម្មវិធីបង្ហាញ​មុខកម្រង​អាវផាយ  "រដ្ឋធានី"។

បាននាំមកនូវបណ្ដាអាវផាយប្រកបដោយសោភណ្ឌភាព​រដ្ឋធានី និងរូបភាពនាគតំណាងឱ្យវប្បធម៌ និងលក្ខណៈពិសេសរបស់រដ្ឋធានី ហាណូយ (Ha Noi) បានដាក់បញ្ចូល​ដោយចំណុចពិសេសមានបម្រៀបន័យជាច្រើន អ្នករចនាម៉ូដ យុង​ង្វៀន (Dung Nguyen) បានចែករំលែកថា៖ ខ្ញុំចង់ឆ្លងតាមរយៈភាសាសម្លៀកបំពាក់ណែនាំដល់ភ្ញៀវទេសចរអន្តរជាតិអំពីភាពស្រស់ស្អាតនៃវប្បធម៌របស់ទឹកដីអរិយធម៌រាប់ពាន់ឆ្នាំ។ ថ្វីដ្បិតតែសង្គមកាន់តែអភិវឌ្ឍនិងទំនើបៗ ប៉ុន្តែតម្លៃប្រពៃណីនឹងនៅស្ថិតស្ថេរជារៀងរហូត ហើយយុវជនវៀតណាមនឹងស្រឡាញ់សម្រស់ប្រពៃណីកាន់តែច្រើនជាង»

ជាមួយនឹងទស្សនៈ និងក្តីស្រឡាញ់របស់យុវវ័យចំពោះអាវផាយ  អ្នករចនាម៉ូដ យុង​ង្វៀន (Dung Nguyen) បានបង្ហាញពីទស្សនៈសហសម័យដាក់បញ្ចូលក្នុងសម្លៀកបំពាក់ប្រពៃណី តាមរបៀបក្មេងវ័យ និងទំនើបជាង។ ក្នុងបណ្ដារចនាម៉ូដរបស់ខ្លួន អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) បានបង្ហាញឡើងវិញអំពីរដ្ឋធានីហាណូយ (Ha Noi) នាអតីតកាលជាមួយនឹងមហិច្ឆិតារក្សាពេញលេញនូវតម្លៃប្រពៃណី។ រូប​រាង​របស់​នារី​សុភាព​រាបសារ​ ខណៈពេល​ពាក់​​អាវ​ផាយដែល​មាន​ចំណុច​លេច​ធ្លោក​គឺគុជ​ខ្យង​ភ្លឺ​ផ្លេក​រួម​ជាមួយ​ឡេវអាវ​​​ធ្វើ​ដោយ​ដៃ បង្កើន​សម្រស់​របស់​នារី​ហាណូយ (Ha Noi) ​ឱ្យ​កាន់​តែ​ស្រស់​ស្អាត។ អ្វីៗទាំងអស់គឺ​ការ​រួម​ផ្សំរវាងវប្បធម៌ពិសេសនៃរាជធានី និងនិន្នាការទំនើបក្នុងការ​កែទម្រង់រចនាម៉ូដ​អាវផាយ។

ក្នុងនាមជាសិល្បការិនីជើងចាស់ម្នាក់នៃភាពយន្តវៀតណាម និងតំណាងឱ្យនារីរដ្ឋធានី ហាណូយ (Ha Noi) បុរាណ បាន​អញ្ជើញចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ជាលើកដំបូង សិល្បករប្រជាជន ញឺគ្វីញ (Nhu Quynh) បានឲ្យដឹងថា ខ្ញុំស្រឡាញ់អាវផាយវៀតណាមខ្លាំងណាស់ ហើយកោតសរសើរទេពកោសល្យរបស់អ្នករចនាម៉ូដវ័យ​ក្មេង ដូច្នេះនៅពេលដែលខ្ញុំទទួល​ការអញ្ជើញចូលរួមក្នុងកម្មវិធីរបស់អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) ខ្ញុំសង្ឃឹមថា ការរួមដំណើរ​របស់​ខ្ញុំនឹងលើកទឹកចិត្តយុវជន​ក្នុង​ការ​ច្នៃប្រឌិត​សិល្បៈក្នុងនាមជាសិល្បការិនីជើងចាស់ម្នាក់នៃភាពយន្តវៀតណាម និងតំណាងឱ្យនារីរដ្ឋធានី ហាណូយ (Ha Noi) បុរាណ បាន​អញ្ជើញចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ជាលើកដំបូង សិល្បករប្រជាជន ញឺគ្វីញ (Nhu Quynh) បានឲ្យដឹងថា ខ្ញុំស្រឡាញ់អាវផាយវៀតណាមខ្លាំងណាស់ ហើយកោតសរសើរទេពកោសល្យរបស់អ្នករចនាម៉ូដវ័យ​ក្មេង ដូច្នេះនៅពេលដែលខ្ញុំទទួល​ការអញ្ជើញចូលរួមក្នុងកម្មវិធីរបស់អ្នករចនាម៉ូដ យុងង្វៀន (Dung Nguyen) ខ្ញុំសង្ឃឹមថា ការរួមដំណើរ​របស់​ខ្ញុំនឹងលើកទឹកចិត្តយុវជន​ក្នុង​ការ​ច្នៃប្រឌិត​សិល្បៈ

 

ដោយរបៀបមើលថា រដ្ឋធានីហាណូយ (Ha Noi) កំពុងបន្លាស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាមួយនឹងសង្វាក់ជីវភាពទំនើប បណ្ដាស្លាកស្នាមវប្បធម៌នៃរាជធានីបុរាណនៅតែគ្រប់ដណ្ដប់លើបណ្ដាផ្ទះនៃ​ផ្លូវ​បុរាណ អ្នករចនាម៉ូដ ថាច់លិញ (Thach Linh) បានណែនាំដល់សាធារណជននៃរដ្ឋធានីនូវកម្រង​ម៉ូដ​សម្លៀក​បំពាក់ "ស្លាកស្នាមបុរាណ" ដែល​មានពីរផ្នែក។


រដ្ឋធានី ហាណូយ (Ha Noi) បុរាណត្រូវបានអ្នករចនាម៉ូដ ថាច់លិញ (Thach Linh) តូបតែងដោយពណ៌ខ្មៅ​ និង​ពណ៌សនៃពេល​វេលាជាមួយនឹងរូបភាពផ្ទះប្រក់ក្បឿងដែលបានសង់កៀកនឹងគ្នា បណ្ដាសំណង់ស្ថាបត្យកម្ម ដូចជា វ៉ានមៀវគ្វឹក​ទឹ​យ៉ាម (Van Mieu Quoc Tu Giam) វត្តសសរមួយ ប៉មអណ្តើក... ទាំងអស់សុទ្ធតែបានស្ថិតនៅក្នុងនៅ​រដ្ឋធានី ​ហាណូយ (Ha Noi) ​ ​បច្ចុប្បន្នកំពុង​តែ​ពាក់​អាវ​ចម្រុះ​ពណ៌​ ​អ៊ូអរ​ជាមួយ​នឹង​ហាង​លក់​ម្ហូប​អាហារ​តាម​ផ្លូវ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។
បណ្តាអ្នករចនាណែនាំកម្រង​អាវ​ផាយដល់សាធារណជនរដ្ឋធានី​

អ្នករចនាម៉ូដ ថាច់លិញ (Thach Linh) ចែករំលែកថា៖ ទោះបី​រដ្ឋធានី ហាណូយ (Ha Noi) បុរាណបានប្រែពណ៌យ៉ាងណាក៏ដោយ ហើយរដ្ឋធានី ហាណូយ (Ha Noi) បច្ចុប្បន្នមាន​ការផ្លាស់ប្តូរយ៉ាងណា ក៏នៅតែជា ព្រលឹង មាតុភូមិដែលមិនអាចបំភ្លេចបានទេក្នុងបេះដួងរបស់អ្នកជិត​ស្និទ្ធ​នឹង​​រដ្ឋធានី./.

អត្ថបទ៖ ង៉ឹន​ហា ខាញ​ឡុង​ កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង


Top