13/06/2021 14:42 GMT+7 Email Print Like 0

អ្នកស្ម័គ្រចិត្តជាង ២៤០ នាក់បានចាក់សាកល្បងវ៉ាក់សាំង Nano Covax ដំណាក់កាលទី ៣

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ បណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា (ក្រសួងការពារជាតិ) បានបន្តចាក់សាកល្បងវ៉ាក់សាំងបង្ការកូវីដ-១៩ Nano Covax ដំណាក់កាលទី ៣ សម្រាប់អ្នកស្ម័គ្រចិត្តចំនួន ២៤០ នាក់ដំបូង។

នេះគឺជាវ៉ាក់សាំងបង្ការកូវីដ -១៩ ដំបូងបង្អស់របស់វៀតណាមដែលត្រូវបានដាក់បញ្ចូលក្នុងការចាក់សាកល្បងគ្លីនិកលើមនុស្ស ដែលទើបបានក្រសួងសុខាភិបាលអនុម័តលើ គម្រោងសាកល្បងគ្លីនិកដំណាក់កាលទី ៣ នៃវ៉ាក់សាំង Nano Covax ដោយក្រុមហ៊ុនភាគហ៊ុនជីវបច្ចេកវិទ្យាអនុវត្តន៍តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ ២០២០។

តាមគម្រោង ជុំដំបូងនៃដំណាក់កាលទី ៣ នឹងត្រូវបានបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធានិងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញអនុវត្តន៍ដោយមានអ្នកស្ម័គ្រចិត្តចំនួន ១០០០ នាក់ ដោយអង្គភាពនីមួយៗ ទទួលរ៉ាប់រង ៥០០ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ