• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកដឹកនាំភាពយន្ត «Kong: Skull Island» ក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម


អ្នកដឹកនាំភាពយន្ត «Kong: Skull Island»
ក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម (VNA)


អ្នកដឹកនាំភាពយន្ត «Kong: Skull Island» លោក Jordan Vogt-Roberts គឺជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ ២០១៧-២០២០។ ថ្លែងមតិនៅពិធីប្រគល់សេចក្តីសម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍ វៀត​ណាម​ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៣ មិនា នៅទីក្រុងហាណូយ លោក Jordan Vogt-Roberts បានចែករំលែកថា៖

«ការចាប់អារម្មណ៍របស់ខ្ញុំក្នុងពេលទទួលបានសេចក្តីសម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមរបស់​ក្រសួងវប្បធម៌កីឡានិងទេសចរណ៍គឺភ្ញាក់ផ្អើលនិងមោទនៈខ្លាំងណាស់។ ខ្ញុំមានមោទនភាពណាស់ដែលមាន​ឱកាសឧទ្ទេសនាមដល់ទស្សនិកជននិងមិត្តភ័ក្តអន្តរជាតិអំពីមនុស្សទឹកដីនិងប្រពៃណីវប្បធម៌របស់​វៀត​ណាម​រួមជាមួយទេសភាពនៃប្រទេសនេះ។ ក្នុងដំណើរការធ្វើខ្សែភាពយន្ត Kong:Skull Island ខ្ញុំឃើញថា៖ ប្រទេស​វៀត​ណាមស្រស់ស្អាតអស្ចារ្យណាស់។ ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលដែលក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍ របស់​វៀត​ណាម​៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងភរិយា នាថ្ងៃទី ២៦ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករា។

Top