• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញអូស្ត្រាលីមានជំនឿជាក់ថាវៀតណាមមានសមត្ថភាពដោះស្រាយរាល់បញ្ហាប្រឈមក្នុងតំបន់

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម (រូបថត៖ TTXVN)
 

សមិទ្ធិដ៏អស្ចារ្យបំផុតរបស់វៀតណាមគឺការបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រទេសហត្ថលេខីចំនួន ១៥ ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិអូស្ត្រាលី (AIIA) នៅថ្ងៃទី ៥ ខែកុម្ភះបានចុះផ្សាយអត្ថបទរបស់លោក Kyle Springer អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌល Perth USAsia ដោយបានអះអាងថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមបានបង្ហាញនូវភាពចូលរូមក្នុងការដឹកនាំ និងគោលនយោបាយរបស់វៀតណាម។

អត្ថបទនេះបានចាត់ទុកថា សមិទ្ធិដ៏អស្ចារ្យបំផុតរបស់វៀតណាមគឺការបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រទេសហត្ថលេខីចំនួន ១៥ ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមក៏តែងតែបង្ហាញសមត្ថភាពការទូត ដែលមានលក្ខណៈស្ថាបនាលើគ្រប់វិស័យនៃបញ្ហាអន្តរជាតិ។

វៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ ហើយបង្កើតលក្ខណៈងាយស្រួលសម្រាប់សហរដ្ឋអាមេរិក និងរុស្ស៊ីចូលរួម កិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងឆ្នាំ ២០១១ ផងដែរ។ ជាមួយនឹងខឿនសេដ្ឋកិច្ច ដែលមានសមិទ្ធិផលថ្មី ហើយថែមទាំងមានជួរថ្នាក់ដឹកនាំឈ្លាសវៃជាច្រើនរូបនោះ  វៀតណាមអាចជំនះពុះពារលើរាល់ការលំបាកក្នុងតំបន់សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

មហានសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀត ណាម បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រាជ្ញអន្តរជាតិ ក្នុងនោះមានអ្នកជំនាញជាច្រើនបានវាយតម្លៃថា វៀតណាមជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

Top