06/07/2020 14:47 GMT+7 Email Print Like 0

អ្នកជំនាញរុស្ស៊ី៖ វៀតណាមស្វែងរកដោយម្ចាស់ការនូវដំណោះស្រាយចំពោះបញ្ហានានាក្នុងតំបន់


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦តាមប្រព័ន្ធវីដេអូ។ 
 

វៀតណាម​បាន​បង្ហាញតួនាទី​ដោយ​ម្ចាស់ការ​ក្នុង​អាស៊ាន​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​បញ្ហានានា ដែល​អាស៊ាន​កំពុង​ប្រឈមនាបច្ចុប្បន្ន។
 
នេះបើតាមការ​វាយតម្លៃរបស់លោក Vladimir Kolotov សាស្ត្រាចារ្យ បណ្ឌិតខាងប្រវត្តិវិទ្យានៃសាកលវិទ្យាល័យ Saint Petersburg ចំពោះតួនាទីរបស់វៀតណាមក្នុងឋានៈជាប្រធាន​អាស៊ាន នៅកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៦ នា​ពេល​កន្លង​ទៅ។
 
លោកសាស្ត្រាចារ្យ Kolotov បានចាត់ទុកថា ក្រោមការដឹកនាំរបស់វៀតណាម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ សម្រេច​បាននូវលទ្ធផលសំខាន់ជាច្រើន ជាពិសេសគឺ “ការដាក់ចេញយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០២៥ ក្នុងនោះវៀត​ណាម​បានសង្កត់ធ្ងន់ថា ស្មារតីសាមគ្គីភាពគឺជាកត្តាគន្លឹះក្នុងការកសាងសហគមន៍អាស៊ាន”។
 
តាម​អ្នកជំនាញរុស្ស៊ីរូបនេះ បញ្ហាសំខាន់បំផុត​នោះគឺរក្សាសន្តិសុខ​ក្នុង​តំបន់​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ក្នុងបរិបទនោះ ការដែលបញ្ហាសមុទ្រខាងកើតត្រូវ​បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ជាផ្លូវ​ការ​របស់ថ្នាក់ដឹកនាំអាស៊ាននោះ បានសរឲ្យឃើញនូវតួនាទីរបស់​វៀត​ណាម ក្នុង​ឋានៈ​ជាប្រធាន​អាស៊ាន​ឆ្នាំ២​០២០​។ លោកបានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់យ៉ាង​ខ្ជាប់ខ្ជួន នូវគោល​ជំហរស្ដីពី​ការដោះ​ស្រាយ​បញ្ហាសមុទ្រ​ខាងកើតឲ្យបានស្របទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) សេចក្ដី​ថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយ​ឆ្ពោះ​ទៅ​ក្រម​ប្រតិបត្តិ​​របស់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព​នាវាចរណ៍ និង​អាកាសចរណ៍នៅក្នុងតំ​បន់៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ